ទោះ​អត់​មាន​អ្នក​ស្រលាញ់​យ៉ាង​ណា​ ក៏​ស្រីៗជៀស​ឲ្យ​ឆ្ងាយ​ពី​ប្រុស ៧ ប្រភេទ​នេះ​

  • 2018-06-01 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ត្រូវ​ចាំ​ថា ទោះ​គ្មាន​នរណា​ស្រលាញ់​យ៉ាង​ម៉េច​ក៏​ដោយ ក៏​កុំ​ណាត់​បុរស​ប៉ុន្មាន​ប្រភេទ​នេះ​ឲ្យ​សោះ។ ព្រោះ​ពួកគេ​មិន​អាច​ជួយ​ឲ្យ​ជីវិត​អ្នក​ស្រស់ស្រាយ​ឡើង​វិញ​បាន​ទេ។

១.មនុស្ស​ប្រុស​ចរិត​កូន​ក្មេង

ស្រី​ៗ​គួរ​ជៀសវាង​ណាត់​ជួប​បុរស​ប្រភេទ​នេះ ព្រោះ​អាកប្បកិរិយា​របស់​ពួកគេ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល។ ទោះបីជា​ស្ថិត​នៅ​ក្នុង​វ័យ​ជាង ២០ ឆ្នាំ​ក៏​ដោយ តែ​ធម្មជាតិ​របស់​គាត់​ដែល​ចូលចិត្ត​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួនឯង មិន​យល់​ពី​អ្នក​ដទៃ រឹងរូស​មិន​ស្ដាប់​ហេតុផល... អ្នក​នឹង​ជួប​បញ្ហា​មិន​ឈប់។

រូបតំណាង

**២.ព្រាន​នារី**

កុំ​ដាក់​ចិត្ត​ដាក់​កាយ​នឹង​ប្រុស​ព្រាន​នារី​ឲ្យ​សោះ ព្រោះ​អ្វី​ដែល​អ្នក​ទទួល​បាន​មក​វិញ គឺ​មាន​ត្រឹម​ទឹកភ្នែក​ជូត​ក្បាល​ជង្គង់​ប៉ុណ្ណោះ។ បុរស​ប្រភេទ​នេះ​មិន​ដែល​ស្រលាញ់​នារី​ណា​ស្មោះ​ឡើយ គឺ​យក​ដើម្បី​តែ​ជា​ការ​កម្សាន្ត​អារម្មណ៍​របស់​គេ រួច​ក៏​បោះបង់​ចោល​វិញ។

៣.បុរស​គ្មាន​ការងារ​ធ្វើ

ទោះ​ស្អាត​ប៉ុណ្ណា​ក៏​កុំ​ទាក់ទង​ដែរ។ បុរស​ប្រភេទ​នេះ នឹង​មិន​អាច​ចិញ្ចឹម​ខ្លួនឯង​រស់​ផង ដូចនេះ​បើ​អ្នក​សេពគប់​ប្រុស​ធន់​នេះ ពេល​ទៅ​ណា​ម្ដង​ៗ​មាន​តែ​សុំ​លុយ​ម៉ែឪ ហើយ​ពេល​ខ្លះ​បើ​ទៅ​ញ៉ាំ​អី​ជាមួយ​អ្នក នោះ​អ្នក​ត្រូវ​ចេញ​លុយ​វិញ។

៤.ប្រុស​ប្រមឹក

អ្នក​នឹង​ខូច​ចិត្ត បើ​ទាក់ទង​ជាមួយ​មនុស្ស​ប្រុស​បែបនេះ ព្រោះ​អ្នក​ញន​ស្រា អាច​នឹង​បង្ក​ហិង្សា​ដល់​អ្នក​បាន​គ្រប់​ពេល។

៥.មនុស្ស​ប្រុស​ដូច​សំពត់​ក្នុង​ផ្នត់

បុរស​បែបនេះ​ដើរ​មិន​ទាន់​សង្គម​ឡើយ មឹះៗ រុញ​ទុំ​មិន​បក់។ ប្រសិនបើ​អ្នក​ទាក់ទង​ចំ​មនុស្ស​បែបនេះ​មែន ច្បាស់​ជា​មិន​សូវ​សប្បាយ​ចិត្ត​ឡើយ ព្រោះ​គាត់​នឹង​មិន​អាច​ចេះ​ធ្វើ​អ្វី​បាន បើ​អ្នក​មិន​ប្រាប់។

៦.ប្រុស​ពូកែ​កុហក

ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ជា​សង្សារ ក៏​អ្នក​គ្មាន​ឡើយ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត ព្រោះ​ដៃគូ​ចាំតែ​បោកប្រាស់ កុហក​មិន​ចេះ​ចប់។

រូបតំណាង

៧.មនុស្ស​សម្ភារៈនិយម

មនុស្ស​ប្រុស​ដែល​គិត​តែ​ពី​រឿង​សម្ភារៈ​និយម ពួកគេ​នឹង​មិន​គិត​ពី​អ្នក​ឡើយ ហើយ​បើ​អ្នក​មិន​ឡូយឆាយ​ដូច​គេ គឺជា​មូលហេតុ​ធ្វើឲ្យ​អ្នក​ទាំងពីរ​ឈ្លោះគ្នា៕

ចុចអាន៖មិន​មាត់​ៗ តែ​បើ​សង្សារ​ចេញ​ឫកពា​ទាំង ៥ នេះហើយ មានន័យ​ថា​កំពុង​ប្រច័ណ្ឌ​ខ្លាំង​

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម