បើ​អ្នក​សំណាង​ជួប​មនុស្ស​ប្រុស​បែប​នេះ​ហើយ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​អី

  • 2018-07-12 08:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​នោះ​ទេ តែ​បើ​អ្នក​អាច​ជួប​មនុស្ស​ប្រុស​ដែល​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ​ហើយ មិន​គួរ​ណា​លែង​ដៃ​គេ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​បើ​មនុស្ស​ប្រុស​អាច​មាន​ចំណុច​ទាំង​នេះ​ហើយ មាន​ន័យ​ថា​គេ​គ្រប់​គ្រាន់​អាច​ឲ្យ​អ្នក​រស់​នៅ​ជាមួយ​បាន​ហើយ ៖

១. មនុស្ស​ប្រុស​ដែល​រវល់ តែ​គេ​ឆ្លៀត​ដើម្បី​អ្នក

បើ​គេ​ជា​មនុស្ស​រវល់​នឹង​ការងារ ឬ​រក​ស៊ី​ខ្លាំង​ តែ​នៅ​តែ​អាច​ឆ្លៀត​ដើម្បី​អ្នក​បាន​នោះ​ មាន​ន័យ​ថា​អ្នក​ពិត​ជា​សំខាន់​សម្រាប់​គេ។ ម្យ៉ាង​ទៀត​មនុស្ស​ប្រុស​ដែល​រវល់​នឹង​ការងារ គឺ​មាន​ន័យ​ថា​គេ​គិត​គូរ​ពី​អនាគត​វែង​ឆ្ងាយ មិន​មែន​គិត​តែ​មួយ​ថ្ងៃ​ទេ តែ​អ្វី​ដែល​សំខាន់​មួយ​ទៀត​ទោះ​គេ​រវល់​យ៉ាង​ណា​ក៏​គេ​មិន​ភ្លេច​អ្នក​ដែរ ដូច្នេះ​មនុស្ស​ប្រុស​បែប​នេះ​គួរ​តែ​កុំ​ឲ្យ​របូត​ពី​ដៃ។

រូបតំំណាង

**២. គាំទ្រ​ និង​ជំរុញ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់**

​បើ​អ្នក​ពិត​ជា​បាន​ជួប​មនុស្ស​ប្រុស​ដែល​តែង​ឈរ​ពី​ក្រោយ​អ្នក​ចាំ លើក​ទឹក​ចិត្ត ចាំ​គាំទ្រ និង​ជំរុញ​ឲ្យ​អ្នក​ឡើង​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន​នោះ អ្នក​ពិត​ជា​សំណាង​ហើយ។ ​ពេល​មាន​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​ឈរ​ជា​ជំហរ​ពី​ក្រោយ​អ្នក​នោះ ជីវិត​អ្នក​នឹង​គ្មាន​សម្ពាធ​ឡើយ ហើយ​មាន​តែ​ភាព​ជោគជ័យ ព្រោះ​ពេល​ដែល​អ្នក​ជោគជ័យ​ក៏​ជា​ជោគជ័យ​សម្រាប់​គេ​ដូច​គ្នា ដូច្នេះ​គេ​ពិត​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​អ្នក​អាច​ឲ្យ​អ្នក​ពឹង​ពាក់​បាន។

៣. មិន​ដណ្ដើម​ឈ្នះ​ចាញ់​ពី​អ្នក

ពេល​ម្នាក់​ខ្លាំង ម្នាក់​ទៀត​ត្រូវ​តែ​ខ្សោយ នោះ​ទើប​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង ព្រោះ​បើ​ខ្លាំង​ទាំង​ពីរ​នោះ​ប្រាកដ​ជា​ផ្ទុះ​ដូច​ភ្នំភ្លើង​អីចឹង។ បើ​សិន​ជា​មនុស្ស​ប្រុស​ម្នាក់​នោះ​មិន​ដែល​ដណ្ដើម​ចាញ់​ឈ្នះ​ជាមួយ​អ្នក ហើយ​អត់ធ្មត់​ពេល​អ្នក​កំពុង​ខឹង ឬ​មួរ​ម៉ៅ​នោះ មាន​ន័យ​ថា​អ្នក​ពិត​ជា​ជ្រើស​យក​គេ​មិន​ខុស​ទេ។

រូបតំណាង

៤. ស្រឡាញ់​គ្រួសារ​អ្នក​

គេ​មិន​មែន​ស្រឡាញ់​តែ​អ្នក​ទេ តែ​គេ​ស្រឡាញ់​មនុស្ស​ជុំវិញ​អ្នក​ទាំង​អស់។ បើ​អ្នក​ពិត​ជា​បាន​គេ​ជា​គ្រួសារ​មែន នោះ​អ្នក​នឹង​រឹត​តែ​មាន​សុភមង្គល ព្រោះ​គេ​នឹង​ស្រឡាញ់ មើល​ថែ​គ្រួសារ​អ្នក​ ដោយ​មិន​ប្រកាន់​ថា​ជា​គ្រួសារ​គេ ឬ​គ្រួសារ​អ្នក​នោះ​ទេ។ នៅ​ពេល​គ្រួសារ​ទាំង​មូល​ចុះ​សម្រុង​គ្នា នោះ​សុភមង្គល​ពិត​នឹង​កើត​ឡើង។

៥. មិន​ដើរ​ផឹក​ស៊ី​ សប្បាយ​ចោល​អ្នក

រឿង​ជួបជុំ​ ផឹក​ស៊ី​នេះ​មួយ​មនុស្ស​ប្រុស​មិន​សូវ​ជា​អាច​គេច​រួច​ទេ​ តែ​បើ​គេ​ជា​មនុស្ស​ដែល​ចេះ​គិត​គូរ មិន​ទៅ​ណា​មក​ណា ឲ្យ​អ្នក​បារម្ភ​នោះ មាន​ន័យ​ថា​គេ​ចាស់ទុំ​គ្រប់គ្រាន់​ក្នុង​ការ​ស្រឡាញ់​អ្នក​ណាស់​ហើយ។ ពេល​ខ្លះ​គេ​សុខ​ចិត្ត​យក​អ្នក​ទៅ​ជាមួយ ឬ​អាច​បដិសេធន៍​បើ​សិន​ជា​ញឹក​ពេក​ក៏​មាន។ បើ​អ្នក​បាន​មនុស្ស​ប្រុស​បែប​នេះ​មែន នោះ​ពិត​ជា​​សំណាង​ណាស់​ ព្រោះ​គេ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ដេក​ចាំ​មើល​ផ្លូវ​គេ​នោះ​ទេ៕

រូបតំណាង

ចុចអាន៖មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​ តែង​តែ​បង្ហាញ​សកម្មភាព​បែប​នេះ​ចំពោះ​អ្នក

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម