ពី​ក្រោយ​ភាព​រឹងមាំរបស់មនុស្ស​ស្រី​ម្នាក់ សុទ្ធ​តែ​ជា​មេរៀន​ឈឺចាប់​ដែល​គ្មាន​អ្នក​ណា​មើល​ឃើញ

  • 2018-06-01 08:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់គ្នា​តែង​សរសើរ​នាង​ថា​ នាង​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ​ម្នាក់ នាង​តែងតែ​រីករាយ និង​មិន​ងាយ​បាក់​ស្បាត​ពី​មាន​បញ្ហា​កើត​ឡើង។

រូបតំណាង

គ្រប់គ្នា​តែងតែ​ប្រាថ្នា​ចង់​បាន​នារី​ដែល​រឹងមាំ​ម្នាក់​ជា​ដៃ​គូ ព្រោះ​ពួក​គេ​គិត​ថា​នាង​នឹង​អាច​កាន់​ដៃ​គេ​ឆ្ពោះ​ទៅ​កន្លែង​ដែល​ជោគជ័យ។ នាង​ត្រូវ​បាន​គ្រប់​គ្នា​ចាប់អារម្មណ៍​នឹង​ច្រណែន​ជីវិត​ដ៏​រីករាយ​របស់​នាង ច្រណែន​នឹង​ភាព​រឹងមាំ​ដែល​នាង​មាន ហើយ​គិត​ថា​នាង​ជា​មនុស្ស​ដែល​សំណាង​ព្រោះ​នាង​គ្មាន​ជីវិត​ដែល​លំបាក និង​ការ​ឈឺចាប់​ដែល​ហ៊ុមព័ទ្ធ​នាង។

តើ​អ្នកណា​ដឹង​ទៅ​ថា នៅ​ពី​ក្រោយ​ភាព​រឹងមាំ និង​ស្នាម​ញញឹម​ទាំង​នោះ​ មាន​ទឹកភ្នែក​ជាច្រើន​តំណក់ ភាព​ឈឺចាប់​ជា​ច្រើន​ដែល​ស្ទើរ​តែ​គ្មាន​មនុស្ស​ស្រី​ណា​ធ្លាប់​ឆ្លង​កាត់។ នាង​ប្រហែល​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល គេ​ក្បត់ គេ​ធ្វើ​បាបផ្លូវ​ចិត្ត និង​មាន​បញ្ហា​ជា​ច្រើននាង​ជា​ច្រើន​រាប់​មិន​អស់ ហើយ​ក៏​ប្រហែល​ពេល​នោះ​នាង​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ដុនដាប​បំផុត​ក៏​ថា​បាន។ ប្រហែល​បែប​នេះ​ទើប​បង្រៀន​នាង​ឲ្យ​ស៊ាំ​នឹង​ភាព​ឈឺចាប់ អស់សង្ឃឹម និង​ឯកា។

រូបតំណាង

មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​ដែល​អ្នក​មើល​ឃើញ​នៅ​ថ្ងៃ​នេះ​ ការ​ពិត​នាង​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ឯកា​ណាស់ នាង​មិន​សូវ​មាន​មនុស្ស​ដែល​ស្និទ្ធស្នាល​ជាមួយ​នាង​ទេ។ ពេល​ដែល​អ្នក​ឃើញ​នាង​ទៅ​ណា​មក​ណា​ម្នាក់​ឯង​យ៉ាង​រីករាយ អង្គុយ​ផឹក​កាហ្វេ​យ៉ាង​រំភើយ​នោះ ការ​ពិត​នាង​ពិត​ជា​ឯកា​ខ្លាំង​ណាស់ នាង​ប្រហែល​គ្មាន​ភាព​កក់​ក្ដៅ​ពី​អ្នក​ណា​ទេ តែ​បែប​នេះ​ហើយ​ទើប​នាង​ក្លាយ​ជា​មនុស្ស​ដែល​រស់​បាន​ខ្លួន​ឯង​ដោយ​មិន​បាច់​មាន​អ្នក​ណា។

រូបតំណាង

នាង​គ្រាន់​តែ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​ឆ្លង​កាត់​បទពិសោធន៍​ឈឺចាប់​ច្រើន​ជាង​មនុស្ស​ស្រី​ធម្មតា​តែ​ប៉ុណ្ណោះ។ ភាព​រីករាយ រឹងមាំ​ដែល​នាង​មាន​គ្រាន់​តែ​ជា​សំបក​ក្រៅ​មួយ​ដែល​នាង​អាច​គ្រប់គ្រង​លើ​ខ្លួន​ឯង​បាន ប៉ុន្តែការ​ពិត​ក្នុង​ទ្រូង​នាង​បាន​កប់​នូវ​រឿង​ឈឺចាប់ និង​ទឹកភ្នែក​ជា​ច្រើន​ដែល​គ្មាន​អ្នក​ណា​អាច​ឃើញ​ក្រៅ​ពី​នាង៕

ចុចអាន៖អ្នក​កំពុង​គិត​ច្រើន​មែនទេ? អាន​ឃ្លា​ទាំង​នេះ អាច​​បញ្ឈប់​ការ​គិត ដោយ​មិន​បាច់​លេប​ថ្នាំ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម