មិត្ត​ Fake ឬ​មិត្ត​ចាក់​​ពី​ក្រោយ​ខ្នង​​តែង​មាន​ចំណុច​ទាំង ៦យ៉ាង​នេះ

  • 2018-05-24 06:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ជា​ធម្មតា​មិត្តភាព​សុទ្ធ​តែ​ល្អ​នៅ​ពេល​ដំបូង​ តែ​បន្ទាប់​មក​វា​អាច​នឹង​ប្រែ​ទៅ​ជា​ល្អក់​កករ​ក៏​ថា​បាន​។​ អ្នក​អាច​នឹង​ពិបាក​បែង​ចែក​រវាង​មិត្ត​ល្អ​ និង​មិត្ត​គិត​តែ​ពី​ផល​ប្រយោជន៍។​ កញ្ញា​នឹង​បង្ហាញ​ពី​សញ្ញា​ខ្លះៗ​ដែល​បញ្ជាក់​ថា​មិត្ត​អ្នក​មិន​ស្មោះ​ត្រង់​នឹង​អ្នក​៖​

១.​ មិត្ត​ភាព​របស់​អ្នក​មាន​ដែន​កំណត់​

ចំពោះ​មិត្ត​ភាព​ពិត​ប្រាកដ​ នោះ​មិន​មាន​ពាក្យ​ថា​ចប់​ និង​ដែន​កំណត់​នោះ​ទេ​។​ ដែន​កំណត់​ត្រង់​នេះ​គឺ​សំដៅ​លើ​ការ​គោរព​ ស្រលាញ់​គ្នា​ប្រៀប​ដូច​ជា​បង​ប្អូន​។​ មិត្ត​ក្លែង​ក្លាយ​ព្យាយាម​ធ្វើ​ជា​ចូល​ចិត្ត​អ្នក​ ហើយ​ការ​ស្រលាញ់​ចូល​ចិត្ត​នោះ​គឺ​ទាម​ទារ​ឱ្យ​មាន​អ្វី​ម៉្យាង​ត្រលប់​មក​វិញ​ ពោល​គឺ​ចង់​បាន​ផល​ប្រយោជន៍។​

២.​ មិត្ត​របស់​អ្នក​ធ្វើ​ឬក​ប្លែក​នៅ​មុខ​គេ​ឯង​ខុស​ពី​ពេល​នៅ​ជាមួយ​អ្នក​

នៅ​ពេល​ដែល​មិត្ត​អ្នក​ធ្វើ​ល្អ​ជាមួយ​អ្នក​តែ​ពេល​នៅ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ នោះ​បាន​ន័យ​ថា​គេ​គ្រាន់​តែ​ចង់​ឱ្យ​អ្នក​គ្រប់​គ្នា​មើល​មក​គេ​ល្អ​តែ​ប៉ុណ្ណោះ។​ គេ​មិន​បង្ហាញ​ខ្លួន​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ទេ​ តែ​បែរ​ជា​ប្រឹង​ធ្វើ​ល្អ​មុខ​អ្នក​ដទៃ។​

៣.​ គេ​និយាយ​ដើម​អ្នក​

ប្រសិន​បើ​គេ​ជា​មិត្ត​របស់​អ្នក​ ហេតុអ្វី​គេ​និយាយ​មិន​ល្អ​ពី​អ្នក​នៅ​ក្រោយ​ខ្នង? ពេល​ខ្លះ​អ្នក​អាច​នឹង​មិន​ដឹង​ថា​គេ​និយាយ​ដើម​អ្នក​នោះ​ទេ។​ អញ្ចឹង​ហើយ​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ថា​នៅ​ពេល​ដែល​អ្នក​ប្រាប់​រឿង​អ្វី​មួយ​ទៅ​គេ ​តើ​រឿង​នោះ​ដឹង​ទៅ​ដល់​អ្នក​ដទៃ​បាន​ដោយ​របៀប​ម៉េច?

៤.​ នៅ​ពេល​អ្នក​និង​មិត្ត​អ្នក​ខ្វែង​គំនិត​គ្នា​ គេ​ក៏​ឈប់​និយាយ​រក​អ្នក​

មនុស្ស​តែង​មាន​គំនិត​ខុសៗ​គ្នា​ ប៉ុន្តែ​មិត្ត​ល្អ​គេ​នឹង​ព្យាយាម​សម្រប​សម្រួល​និង​កែ​តម្រូវ​។ ពេល​ដែល​អ្នក​ខុស​ មិត្ត​ល្អ​តែង​តែ​នៅ​ក្បែរ​អ្នក​គាំទ្រ​អ្នក​ មិន​មែន​ឈប់​និយាយ​ជាមួយ​អ្នក​នោះ​ទេ។​

៥.​ គេ​ឈប់​ទាក់​ទង​អ្នក​នៅ​ពេល​ដែល​គេ​មាន​មិត្ត​ថ្មី​

មិត្ត​ភាព​ក៏​មិន​ខុស​ពី​ស្នេហា​ដែរ​ គេ​នឹង​លែង​ទុក​អ្នក​ក្នុង​កែវ​ភ្នែក​។​ គេ​អាច​នឹង​ឈប់​ទាក់​ទង​អ្នក​ ហើយ​គេ​ក៏​ទៅ​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​ដទៃ​ដែល​មើល​ទៅ​មាន​ផល​ប្រយោជន៍​ជាង​អ្នក​។ បើ​អ្នក​ជួប​មនុស្ស​បែប​នេះ​គួរ​តែ​ជៀស​វៀង​ឱ្យ​ហើយ​ទៅ។​

៦.​ គេ​មិន​ដែល​ជួយ​អ្នក​សម្រេច​បំណង​ប្រាថ្នា​នោះ​ទេ

គេ​មិន​ត្រឹម​តែ​មិន​ជួយ​អ្នក​ទេ​ គេ​ថែម​ទាំង​លួច​ជាន់​ពន្លិច​អ្នក​ពី​ក្រោយ​ថែម​ទៀត​ផង។​ គេ​អាច​នឹង​មិន​ចង់​ឃើញ​អ្នក​ល្អ​ជាង​ខ្លួន​គេ​ ឬ​មិន​ចាប់​អារម្មណ៍​ចំ​ពោះ​អ្វី​ដែល​អ្នក​ធ្វើ​។​

ប្រភព៖ pairedlife ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា