ព្រះ​នាង​ Meghan ចាប់​ផ្ដើម​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​បទ​បញ្ជា​ស្លៀកពាក់​ប្លែក​ៗ​ក្នុង​រាជវាំង​

  • 2018-08-02 02:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មហេសី​របស់​ព្រះ​អង្គ​ម្ចាស់​ Harry​ នៃ​ចក្រភព​អង់គ្លេស​ ដែល​ទើប​រៀប​អភិសេក​​នៅ​ពាក់​កណ្ដាល​ខែ​​ឧសភា​ ព្រះ​នាង​ Meghan Markle​ ត្រូវ​បាន​គេ​រាយការណ៍​ថា ចាប់​ផ្ដើម​មាន​អារម្មណ៍​ធុញ​ទ្រាន់​ខ្លាំង​​នឹង​បទ​បញ្ជា​ប្លែក​ៗ​​ក្នុង​រាជ​វាំង​​ទាក់​ទង​នឹង​ការ​ស្លៀក​ពាក់។​ ព្រះ​នាង​រូប​នេះ​ ជា​អតីត​តារា​សម្ដែង​ HollyWood​ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ និង​ជា​អ្នក​គាំ​ទ្រ​ចលនា​ស្ត្រី​និយម​ម្នាក់​​ ធ្លាប់​រស់នៅ​ពោរពេញ​ដោយ​សេរីភាព​ ហាក់​មិន​ទាន់​ទម្លាប់​​នឹង​ការ​បត់បែន​រស់​នៅ​តាម​បែប​បទ​រាជ្យ​វង្ស​អង់គ្លេស​ ដែល​ផ្ទុយ​ទាំង​ស្រុង​ពី​ជីវិត​ដែល​នាង​ធ្លាប់​រស់​នៅ​។​

បើ​ទោះ​បី​ជា​បាន​ដឹង​​ឮ និង​បាន​ហ្វឹក​ហាត់​សម្រប​ខ្លួន​មុន​រៀប​អភិសេក​ក្ដី​ ព្រះ​នាង​ Meghan​ ​ជា​រឿយ​ៗ​​មិន​យល់​អំពី​បទ​បញ្ចា​ទាំង​អស់​នោះ​ ហើយ​តែង​តែ​ចោទ​ជា​សំណួរ​ទៅ​កាន់​​ព្រះ​ស្វាមី​ ព្រះ​អង្គ​ម្ចាស់​ Harry​ ថា​ហេតុ​អ្វី​ត្រូវ​តែ​​មាន​បទ​បញ្ចា​ប្លែក​ៗ​បែប​នេះ​ក្នុង​រាជវាំង​?​ ដែល​សំណួរ​នេះ​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​​​ជា​អ្នក​គាំ​ទ្រ​ខ្សែ​រាជវង្ស​អង់គ្លេស​ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​។​ ព្រះ​នាង​ Meghan​ មាន​អារម្មណ៍​មិន​សូវ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​នៃ​ការ​ស្លៀក​ពាក់​ដូច​ជា​៖​

១.​ ព្រះ​នាង​មិន​យល់​សោះ​ ហេតុ​អ្វី​បាន​ជា​​ម្ចាស់ក្សត្រី​ Elizabeth​ ដែល​ត្រូវ​ជា​ព្រះ​អយ្យការ​​តម្រូវ​ឲ្យ​មនុស្ស​ស្រី​ក្នុង​រាជវាំង​ស្លៀក​សំពត់​​ជាជាង​ស្លៀក​ខោ? ព្រោះ​ព្រះ​នាង​យល់​ថា​ មនុស្ស​ស្រី​គួរ​ស្លៀកពាក់​អ្វី​ដែល​នាង​ចង់​ស្លៀក​ ឲ្យ​តែ​សមរម្យ​​គឺ​ទទួល​យក​បាន​ហើយ។​

២.​ ច្បាប់​រាជវាំង​តម្រូវ​ឲ្យ​សែស្រឡាយ​ជា​នារី​ស្លៀក​ពាក់​ជិត​ៗ​ មិន​អាច​បញ្ចេញ​សាច់​ខ្លាំង​បាន​ទេ។ តែ​ព្រះ​នាង​ Megan​ បាន​ស្លៀក​រ៉ូប​សំយេះ​ស្មា​​ ចេញ​សាច់​ស្មា​ខ្លាំង​ នៅ​ពេល​ចូល​រួម​កម្មវិធី​រាជ​វង្ស​​ជា​មួយ​ព្រះ​ស្វាមី​។​

ដោយ​សារ​តែ​ការ​មិន​សូវ​ពេញ​ចិត្ត​ និង​គិត​ថា​ខុស​​ទើប​ធ្វើ​ឲ្យ​ព្រះនាង​ចង់​ជម្នះ​ ដោយ​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​នៅ​ក្នុង​បទ​បញ្ជាខ្លះ​ៗ។​ ទោះ​យ៉ាង​នេះ​ក្ដី​ ក៏​ព្រះ​អង្គ​ម្ចាស់​ Harry​​នៅ​តែ​ឈរ​ខាង​នាង​ និង​បត់​បែន​តាម​ព្រះ​នាង​ជា​និច្ច៕

ចុចអាន៖ត្រចៀកកាំ ​បាត់​លុយ​រាប់​លាន​ដុល្លារ​ដោយ​សារ​រឿង​អាស្រូវ​របស់ Fan Bingbing

ប្រភព៖ viralmotion ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម