ហេតុផល​ ១៧​យ៉ាង​ដែល​ស្រីៗ​ស្រលាញ់​មនុស្ស​ម្នាក់​​ពេញ​បេះដូង

  • 2018-07-02 04:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មិន​ងាយ​ដាក់​ចិត្ត​ស្រលាញ់​ទេ​ តែ​បើ​ស្រលាញ់​ហើយ​ក៏​មិន​ងាយ​ដក​ចិត្ត​ដែរ។​ មាន​ហេតុផល​ជា​ច្រើន​ដែល​មនុស្ស​ស្រី​ម្នាក់​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់​។​ ហើយ​ទាំង​នេះ​ជា​ហេតុផល​ខ្លះៗ​ដែល​ស្រីៗ​សម្រេច​ចិត្ត​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​៖

#១

គេ​តែង​តែ​អោប​អ្នក​ខ្លាំង​ដូច​មិន​ចង់​ឱ្យ​អ្នក​ទៅ​ឆ្ងាយ​និង​មិន​ចង់​បាត់​បង់​អ្នក​។ អ្នក​ក៏​មាន​អារម្មណ៍​បែប​នេះ​ដូច​គ្នា។

#២​

គេ​សុំទោស​ទោះ​បី​ជា​អ្នក​ជា​អ្នក​រក​រឿង​ឈ្លោះ​មុន​។ គេ​មិន​ចង់​យក​ឈ្នះ​ចាញ់​ អ្វី​ដែល​សំខាន់​គឺ​មិន​ចង់​ឱ្យ​អ្នក​អារម្មណ៍​មិន​ល្អ​។

#៣

គេ​ជឿ​ជាក់​លើ​ក្តី​ស្រមៃ​របស់​អ្នក​ ហើយ​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ឱ្យ​សម្រេច​គោល​ដៅ។

#៤

គេ​គោរព​និង​ឱ្យ​តម្លៃ​អ្នក​។ គេ​មិន​ហ៊ាន​សូម្បី​តែ​កាន់​ដៃ​អ្នក​នៅ​ថ្ងៃ​ជួប​គ្នា​ដំបូង។​

#៥​

គេ​មិន​ដែល​ថា​អ្នក​ឆ្កួត​ នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​ឆ្កួតៗ​យ៉ាង​ណា​ក៏​ដោយ។​ គេ​កំដរ​អ្នក​ធ្វើ​រឿង​ឆ្កួតៗ​ជាមួយ​គ្នា។

#៦​

គេ​តែង​តែ​មាន​ពេល​ឱ្យ​អ្នក​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​ដោយ​។ គេ​ចំណាយ​ពេល​ទំនេរ​ជាមួយ​អ្នក​ មិត្ត​ភក្តិ​និង​គ្រួសារ​អ្នក​ហើយ​គេ​ពេញ​ចិត្ត​និង​ធ្វើ​វា។

#៧

គេ​តែង​តែ​សរសើរ​អ្នក​នៅ​ពេល​ដែល​អ្នក​ធ្វើ​ម្ហូប​ ទោះ​បី​ជា​វា​ពិបាក​ញ៉ាំ​យ៉ាង​ណា​ក៏​ដោយ។

#៨

គេ​ជា​មនុស្ស​ដំបូង​បំផុត​ដែល​អ្នក​ចង់​ចែក​រំលែក​ដំណឹង​ល្អ​ៗ​ជាមួយ។​ មិន​ថា​មាន​រឿង​អី​អ្នក​នឹក​ឃើញ​គេ​មុន​គេ។

#៩

តែង​តែ​ជូន​អ្នក​ទៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ចង់​ទៅ។​ ថែម​ទាំង​ឆ្លៀត​ជួប​អ្នក​ទោះ​បី​ជា​នៅ​ឆ្ងាយ​គ្នា​ក៏​ដោយ។

#១០

គេ​តែង​តែ​យួរ​កាបូប​ឱ្យ​មិន​ថា​កាបូប​នោះ​ពណ៌​ផ្កាឈូក​ឬ​ម៉ូត​រញ៉េរញ៉ៃ​ក៏​គេ​មិន​ខ្មាស​នឹង​យួរ​។

#១១

គេ​ជា​មនុស្ស​តែ​ម្នាក់​ដែល​អ្នក​ចង់​ចំណាយ​ពេល​គ្រប់​វិនាទី​ពេញ​មួយ​ជីវិត​ជាមួយ។

#១២

គេ​ចូល​ចិត្ត​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ និង​តាម​ចិត្ត​អ្នក​​ជានិច្ច។

#១៣

ហេតុ​ផល​សំខាន់​គឺ​គេ​ពូកែ​អត់​ទ្រាំ​ សុខ​ចិត្ត​ឱ្យ​អ្នក​ខាំ​ ឱ្យ​អ្នក​វៃ​រាល់​ថ្ងៃ​ឱ្យ​តែ​អ្នក​សប្បាយ​ចិត្ត។

#១៤

ពី​ព្រោះ​នៅ​ពេល​នៅ​ជាមួយ​គេ​ អ្នក​មិន​ចាំ​បាច់​ធ្វើ​ពុត​ឬ​រៀប​ឫក​ទេ។​ អ្នក​មិន​ចាំ​បាច់​ធ្វើ​ជា​សុភាព​ ញ៉ាំ​តិចៗ​។ល។

#១៥

គេ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​អ្នក​យំ​ ហើយ​បាត់​ក៏​ដោយ​សារ​គេ។

#១៦

ពី​ព្រោះ​ពាក្យ​លើក​ទឹក​ចិត្ត​គេ​តែ​បន្តិច​បន្តួច​ តែ​មាន​ន័យ​ខ្លាំង​សម្រាប់​អ្នក។

#១៧​

ជា​ចុង​ក្រោយ​គឺ​គេ​មិន​ដែល​បោះ​បង់​អ្នក​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម