រឿង​សម្ងាត់​នារី​ បុរស​ៗ​មិន​ចាប់អារម្មណ៍​សោះពេល​រួមភេទ តែ​ខាង​ស្រី​ភ័យ​ដោយ​ខ្លួនឯង

  • 2018-04-23 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​នៅ​លើ​គ្រែ មនុស្ស​ស្រី​ពិតជា​ចង់​ធ្វើ​ខ្លួន​ឲ្យ​ល្អឥតខ្ចោះ ដើម្បី​ផ្គាប់​ចិត្ត​ដៃគូ ជាពិសេស​ស្រីៗ​មាន​ចំណង​ខ្ពស់​ជាង​អ្វី​ដែល​បុរស​រំពឹង។ ដូចនេះ​ហើយ​បាន​ជា​ពេល​រួមភេទ​ខាង​ស្រី​ភ័យ​ខ្លួន​នូវ​រឿង​ទាំង​នេះ ខណៈ​ដែល​ខាង​ប្រុស​មិន​បាន​ចាប់អារម្មណ៍​ផង។ ៦ យ៉ាង​នេះ​បុរស​មិន​ខ្វល់​ឡើយ​ពេល​រួមភេទ៖

១.បញ្ហា​រោម

ស្ត្រី​ជាច្រើន​មាន​អារម្មណ៍​ថា ត្រូវ​តែ​សម្អាត​រោម​នៅ​ចំណុច​សំខាន់​លើ​រាងកាយ ព្រោះ​ពួកគេ​ភ័យខ្លាច​ដៃគូ​ផ្លូវ​ភេទ​នឹង​ស្អប់។ តែ​សម្រាប់​ បុរស​វិញ​នឹង​សប្បាយ​រីករាយ​ដោយ​មិន​ខ្វល់​នឹង​រឿង​ទាំង​នោះ។

២.សំឡេង​ដែល​អ្នក​ធ្វើ​ក្នុង​ពេល​រួមភេទ

ស្ត្រី​ច្រើនតែ​មាន​អារម្មណ៍​ថា​ខ្មាសអៀន​ដៃគូ ពេល​ដែល​បាត់បង់​ការ​គ្រប់គ្រង​ខ្លួន​ឯង ខណៈ​ដល់​ចំណុច​កំពូល​មាន​ការ​បញ្ចេញ​សំឡេង​ខ្លាំង​ៗ។ ប៉ុន្តែ​សម្រាប់​ខាង​បុរស​វិញ​ ពិតជា​ពេញចិត្ត​នូវ​ទង្វើ​នោះ​ខ្លាំង​ណាស់។

៣.ខ្លួនប្រាណ​អ្នក​ញ័រ

ជា​អារម្មណ៍​ត្រេកត្រអាល​មនុស្ស​គ្រប់​គ្នា​នឹង​ជួប ហើយ​វា​ក៏​ជា​រឿង​ដែល​ជៀស​មិន​រួចទៅហើយ​ តែ​ស្រី​ៗ​ពិតជា​ខិតខំ​ទប់​ខ្លួន​កុំឲ្យ​បុរស​ដឹង​ពី​រឿង​នេះ​ជាក់ជា​មិន​ខាន។

៤.ទឹក​មុខ

អ្នក​ប្រហែល​ជា​គិត​ថា​បុរស នឹង​សង្កេត​មើល​មុខ​អ្នក​អំឡុង​ពេល​ប្រយុទ្ធ។ ប៉ុន្តែ​នោះ​ជា​ការ​គិត​ខុស​ប៉ុណ្ណោះ ព្រោះ​បុរស​សង្កេត​មើល​ទឹក​មុខ​ស្ត្រី​តែ​ពេល​ចាប់ផ្ដើម​ដំបូង​តែ​ប៉ុណ្ណោះ។

រូបតំណាង

**៥.បញ្ហា​សក់**

បុរស​គ្មាន​គំនិត​វែងឆ្ងាយ​ទៅ​គិត​ពី​បញ្ហា​សក់​ស្អាត ឬ​មិន​ស្អាត​ឡើយ​ពេល​រួមភេទ ព្រោះ​គេ​ផ្ដោត​អារម្មណ៍​តែ​លើ​សកម្មភាព​មួយ​មុខ​គត់។

៦.រយៈពេល

អំឡុង​ពេល​នេះ មនុស្ស​ប្រុស​ចាំតែ​ផ្គាប់​ចិត្ត​ខាង​ស្រី​ប៉ុណ្ណោះ​បើ​ដៃគូ​ចង់​បាន​រយៈពេល​ប៉ុណ្ណា គេ​អាច​កំដរ​បាន​រហូត៕

ចុចអាន៖មិន​ចង់​ឲ្យ​ខូច​អារម្មណ៍ ​កុំ​រួមភេទ​ក្នុង​កាលៈទេសៈ​ទាំង ​៥​នេះ​ឲ្យ​សោះ!

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម