ស្រីៗកុំតូចចិត្តអីបើមានចំណុចទាំងនេះ ព្រោះជាកន្លែងទាក់ទាញខ្លាំងទៅវិញ
- 2018-06-01 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗកុំតូចចិត្តអីបើមានចំណុចទាំងនេះ ព្រោះជាកន្លែងទាក់ទាញខ្លាំងទៅវិញ
មានមនុស្សស្រីជាច្រើន នៅមិនស្រណុកក្នុងខ្លួន ព្រោះមិនពេញចិត្តនឹងរូបរាង ឬអ្វីដែលខ្លួនកំពុងមានសព្វថ្ងៃ ទាំងដែលការពិត វាមានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ដូច្នេះហើយបានជាអ្នក មិនត្រូវតូចចិត្ត ខិតខំទៅរកវិធីកែប្រែខ្លួនឯង ខាតបង់ទាំងពេលវេលា ទាំងលុយកាក់ ហើយពេលខ្លះប្រឈមនឹង គ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផង។ អ្នកគួរសប្បាយរីករាយ ប្រសិនបើមានចំណុចណាមួយដូចខាងក្រោមនេះ។
១. សម្បុរស្បែកខ្មៅស្រអែម
អ្នកដឹងទេថា សម្បុរខ្មៅស្រអែម ពិតជាទាក់ទាញខ្លាំងណាស់ អ្នកមិនចាំបាច់ប្រើប្រាស់ផលិតផលគីមី ដើម្បីចង់បានស្បែកសខ្ចី នាំឲ្យខូចកោសិកាស្បែកនោះឡើយ។
២. កម្ពស់ទាប
ហេតុអី បានជាអ្នកត្រូវតូចចិត្តនឹងកម្ពស់ខ្លួនឯង? អ្នកដែលមានកម្ពស់ទាបមើលទៅ មិនងាយចាស និងគួរឲ្យស្រលាញ់ខ្លាំងណាស់។
៣. ច្រមុះមិនស្រួច
ច្រមុះមិនស្រួចមិនមែនជាបញ្ហាធំនោះទេ ព្រោះមើលទៅបែបធម្មជាតិៗស្អាតជាង ព្រោះការកែកុនពេលខ្លះ លទ្ធផលអាចនឹងអាក្រក់លើសដើម។
៤. ដើមទ្រូងតូច
អ្នកមានដែលមានដើមទ្រូងតូច គួរតែសប្បាយចិត្តពេលបានដឹងថា ដើមទ្រូងតូចមានគុណសម្បត្តិច្រើនណាស់។ ចុចអានបន្ត៖ គុណសម្បត្តិ៨យ៉ាងរបស់នារីមានដើមទ្រូងតូច
៥. មុខមានអាចម៍រុយ
អ្នកខ្លះចង់បានមុខសរលោង ប៉ុន្តែសម័យឥឡូវ ការទៅដាក់បន្ថែមឲ្យមានអាចម៍រុយលើផ្ទៃមុខ ក៏ជាភាពពេញនិយមសម្រាប់នារីៗផងដែរ។
៦. ធ្មេញមិនស្មើ
ទោះបីជាអ្នកមានធ្មេញមិនស្មើ មានចន្លុះប្រហោង ក៏មិនអីដែរ ព្រោះអ្នកអាចធ្វើឲ្យអ្នកដទៃ ស្រលាញ់ចូលចិត្ត នូវចំណុចពិសេសទាំងនេះ ដែលអ្នកមាន។
ចុចអានបន្ត៖