មិនចង់មានវិប្បដិសារី សម្ដី ១០ឃ្លានេះមិនគួរនិយាយទៅកាន់ឪពុកម្ដាយឡើយ
- 2018-07-03 00:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់មានវិប្បដិសារី សម្ដី ១០ឃ្លានេះមិនគួរនិយាយទៅកាន់ឪពុកម្ដាយឡើយ
ឪពុកម្ដាយព្រមលះបង់គ្រប់យ៉ាង ដើម្បីឲ្យយើងមានជីវិតស្រស់បំព្រង។ នៅពេលយើងធំឡើង ពួកគាត់ក៏កាន់តែចាស់។ នៅពេលឪពុកម្ដាយមានអាយុច្រើន នោះក៏ប្រៀបដូចជាពេលដែលយើងនៅតូច ដែលមានការភ័យខ្លាចចំពោះការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃគ្រប់យ៉ាងក្នុងលោក។ ពួកគាត់នឹងក្លាយជាមនុស្សដែលចូលចិត្តរអ៊ូ ពេលខ្លះមានរឿងមួយចំនួនក៏ធ្វើមិនបានត្រឹមត្រូវ មិនទាន់សម័យកាល ត្រូវពឹងពរកជំនួយពីកូនៗញឹកញាប់។ ដូច្នេះ មិនថាយ៉ាងណា យើងក៏មិនគួរនិយាយពាក្យខាងក្រោមនេះជាមួយឪពុកម្ដាយរបស់ខ្លួននោះដែរ ព្រោះវាជាពាក្យវាយប្រហារផ្លូវចិត្តគាត់ខ្លាំង ហើយនឹងធ្វើឲ្យយើងសោកស្ដាយខ្លាំងនៅពេលក្រោយ៖
១. និយាយច្រើនមែន (ព្រោះពួកគាត់តែងបារម្ភពីអ្នក ទើបនិយាយជាមួយអ្នកមិនឈប់)
២. មានរឿងអី បើអត់មានខ្ញុំដាក់ទូរសព្ទចុះហើយណា៎ (និយាយជាមួយពួកគាត់បន្តិចទៅ មិនបាច់ត្រូវមានរឿងសំខាន់ទើបទូរសព្ទរកគ្នានោះទេ)
៣. ពុកឯង/ម៉ែឯងមិនដឹងរឿង មិនបាច់មកសួរទេ (ពួកគាត់គ្រាន់តែចង់ដឹងថាអ្នកកំពុងជួបបញ្ហាអ្វីប៉ុណ្ណោះ)
៤. ប្រាប់ច្រើនដងហើយ តែម៉េចក៏នៅតែធ្វើមិនបាន? (មនុស្សចាស់មិនអាចធ្វើបានគ្រប់យ៉ាងដូចក្មេងនោះទេ)
៥. គំនិតពុកឯង/ម៉ែឯងវាហួសសម័យហើយ (ដំបូន្មានរបស់ពួកគាត់អាចនឹងជួយអ្នកមិនបាន ប៉ុន្តែគួរស្ដាប់ពួកគាត់និយាយខ្លះក៏មិនខាតបង់អ្វីដែរ)
៦. ពីពេលនេះទៅទុករបស់របរឲ្យខ្ញុំទៀតទេ មើលចុះ រកគ្មានឃើញទេ (ឪពុកម្ដាយគាត់គ្រាន់តែចង់ជួយយើងខ្លះទេតើ!)
៧. ខ្ញុំចង់ញ៉ាំអី ខ្ញុំចាប់ខ្លួនឯងហើយ មិនបាច់ចាប់ឲ្យខ្ញុំទេ
៨. ប្រាប់ហើយថាកុំហូបរបស់នៅសល់ ម៉េចក៏អត់ស្ដាប់សោះអីចឹង? (វាជាទម្លាប់របស់គាត់យូរមកហើយ ចង់ផ្លាស់ប្ដូរវាមិនងាយទេ)
៩. ដឹងហើយ មិនបាច់និយាយច្រើនដងទេ ធុញណាស់ (គាត់ជាឪពុកម្ដាយនិយាយច្រើនខ្លះមិនបាន? បើមិនមែនកូនគាត់ ក៏គាត់មិននិយាយដែរ)
១០. របស់អស់នេះលែងប្រើទៀតហើយ ទុកវានៅហ្នឹងធ្វើអី?
ការដែលយើងអាចមើលថែឪពុកម្ដាយបាន វាគឺជារឿងដែលល្អនិងមានសេចក្ដីសុខបំផុត មិនថាពេលខ្លះមានអារម្មណ៍ហត់នឿយ ពេលខ្លះអាចនឹងឈ្លោះគ្នា ប៉ុន្តែក្ដីស្រលាញ់រវាងឪពុកម្ដាយកូនគឺគ្មានថ្ងៃប្រែប្រួលនោះទេ។ សូមកុំធ្វើឲ្យពួកគាត់ខូចចិត្ត ពុំដូច្នោះទេនៅពេលពួកគាត់លាចាកលោកទៅ យើងនឹងត្រូវស្ដាយក្រោយ ៕
ចុចអាន៖