ប្រុស​ៗ​មិន​បាច់​ទាល់​តែ​ជា​អ្នក​មាន​ទេ មាន​តែ​៥​ចំណុច​នេះ ស្រី​ៗ​​ណា​ក៏​ចង់​រៀបការ​ជាមួយ​

  • 2018-06-24 05:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នៅ​ជា​យុវវ័យ ការ​មាន​សង្សារ​ម្នាក់​អាច​មិន​ចាំបាច់​គិត​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​​នៅ​ក្បែរ​គ្នា​ហើយ​មាន​ក្ដី​សុខ​គឺ​គ្រប់គ្រាន់។ ប៉ុន្តែ​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន ពេល​ដែល​ត្រូវ​គិត​គូរ​រឿង​រៀបការ រឿង​ងាយ​ៗ​នេះ​នឹង​​ក្លាយ​ជា​រឿង​លំបាក។ ចង់​ដឹង​អត់​ថា បុរស​បែប​ណា​ដែល​នារី​ចង់​រៀបការ​ជាមួយ? តាមដាន​ជាមួយ​កញ្ញា​ខាង​ក្រោម​នេះ៖

១. មិន​មាន​ចរិត​ព្រាន

អ្នក​ណា​ទៅ ចង់​បាន​មនុស្ស​មាន​ចរិត​ផិតក្បត់​ជា​ស្វាមី បើ​ដឹង​ហើយ​នៅ​តែ​រៀបការ​ជាមួយ​ទៀត​គឺ​មាន​តែ​នាំ​រឿង​មក​ឈឺក្បាល​តែ​ប៉ុណ្ណោះ។ មនុស្ស​ស្រី​មួយ​រយ​ទាំង​មួយ​រយ​ចង់​បាន​បុរស​ដែល​ស្មោះត្រង់​នឹង​ខ្លួន ស្រលាញ់​នាង​តែ​ម្នាក់ និង​មាន​ចិត្ត​នឹងនរ​គ្រប់គ្រាន់​ មិន​ងាយ​មាន​អារម្មណ៍​ផ្ដេសផ្ដាស​ជាមួយ​ស្រីផ្សេង។

២. មិន​ប៉ះពាល់​ល្បែង​ភ្នាល់ ស្រា បារី

បុរស​​ខ្លះ​មុខ​មាត់​ស្អាតបាត ប៉ុន្តែ​មាន​គុណវិបត្តិ​ត្រង់​ចំណុច​នេះ ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ពិបាក​​នឹង​ទទួល​យក​ដែរ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​រឿង​សុខភាព​ទៅ​អនាគត បើ​រៀបការ​មាន​កូន​មាន​ចៅ​ជាមួយ​គ្នា ប៉ុន្តែ​ត្រូវ​មក​​រវល់​ព្យាបាល​ជំងឺ​ដែល​កើត​មាន​ដោយ​សារ​ការ​ផឹក ការ​ជក់ ឬ​​រក​លុយ​បាន​ក៏​ត្រូវ​យក​ទៅដោះ​បំណុល​ដោយ​សារ​ល្បែង​​បែប​នេះ គឺ​ប្រាកដ​ជា​មិន​មែន​រឿង​ល្អ​ឡើង។

៣. ស្រលាញ់​គ្រួសារ

មនុស្ស​ស្រី​រៀបការ​ហើយ​គឺ​មាន​តែ​គ្រួសារ​នេះ​ហើយ​ដែល​ជា​ទ្រព្យ​សំខាន់​បំផុត​របស់​នាង ដូច្នេះ​នាង​​ក៏​ចង់​បាន​បុរស​ដែល​អាច​​ផ្ដល់​ភាព​កក់ក្ដៅ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​គ្រួសារ​​ដែរ។ បុរស​ដែល​ចេះ​គិតគូរ​ពី​អនាគត​គ្រួសារ ចេះ​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​​ មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ប្រពន្ធ​កូន ក៏​ដូច​ជា​​ឪពុក​ម្ដាយ តែង​តែ​ជា​ក្ដី​ប្រាថ្នា​របស់​នារី​គ្រប់​គ្នា។

៤. ​មាន​មុខ​របរ ការងារ​ច្បាស់លាស់

ប្រាកដ​ណាស់ លុយ​មិន​អាច​ទិញ​សេចក្ដី​ស្នេហា​បាន​ទេ ប៉ុន្តែ​សេចក្ដី​ស្នេហា​ចាំបាច់​ត្រូវ​ចាយ​លុយ។ មនុស្ស​ប្រុស​ដែល​មនុស្ស​ស្រី​ចង់​រៀប​ការ​ជាមួយ​មិន​ចាំបាច់​ទាល់​តែ​ជា​អ្នក​មាន​ ឬ​សេដ្ឋី​មក​ពី​ណា​នោះ​ទេ គឺ​គ្រាន់​តែ​ជា​មនុស្ស​ដែល​មាន​គំនិត​​រក​ស៊ី ធ្វើ​ការ​រក​លុយ មិន​នាំ​ភាព​ក្ដៅ​ក្រហាយ​ឲ្យ​គ្រួសារ និង​ចេះ​សន្សំ​ប្រាក់​ទុក​ប្រើ​ពេល​​​​មាន​អាសន្ន​នានា​គឺ​បាន​ហើយ។

៥. មាន​​ភាព​ចាស់​ទុំ

រឿង​នេះ​សំខាន់​ខ្លាំង​ណាស់។ មនុស្ស​ប្រុស​មួយ​ចំនួន​ហាក់​មិន​ទាន់​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ ឬដឹង​ក្ដី​ទាល់តែ​សោះ ដោយ​នៅ​តែ​ឲ្យ​ឪពុក​ម្ដាយ​សម្រេច​ចិត្ត​​ឲ្យ​គ្រប់​រឿង សូម្បី​តែ​រឿង​ស្នេហា។ បើ​គេ​មិន​​ទាន់​ហ៊ាន​សម្រេច​ចិត្ត អារ​កាត់​រឿង​អ្វី​​ដោយ​ខ្លួន​ឯង​ គ្មាន​ភាព​ជា​អ្នក​ដឹកនាំ ឬលក្ខណៈ​សម្បត្តិ​ជា​មេ​គ្រួសារ​ទេ អនាគត​គឺ​ពិបាក​រស់​នៅ​ជាមួយ​គ្នា​ណាស់ ៕

ចុចអាន៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម