ក្បាច់​ Cardio​ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ ហាត់​នៅ​ផ្ទះ​បាន​ ២​ អាទិត្យ​ឃើញ​លទ្ធផល​(វីដេអូ)

  • 2018-07-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្បាច់​ហាត់​ប្រាណ​ Cardio​ គឺ​ក្បាច់​ហាត់​ដែល​ពន្លឿន​ចង្វាក់​បេះ​ដូង​ ដែល​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់​ ធ្វើ​ឲ្យ​អ្នក​ហាត់​ឆាប់​ហត់​ខ្លាំង​ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើន​។​ ក្បាច់​នេះ​ដែរ​អាច​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់​ដល់​ទៅ​ ១៤០​ ដង​ក្នុង​លំហាត់​ប្រាណ​ម្ដង​ សក្ដិសម​ក្នុង​ការ​សម្រកជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។​

ស្ថាបនិក​ផេក​ Cambodia Gym Lover​ និង​ជា​គ្រូ​បង្វឹក​លោក​ Grim​ បាន​បញ្ជាក់​ថា​ ៖ ចំណុច​ពិសេស​នៃ​លំហាត់​ប្រាណ​នេះ​ គឺ​វា​ល្អ​ក្នុង​ការ​សម្រក​ខ្លាញ់​បាន​លឿន​ដោយ​មិន​ចាំ​បាច់​តម​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សភាព​ស្លេក​ស្លាំង​ និង​ការ​គិត​ចុះ​ខ្សោយ​។​ ម៉្យាង​ទៀត​ក្បាច់​ហាត់​ Cardio នេះ​ធ្វើ​តែ​ ៣​ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​អាទិត្យ​ គឺ​ មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​ ឧទាហរណ៍​ ច័ន្ទ ពុធ​ សុក្រ។​ លំហាត់​ប្រាណ​ Cardio ​នេះ​មាន​ ៥​ ក្បាច់​ ១​ ក្បាច់​កំណត់​ ១៥​ វិនាទី​ និង​ហាត់​ ៥​ ជុំ។​ ចំពោះ​លទ្ធផល​វិញ​ ស្ថាបនិក​រូប​នេះ​​បញ្ជាក់​ថា​៖ "បើ​ហាត់​ទៀង​ទាត់​ត្រឹម​ត្រូវ​តាម​ក្បាច់​ បូក​រូម​នឹង​ការ​ញ៉ាំ​អាហារ​ស្អាត​ (អាហារ​គ្មាន​ជាតិ​ខ្លាញ់)​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ក្នុង​រយះ​ពេល​ ២​អាទិត្យ​"។​

ចុចអាន៖ស្ត្រី​បំបៅ​ដោះ​កូន ចង់​បាន​សុដន់​ធំ​តឹងណែន​ស្អាត​ដូច​នៅ​ក្រមុំ ៥ ក្បាច់​នេះ​ជួយ​បាន

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម