​​​រៀន​​សង្កេត​​ចិត្ត​មនុស្ស តាម​​រយៈ​ទម្រង់​​បបូរ​មាត់​

  • 2018-06-21 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ចិត្ត​សាស្ត្រ​ បាន​ចាត់​ទុក​ថា​បបូរ​មាត់​គឺ​ជា​​​ផ្នែក​មួយ​ដែល​​អាច​ ​ឲ្យ​យើង​កត់​​សម្គាល់​ដឹង​ពីចិត្ត​មនុស្ស។ ដូច្នេះ​ហើយ​​ថ្ងៃ​នេះ កញ្ញា​ នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​​ពី លក្ខណៈ​សម្បត្តិ​មនុស្ស តាម​ទម្រង់​បបូរ​មាត់​ខុសៗ​គ្នា។

១. បបូរ​មាត់​ធំ

មនុស្ស​ដែល​មាន​បបូរ​មាត់​បែប​នេះ បើ​និយាយ​ពី​កាល​នៅ​ក្មេង​វិញ គឺ​ចូលចិត្ត​ឲ្យ​ចំណី​សត្វ ហើយ​ចង់​​យក​​សត្វ​គ្រប់​ប្រភេទ​មក​ចិញ្ចឹម​នៅ​ផ្ទះ។ ពួក​គេ​​មាន​ដុង​​តាំង​ពី​កំណើត ក្នុង​ការ​ជួយ​ការពារ​អ្នក​ដទៃ​ ជា​ពិសេស​ពេល​​ជួប​ទុក្ខ​​លំបាក តែង​ខ្វាយ​​ខ្វល់​ពី​​អ្នក​ក្រៅ​​ជាង​ខ្លួន​ឯង​ទៅ​ទៀត។ មនុស្ស​​បែប​នេះ​ ក៏​​ជា​ឪពុក​ម្តាយ​ដ៏​ល្អ​របស់​កូនៗ​ផង​​ដែរ។

២. បបូរ​មាត់​ខាង​លើ​ធំ​ជាង​ខាង​ក្រោម

មនុស្ស​ដែល​មាន​បបូរ​មាត់​បែប​នេះ ជា​​មនុស្ស​រាង​ស្ងប់ស្ងាត់​បន្តិច​ ហើយ​ចូល​ចិត្ត​ចូល​តួ (Drama)។ ពូក​គេ​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ មាន​មន្ត​ស្នេហ៍ ក្តី​ស្រលាញ់និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង ហើយ​ក៏​ចង់​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ដទៃ​ដែរ។ មនុស្ស​​បែប​នេះ ចូល​ចិត្ត​​​និយាយ​​​លេង​សើច​កំប្លែង​ បើ​បាន​នៅ​ជិត​​អ្នកណា ម្នាក់​នោះ​​ច្បាស់​ជា​​សប្បាយ​មិន​ខាន។

៣. បបូរ​មាត់​ខាង​ក្រោម​ធំ​ជាង​ខាង​លើ

​​​មនុស្ស​​ដែល​មាន​បបូរ​មាត់​បែប​នេះកើត​​មក​មិន​ចូល​ចិត្ត​ធ្វើ​ការ ​នៅ​ក្រោម​​បញ្ជា​អ្នកណា​​មួយ​ទេ​។ ពួក​គេ​ចូល​ចិត្ត​ភាព​សប្បាយ​រីករាយ ជីវិត​ហ៊ឺហា​ ដើរ​លេង​កន្លែង​ថ្មី​ប្លែកៗ។ ​ជា​មនុស្ស​ចង់​ដឹង​ចង់​ឭ នូវ​អ្វី​ដែល​ថ្មី ពី​សង្គម​ខាង​ក្រៅ ហើយ​អាច​ដឹក​នាំ​អ្នក​ដទៃ​ទៀត ឲ្យ​ទៅ​សាក​ល្បង​ជាមួយ​ដែរ។

៤.​ បបូរ​​​ធម្មតា (ខាង​លើ​ប៉ុន​ខាង​ក្រោម)

​ចំណុច​​ខ្លាំង​របស់​មនុស្ស​ដែល​មាន​បបូរ​មាត់​ធម្មតា គឺ​មាន​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ដែល​កំពុង​ប្រឈម ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ និង​ប្រសើរ​​ឡើង​វិញ។ ពួក​គេ​​ស្តាប់​​នូវ​​ពាក្យ​រិះ​គន់​ និង​គំនិត​អ្នក​ដទៃ​ដោយ​ការ​គោរព។ មនុស្សបែប​នេះ​​មិន​ចេះ​ខឹង​​ងាយៗ ទឹក​​មុខ​ញញឹម​ស្រស់​ស្រាយ ហើយ​​ច​ថែម​ទាំង​ដាក់​ខ្លួន​ទៀត​ផង។

