ទម្លាប់​មិន​ល្អ ៥​របស់​ស្រី​ៗក្នុង​រឿង​ស្នេហា ដែល​ធ្វើ​ឲ្យ​​ដៃ​គូ​ធុញ ចង់​​​តែ​ដាច់​គ្នា​ម្ដង​ៗ

  • 2018-04-18 02:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ខ្លះ​ឆាប់​ស្លាប់​ក៏​ដោយ​សារ​ផ្ដើម​ចេញ​ពី​ទម្លាប់​នេះ​ឯង។ ទោះ​ដឹង​ថា​ពិបាក​ចោល​ក៏​ពិត​មែន តែ​បើ​ចង់​រក្សា​មនោសញ្ចេតនា​របស់​ខ្លួន​ឲ្យ​គង់វង្ស ត្រូវ​បំបាត់​ឲ្យ​ទាល់​តែ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​អាក្រក់​ៗ​មួយ​ចំនួន​របស់​មនុស្ស​ស្រី​នៅ​ពេល​មាន​ស្នេហា ដែល​ធ្វើ​ឲ្យ​ដៃគូ​ទ្រាំ​មិន​បាន។

១. ចូលចិត្ត​យក​រឿង​ចាស់​មក​រំឭក​ឡើង​វិញ

ជា​មនុស្ស​ស្រី សូម្បី​តែ​រឿង​តូច​បំផុត​ក៏​ចងចាំ​បាន​ដែរ។ មាន​រឿង​ខ្លះ ទោះ​បី​ជា​កើត​ឡើង​យូរ​ណាស់​ទៅ​ហើយ ក៏​នាង​នៅ​តែ​រំលឹក​ឡើង​វិញ រាល់​ពេល​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​ម្ដង ជាពិសេស​គឺ​កំហុស​របស់​សង្សារ​ក្នុង​អតីតកាល។ រឿង​ដែល​គេ​ដឹង​កំហុស​ហើយ មិន​គួរ​ជីកកកាយ​ឡើង​សារ​ជា​ថ្មី​នោះ​ទេ​ណា​ស្រី​ៗ។

រូបតំណាង

**២. ចូលចិត្ត​ត្រួតត្រា**

ត្រួតត្រា​សង្សារ​គឺ​ជា​ទម្លាប់​ដែល​មិន​ងាយ​កែ​របស់​ស្រី ទោះ​បី​ជា​បែក​គ្នា​ដោយ​សារ​វា​ច្រើន​ដង​ក៏​មិន​ចាំ​ដែរ។ នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពិបាក​ស្ថិតស្ថេរ​ដែរ។ ស្រី​ៗ​ពេល​ខ្លះ ស្ទើរ​តែ​តម្រូវ​ឲ្យ​មិត្ត​ប្រុស​ខ្លួន​ធ្វើ​របាយការណ៍​ប្រចាំ​ថ្ងៃ​ធ្វើ​អី​ខ្លះ​ឲ្យ​នាង​ទៅ​ហើយ។

៣. ទម្លាយ​រឿង​សម្ងាត់​របស់​សង្សារ​ឲ្យ​គេ​ដឹង

ស្រី​ៗ​តែង​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​ដើម្បី​ញ៉ាំ​ត្រាវ ទោះ​បី​ជា​ចាប់​ផ្ដើម​ដោយ​ប្រធាន​បទ​អ្វី​ក៏​ដោយ ក៏​មិន​អាច​ខ្វះ​រឿង​ស្នេហា​បាន​ឡើយ។ ពេល​ជក់​ចិត្ត​ហើយ តែង​យក​រឿង​របស់​ខ្លួន​នឹង​សង្សារ​មក​ជជែក​គ្នា​ឲ្យ​គេ​បាន​ដឹង។ ពេល​ខ្លះ​ក៏​ដើរ​ហួស​ដែន​កំណត់ លែង​ដឹង​ថា​រឿង​ណា​គួរ​ទម្លាយ រឿង​ណា​មិន​គួរ​ទម្លាយ អាច​ធ្វើ​ឲ្យ​ដៃ​គូ​អាម៉ាស់​មុខ​បាន។

៤. មិន​ចង់​ឯករាជ្យ

បើ​ប្រការ​នេះ​កើត​ឡើង​តែ​ក្នុង​រយៈ​ពេល​ដំបូង​នៃ​ការ​ស្រលាញ់​គ្នា ក៏​គ្មាន​អ្វី​ត្រូវ​ក្រែង​រអែង​ដែរ តែ​បើ​វា​នៅ​តែ​បន្ត​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​នោះ សួរ​ថា​អ្នក​ណា​អាច​ទ្រាំ​បាន? សូម្បី​តែ​រឿង​តូច​បំផុត​ក៏​ពឹង​ឲ្យ​គេ​ជួយ តើ​គេ​នឹង​គិត​បែប​ណា​ជាមួយ​យើង? ធំ​ដឹង​ក្ដី​អស់​ហើយ រឿង​ណា​អាច​ធ្វើ​បាន គួរ​ធ្វើ​ខ្លួន​ឯង កុំ​ឲ្យ​គេ​មើល​ងាយ។

រូបតំណាង

៥. ស្អប់​ចំណង់​ចំណូល​ចិត្ត​របស់​គេ

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​ចូលចិត្ត​រៀង​ៗ​ខ្លួន យើង​មិន​អាច​បង្ខំ​គេ​ឲ្យ​ចូលចិត្ត​អ្វី​ដូច​យើង​បាន​ឡើយ។ ដូច​ស្រី​ៗ​ចូលចិត្ត​ដើរ​ទិញ​អីវ៉ាន់ ឯ​ប្រុស​ៗ​ចូលចិត្ត​កីឡា​អីចឹង​ដែរ។ បើ​មិន​គាំទ្រ​ចំណង់​ចំណូល​ចិត្ត​គេ​ទេ ក៏​កុំ​ហាម​ឃាត់​គេ​អី។ អ្នក​អាច​រិះគន់​វា​បាន នៅ​ពេល​ដែល​ចំណង់​ចំណូល​ចិត្ត​នោះ​ហួសហេតុ​ពេក ដូច​លេង​ហ្គេម​មួយ​ថ្ងៃ​១០​ម៉ោង​ជា​ដើម៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel