ហេតុផល ៩ យ៉ាង​នេះ​ហើយ ដែល​បង្ខំ​ចិត្ត​ឲ្យ​អ្នក​ធាត់​ៗ​ ព្យាយាម​សម្រក​ទម្ងន់

  • 2018-06-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី​ពាក្យ​ថា​ »ធាត់​» គឺ​ជា​​សត្រូវ​ដ៏​ធំ​ ដែល​ចាំបាច់​ត្រូវ​តែ​ច្បាំងជាមួយ​។​ គ្មាន​អ្នក​ណា​ម្នាក់​ពេញ​ចិត្ត​នឹង​រូប​សម្បត្តិ​ និង​គីឡូ​របស់​ខ្លួន​នោះ​ទេ​ ហើយ​បើ​សួរ​ថា​ហេតុ​អ្វី​នោះ អាច​អាន​ចំណុច​ខាង​ក្រោម​នេះ៖​

.​ តើ​មនុស្ស​ស្រី​ណា​មិន​ចង់​ក្លាយ​ជា​តួ​ឯក​ស្រី​ ក្នុង​ជីវិត​ពិត​របស់​ខ្លួន​។​ ភាព​ធាត់​ធ្វើ​ឲ្យ​នាង​យល់​ថា​ខ្លួន​ឯងគ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ ឬ​ឲ្យ​តម្លៃ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គេ​ចាត់​ទុក​ដូច​ជា​តួ​កំប្លែង​ម្នាក់​ប៉ុណ្ណោះ។​

.​ ទូរ​ខោ​អាវ​វិញ​ពោរពេញ​ទៅ​ដោយ​ខោអាវ​ធំ​ៗ​ រលុង​ ម៉ូដ​ដដែល​ៗ​ មិន​មែន​នាង​មិន​ស្រលាញ់​ និង​មិន​ចង់​សាក​ស្ទីល​ថ្មី​នោះ​ទេ​ តែ​មក​ពី​នាង​គ្មាន​លទ្ធភាព​នឹង​ស្លៀក​ត្រូវ ដែល​ជា​រឿង​គួរ​ឲ្យ​អាណោចអាធ័ម​មួយ​។​

.​ គេ​តែង​តែ​ច្រឡំ​ថា​នាង​មាន​ផ្ទៃ​ពោះ​ តែ​ការ​ពិត​ គឺ​គ្រាន់​តែ​ឡើង​ទម្ងន់​ប៉ុណ្ណោះ។​

.​ ចង់​ទៅ​ហែល​ទឹក​ តែ​មិន​ហ៊ាន​ស្រ​ម៉ៃ​រូប​រាង​ខ្លួន​ឯង​ពេល​ស្លៀក​ឈុត​ហែល​ទឹក​។​

រូបតំណាង

**៥**.​ បើ​មាន​ប្ដី​ ប្ដី​លែង​សូវ​ចាប់​អារម្មណ៍​ និង​បង្អាប់​ជា​រឿយ​ៗ។​

.​ គ្មាន​អ្នក​ណា​ម្នាក់​សរសើរ​មនុស្ស​ធាត់​ស្អាត​នោះ​ទេ​ មាន​តែ​បង្អាប់​ និង​ប្រដូច​នឹង​សត្វ​ចម្លែក​ៗដូចជា​ជ្រូក​ ឬដំរី។​

.​ ចង់​ស្អាត​នឹង​គេ​ ដូច្នេះ​ហើយ​ទើប​បង្អត់​ខ្លួន​ឯង​ក្រែង​បាន​ស្អាត​ខ្លះដូចគេ​ ហើយ​បាន​គេ​សរសើរ​ថា​ "ស្រាង​ស្លីម"។​

.​​ ដោយ​សារ​គេ​ថា​ធាត់​សុខភាព​មិន​ល្អ​ ហើយ​ជា​ទម្លាប់​មនុស្ស​ខ្ជិល។​

.​ ចង់​ដើរ​ឲ្យ​ចុះ​ចំណោម​គេ​ដោយ​មិន​ត្រូវ​បាន​គេ​បែង​ចែក​ថា​ស្គម​ ឬ​ធាត់​នោះ​ទេ។

ការ​ពិត​ទៅ​ការ​ស្រក​ទម្ងន់​និងមាន​រូបរាង​ស្អាត​ វា​គ្រាន់​តែ​ជា​ការ​គិត​តែ​ប៉ុណ្ណោះ​ ចំណែក​ការ​ពិត​វិញ​ គឺ​អាស្រ័យ​ទៅ​លើ​យើង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ឯង​មាន​ដែរ​ ឬ​ក៏​អត់។​ ឲ្យ​តែ​ខ្លួន​ឯង​សប្បាយ​ចិត្ត​និ ទោះ​ធាត់​ ឬ​ស្គម​មិន​មែន​ជា​បញ្ហា​ឡើយ៕

ចុចអាន៖មនុស្ស​តឹងតែង​ចំពោះ​ខ្លួនឯង​ហួសហេតុ​ពេក ភាគច្រើន​មាន​សញ្ញា​ទាំង​នេះ

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម