ត្រូវ​គេ​បង្អាប់​ថា​មុខ​អាក្រក់​ដូច​ថត​រឿង​ខ្មោច ចៀវៃ​បង្ហោះ​សារ​តប​ទៅ​វិញ

  • 2018-06-22 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​កម្រង​រូបភាព​អាក្រក់​​ៗ​របស់​ខ្លួន​​ត្រូវ​បាន​ចុះ​ផ្សាយ តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Ruby Lin បាន​ចេញ​មុខ​បកស្រាយ។

កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មិថុនា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ចាស់​វស្សា Ruby Lin បាន​មាន​វត្តមាន​នៅ​កោះ Qing Dao ប្រទេស​ចិន​ដើម្បី​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត​មួយ។ នៅ​ក្នុង​ឈុត​ប្រពៃណី​ចិន សំលៀកបំពាក់​របស់​អ្នក​ម្ដាយ​កូន​១​ត្រូវ​បាន​គេ​សរសើរ​ថាត្រូវ​សម្រិតសម្រាំង​ឡើង​យ៉ាង​ពិសេស។

យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​ គឺ​មុខ​របស់​ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ​ទៅ​វិញ។ ដោយ​ហេតុ​ផល​ណា​មួយ គេ​សង្កេត​ឃើញ​ថា​មុខ​របស់​ចៀវៃ មើល​ទៅ​រឹង មិន​ធម្មជាតិ រហូត​ដល់​ថ្នាក់​អ្នក​ខ្លះ​បាន​លាន់​មាត់​ថា​នាង​អាច​ថត​រឿង​ខ្មោច​បាន​ដោយ​មិន​ចាំ​បាច់​តុបតែង​មុខ​ទៀត​ផង។ បន្ថែម​ពីនេះ ទស្សនិកជន​បាន​រិះគន់​ក្រុមហ៊ុន​តំណាង​របស់ Ruby Lin ថា​មិន​ចេះ​ការពារ​តារា​របស់​ខ្លួន ត្បិត​ក្រុមហ៊ុន​គ្រប់គ្រង​សិល្បករ​ចិន​ទាំង​អស់​សុទ្ធ​តែ​មាន​លទ្ធភាព​បំបាត់​រូបភាព​អាក្រក់ៗ​របស់​តារា​ខ្លួន។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ប្រពន្ធ​តារា​សម្ដែង Wallace Huo បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ “គ្រប់​គ្នា​ធ្វើ​ការ​ហត់​នឿយ​ណាស់​ហើយ គួរ​យោគយល់​ដល់​ពួក​គេ​ផង”។ ភ្ជាប់​ជាមួយ​សារ​នេះ​គឺ​ជា​រូប​របស់​នាង​នៅ​ក្នុង​កម្មវិធី​ដដែល តែ​ស្អាត​ជាង​រូប​ដែល​ត្រូវ​គេ​បង្ហោះ៕

រូបដែល Ruby Lin បង្ហោះ​ក្រោយ​​រង​ការ​បង្អាប់

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម