កាបូប ៥​ Style ដែល​ស្រី​ៗ​ខ្វះ​​មិន​បាន​នៅ​ឆ្នាំ ២០១៨ នេះ

  • 2018-08-14 07:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួស្ដី​ទាំង​អស់​គ្នា! ថ្ងៃ​នេះ កញ្ញា​សូម​បង្ហាញ​ជូន​នូវ​ម៉ូដ​កាបូប​ដែល​កំពុង​ពេញនិយម​មែនទែន​សម្រាប់​ឆ្នាំ​២០១៨​នេះ ដែល​ម៉ូដ​នីមួយ​ៗ​គឺ​អាច​​ជ្រើស​យក​មក​ប្រើ​ប្រចាំ​ថ្ងៃ ពេល​ណា​ក៏​បាន។ ប៉ុន្តែ​សម្រាប់​ការ​ជ្រើសរើស​កាបូប ក្រៅ​ពី​ដើម្បី​លម្អ ឬ​ជា Style ហើយ​ យើង​ក៏​ត្រូវ​មើល​ពី​កន្លែង និង​កម្មវិធី​​ដែល​យើង​ត្រូវ​ទៅ​ផង​ដែរ ដើម្បី​ឲ្យ​សក្ដិសម​និង​ងាយ​ស្រួល​សម្រាប់​យើង​ដែរ។ ចង់​ដឹង​ថា​​ឥឡូវ​នេះ​គេ​ពេញ​និយម​កាបូប​ Style យ៉ាង​ណា​ខ្លះ​នោះ យើង​មក​ទស្សនា​ទាំង​អស់​គ្នា​ខាង​ក្រោម​នេះ៖

៥. កាបូបស្ពាយតូចៗ សក្ដិសម​សម្រាប់​អ្នក​ដែល​មាន​ត្រូវ​ការ​យក​របស់របរ​តាម​ខ្លួន​ច្រើន ជា​ពិសេស​សម្រាប់​ពេល​ទៅ​ដើរ​លេង​ ឬ​ទៅ​រៀន​ក៏​បាន។

ចង់បានម៉ូដនេះ​សូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ចង់បានម៉ូដនេះ​សូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

៤. កាបូបចងចង្កេះ នេះ​គឺ​ជា​ Trend ថ្មី​ដែល​តារា​ស្រី​ៗ​​កំពុង​និយម​ខ្លាំង​មិន​ថា​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេង​ៗ ព្រោះ​វា​មើល​ទៅ​ជា​ស្ទីល​ថ្មី ហើយ​មាន​ទំហំ​តូច​ល្មម​ងាយ​ស្រួល​ដាក់​ជាប់​ខ្លួន។

៣. កាបូបស្ពាយចំហៀង នេះ​ជា​កាបូប​ដែល​ស្រី​ៗ​គ្រប់​គ្នា​ត្រូវ​មាន​ដែរ ព្រោះ​វា​អាច​ប្រើ​បាន​គ្រប់​ពេល​វេលា​ និង​មាន​ខ្នាត​ទំហំ​សម្រាប់​ជ្រើសរើស​តាម​ចូល​ចិត្ត។

ចង់បានម៉ូដនេះ​សូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

២. កាបូបដៃ (Clutch) កាបូប​នេះ​គឺ​​ត្រូវ​បាន​ពេញ​និយម​ប្រើ​មិន​ចេះ​ហួស​ជំនាន់​ឡើយ ហើយ​រឹត​តែ​​មើល​ទៅ​ថ្លៃថ្នូរ សក្ដិសម​ឥត​ខ្ចោះ​ទៀត​សម្រាប់​ការ​ចូល​រួម​កម្មវិធី​​ផ្សេង​ៗ។

១. កាបូបក្រណាត់ កាបូប​បែប​នេះ​ស្រួល​ប្រើ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ សក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​វ័យ​រៀន ប៉ុន្តែ​អ្នក​ធ្វើ​ការ​ក៏​អាច​ប្រើ​បាន​ដូច​គ្នា។ ដោយ​ទទួល​បាន​ការ​និយម​ច្រើន បច្ចុប្បន្ន​កាបូប​បែប​នេះ​កាន់​តែ​មាន​ម៉ូដ​ថ្មី​ៗ​គួរ​ឲ្យ​ស្រលាញ់​ជា​ច្រើន ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន