៥ យ៉ាងបញ្ជាក់ថា ធ្វើការងារផ្ទះដូចហាត់ប្រាណយករាងស្អាត និងដុតបំផ្លាញខ្លាញ់បានល្អ
- 2018-05-29 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងបញ្ជាក់ថា ធ្វើការងារផ្ទះដូចហាត់ប្រាណយករាងស្អាត និងដុតបំផ្លាញខ្លាញ់បានល្អ
ការសម្អាតផ្ទះគឺជាកិច្ចការមួយដែលយើងជៀសមិនផុត ហើយគប្បីត្រូវធ្វើដើម្បីរស់នៅមានអនាម័យនិងផាសុខភាព។ ប៉ុន្តែការធ្វើកិច្ចការផ្ទះគឺប្រៀបដូចនិងការធ្វើលំហាត់ប្រាណដូច្នេះដែរ គឺបានទាំងសុខភាព អនាម័យនិងភាពស្រស់ស្អាត។ យោងតាមវេបសាយសុខភាពល្បីមួយនៅវៀតណាម បរិមាណកាឡូរីដុតបំផ្លាញអាស្រ័យលើទម្ងន់និងសកម្មភាពរបស់មនុស្សម្នាក់ៗ។ ក្នុងពេលសម្អាតអ្នកដុតបំផ្លាញកាឡូរីដូចជា៖
១. បោសផ្ទះដោយប្រើអំបោសដៃ
ការបោសឬជូតសម្អាតប្រភេទនេះរយៈពេល ៣០នាទីអាចដុតបាន ៨០កាឡូរីក្នុងខ្លួន។ ដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព ពេលសម្អាតអ្នកគូរតែលុតជង្គង់១ចុះ ឲ្យបាន ៣ដងក្នុងមួយនាទី ដើម្បីបានភ្លៅតូចស្អាត។
២. អង្គុយឬអោនជូតឥដ្ឋ
ជាទូទៅការសម្អាតរបៀបនេះដុតកាឡូរីបានច្រើនដោយក្នុង ១ម៉ោងអាចដុតបាន ១៧០កាឡូរីឯនោះ។ នៅពេលជូតឥដ្ឋអ្នកគួរលុតជង្គង់រួចអោនឈោងដៃទៅមុខ។ កុំភ្លេចឧស្សាហ៍ដូរដៃខាងជូតដើម្បីឲ្យដើមដៃទៅជាតូចស្មើគ្នា។
៣. រត់ចុះឡើងពីជាន់មួយទៅជាន់មួយ
សម្រាប់អ្នកធ្វើការផ្ទះពីមួយជាន់ទៅមួយជាន់គឺជារឿងល្អណាស់បើអ្នកចង់ស្រកទម្ងន់។ ការឡើងចុះពីមួយជាន់ទៅមួយជាន់ដោយប្រើជណ្ដើរជើង និងធ្វើឲ្យអ្នកឆាប់ស្រកទម្ងន់និងមានរាងស្វែងស្អាត។
៤. ដើមដៃរួមតូចដោយសារបោកខោអាវ
សម្រាប់អ្នកចង់បានដើមដៃទៅជារឹបតូច អ្នកគួរតែបោកខោអាវដោយដៃ មិនប្រើម៉ាស៊ីន។ ពេលអ្នកលើកទឹកចាក់ បោកគូក និងពូតខោអាវ សាច់ដើមដៃអ្នកចាប់ផ្ដើមប្រឹង នោះជាសញ្ញាថាដូចអ្នកកំពុងធ្វើលំហាត់ប្រាណដូច្នេះដែរ។ ការបោកខោអាវឬហាលខោអាវអាចដុតបំផ្លាញ ១៤៨កាឡូរី ក្នុងរយៈពេល៤០នាទី។ ដូច្នេះវាសក្ដិសមនឹងពលីដើម្បីដៃស្រឡូននេះហើយ។
៥. លាងចាន
ការលាងចានតម្រូវឲ្យឈរលាង និងចាប់កាន់ចានប្រឡាក់មកដុះលាង។ លាងចានរយៈពេល ៣០នាទីដុតបាន ៧៧កាឡូរី ម៉្យាងទៀតការឈរធ្វើឲ្យឈាមរត់ស្រួល។
ចុចអាន៖មើលតែរូប និងហាត់តាម ៧ ក្បាច់នេះ អ្នកអាចមានគូទស្អាតបានយ៉ាងងាយ