​​​​​​៥. បបូរ​មាត់​តូចស្តើង

មនុស្ស​មាន​មាត់​ស្តើង ជា​មនុស្ស​រឹងប៉ឹង​​ ឯករាជ្យ ធ្វើ​អ្វី​មួយ​ពឹង​លើ​ខ្លួន​ឯង ហើយ​​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រប់​​រឿង។ ​បើ​អ្នក​មាន​បបូរ​មាត់​​ស្តើង អ្នក​​មិន​សូវ​ចូល​ចិត្ត​ដើរហើរ​​រញ៉េរញ៉ៃ​​ទេ ប៉ុន្តែ​​អ្នក​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ ឬ​​ការ​ជួបជុំ​គ្នា​នៅ​ផ្ទះ។ អ្នក​ជា​​​​ក៏​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ ទៅ​​លើ​ទង្វើ​អ្នក​ដទៃ។

៦. បបូរ​​មាត់​ខាង​លើ​មាន​គន្លាក់​​​ស្រួច

​​​មនុស្ស​មាន​ទម្រង់​មាត់​បែប​នេះ ភាគ​ច្រើន​ជា​មនុស្ស​មាន​ទេពកោសល្យ ផ្នែក​សិល្បៈ​និង​​ឧបករណ៍​ភ្លេង។ ពួក​គេ​​តែង​​ចង់​ចាំ​​​​មុខ​និង​ឈ្មោះ​អ្នក​ដទៃ​បាន​យ៉ាង​ល្អ ហើយ​ចូល​ចិត្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន ប៉ុន្តែ​មិន​​​សូវ​រាប់​អាន​ប៉ះ​ចំ​មនុស្ស​​ខុស​ទេ ព្រោះ​​ពួក​គេ​​​ចូល​ចិត្ត​​ប្រឡូក​​ក្នុង​សង្គម​ច្រើន។ ចំណែក​ឯ​រឿង​ការងារ​វិញ តែង​​ទទួល​បាន​លទ្ធផល​ល្អ។

៧. បបូរ​​មាត់​ខាង​លើ​មាន​គន្លាក់​​​បេះដូង

ទម្រង់​មាត់​បែប​នេះ​ជា​មនុស្ស មាន​​មន្ត​ស្នេហ៍ ឆាប់​ប្រតិកម្ម​​ប៉ុន្តែ​ចិត្ត​ល្អ។ អ្នក​ជា​មនុស្ស​ដែល​​ឆាប់​​​អន់​ចិត្ត​ភ្លាមៗ ប៉ុន្តែ​តែង​ចេះ​ជួយ​យក​អសារ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​​អ្នក​ដទៃ។ ​បើ​មាន​មនុស្ស​បែប​នេះ​កាន់​តែ​ច្រើន ពិភព​នឹង​កាន់​តែ​ស្រស់​បំព្រង។

៨. បបូរ​មាត់​ខាង​លើ​គ្មាន​ចង្អូរ​

​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​និង​ស្មោះ​ត្រង់​បំផុត ហើយ​​មាន​ការ​​​​តាំង​ចិត្ត​​មុះ​មុត​ថា អ្វី​ក៏​អាច​ធ្វើ​បាន ដូច្នេះ​​ហើយ​បាន​ជា​​​​មនុស្ស​ដែល​គេ​ស្រលាញ់ ឬ​មិត្តភ័ក្តិ​តែង​ពឹងពាក់​បាន​គ្រប់​ពេល។

​​​​​៩. មាត់​​ក្រពុំ​តូច

អ្នក​​ដែល​មាន​​មាត់​​ក្រពុំ​តូច​ គឺ​មាន​​ភាព​ទាក់ទាញ និង​មាន​ស្នាម​ញញឹម​គួរ​ឲ្យ​ស្រលាញ់។ សម្រាប់​អ្នក​មិន​ធ្លាប់​​ស្គាល់​ពី​​មុន​មក​​ប្រហែល​អាច​គិត​ថា ពួក​គេ​អាត្មានិយម គិត​តែ​ពី​ខ្លួន​ឯង​ ប៉ុន្តែ​ការ​ពិត​មិន​មែន​អីចឹង​ទេ។ គេ​ជា​មនុស្ស​មាន​​ចិត្ត​មេត្តា និង​ហ៊ាន​​លះ​បង់​​​ចំពោះ​មិត្តភ័ក្តិ។

១០. បបូរ​ខាង​លើ​​ស្តើង​​ខ្លាំង

មនុស្ស​ដែល​មាន​​ទម្រង់​បបូរ​មាត់​បែប​នេះ គឺ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ខ្ពស់ មាន​​​ជំនាញ​ខាង​​បញ្ចុះបញ្ចូល​គេ ហើយ​ក៏​ជា​មនុស្ស​ដែល​តែង​ទទួល​បាន​ ភាព​ជោគជ័យ​ក្នុង​ជីវិត។ យ៉ាង​ណា​មិញ ពូក​គេ​ពិបាក​បន្តិច ជាមួយ​នឹង​​ភាព​ផ្អែម​ល្ហែម​ក្នុង​រឿង​​ស្នេហា ​ដោយ​សារ​​តែ​មាន​ជំហរ​​​លើ​ខ្លួនឯង​រឹង​មាំ​​​ពេក ​ដូច្នេះ​មិន​​ចាំ​បាច់​ត្រូវ​​មាន​អ្នក​​នៅ​ក្បែរ​​ខ្លួន​គ្រប់​ពេល​​វេលា​ក៏​បាន។​​​​

ចុចអាន​បន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម