១០​ច្បាប់​​សម្រាប់​គូ​ស្នេហ៍ បើ​ស្រឡាញ់​គ្នា​ពិត ត្រូវ​​សន្យា​ធ្វើ​​ឲ្យ​​បាន​

  • 2018-04-03 08:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាប់​ទី​១៖ កុំ​​​​ខឹង​ម្ដង​ទាំង​ពីរ​នាក់ ដូច​ពាក្យ​​ចាស់​ពោល​ថា "បើ​គេ​ក្ដៅ​ដូច​ភ្លើង យើង​ត្រូវ​ត្រជាក់​ឲ្យ​ដូច​ទឹក"។

ច្បាប់​ទី​២៖ កុំ​​ស្រែក​ដាក់​គ្នា​ដាច់​ខាត លើក​លែង​តែ​មាន​ភ្លើង​ឆេះ​ផ្ទះ ឬបញ្ហា​ទាន់ហន់។

ច្បាប់​ទី​៣៖ ចាំ​ទុក​ ថា​គ្មាន​អ្នក​ណា​ចូលចិត្ត​ការ​រិះគន់​នោះ​ទេ ហើយ​បើ​សិន​ចង់​ឲ្យ​​គេ​ធ្វើ​​​នូវ​អ្វី​ដែល​សូម្បី​តែ​ខ្លួន​យើង​​ក៏​មិន​ចូលចិត្ត សូម​ប្រើ​សម្ដី​ឲ្យ​ផ្អែម​បន្តិច។

ច្បាប់​ទី​៤៖ ​សន្យា​​មិន​ឆ្កឹះឆ្កៀល​រឿង​ឈឺចាប់​ក្នុង​​អតីត​កាល​​របស់​គ្នា​ឡើយ បើ​ចង់​និយាយ​រឿង​ចាស់​ៗ គួរ​លើក​យក​រឿង​ដែល​ល្អ​ៗ​របស់​​​អ្នក​ទាំង​ពីរ​មក​និយាយ​ល្អ​ជាង។

ច្បាប់​ទី​៥៖ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​គេ​សំខាន់​សម្រាប់​អ្នក​ជានិច្ច។

ច្បាប់​ទី​៦៖ សន្យា​នឹង​គ្នា​ថា​​កុំ​ចូល​គេង​ទាំង​ឈ្លោះ​គ្នា ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​​អ្នក​គេង​មិន​លក់។ និយាយ​គ្នា​ឲ្យ​យល់​គ្នា​សិន​សឹម​គេង ល្អ​ជាង​គេង​បែរ​ខ្នង​ដាក់គ្នា។

ច្បាប់​ទី​៧៖ និយាយ​គ្នា​ឲ្យ​បាន​ច្រើន​បន្តិច នឹង​ជួយ​ឲ្យ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​​កាន់​តែ​មាន​ការ​យល់​ចិត្ត​គ្នា​ អាច​ជា​រឿង​អ្វី​ក៏​បាន​ដែល​អ្នក​ជួប​ប្រទះ រឿង​ការងារ​ សៀវភៅ​ដែល​​​ទើប​តែ​អាន​ចប់ អាច​និយាយ​ឲ្យ​គ្នា​ស្ដាប់។ ​សាក​ធ្វើ​ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​ល្អូកល្អិន​នឹង​គ្នា។

ច្បាប់​ទី​៨៖ បើ​ដឹង​ខ្លួន​ថា​ធ្វើ​ខុស​ ត្រូវ​សុំ​ទោស មិន​បាច់​ខ្លាច​ថា​បាក់​មុខ​អ្វី​នោះ​ទេ។

ច្បាប់​ទី​៩៖ កុំ​យល់​ច្រឡំ​ថា ការ​នៅ​ជាមួយ​គ្នា​រហូត មាន​ន័យ​ថា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​ពិត​ប្រាកដ ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់ គឺ​ជា​ការ​ផ្ដល់ចំណាប់​អារម្មណ៍​​ឲ្យ​គ្នា​ទាំង​ស្រុង​ពេល​នៅ​ជាមួយ​គ្នា មិន​មែន​គ្រាន់​តែ​អង្គុយ​ស្ងៀម​ស្ដាប់​គេ​និយាយ ឬ​មើល​ទូរទស្សន៍​ជាមួយ​គ្នា​នោះ​ទេ។

ច្បាប់​ទី​១០៖ កុំ​ភ្លេច​ធ្វើ​ឲ្យ​គេ​ដឹង​ និង​មាន​អារម្មណ៍​ថា អ្នក​នៅ​ស្រឡាញ់​គេ​ជានិច្ច។

ចំណុច​ពិសេស៖

ការ​ដែល​បាន​ស្រឡាញ់​​នរណា​ម្នាក់ គឺ​ជា​រឿង​ដ៏​ពិសេស ដូច្នេះ​កុំ​បណ្ដោយ​ឲ្យ​រឿង​តូច​តាច​ កំហឹង​មួយ​នាទី​ពីរ​នាទី មក​សម្រេច​ផ្ដាច់​ទំនាក់ទំនង​ដែល​ខំ​កសាង​នេះ ប៉ុន្តែ​គួរ​និយាយ​សុំ​ទោស និង​កែខ្លួន​សម្រប​គ្នា​​ជា​ថ្មី នោះ​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ។

បញ្ហា​កើត​ឡើង​ព្រោះ​មិន​និយាយ​គ្នា

បញ្ហា​កើត​ឡើង​ព្រោះ​មិន​ដោះស្រាយ

បញ្ហា​កើត​ឡើង​ព្រោះ​ការ​គិត​អត្តនោម័ត

បញ្ហា​កើត​ឡើង​ព្រោះ​នឹក​ឃើញ​តែ​ខ្លួន​ឯង គិត​ថា​ធ្វើ​យ៉ាង​នេះ​ល្អ​បំផុត​ហើយ តែ​​មិន​ខ្វល់​អ្នក​ម្ខាង​ទៀត​​គិត​ដូច​គ្នា​ជាមួយ​យើង​ឬ​អត់ ចុង​ក្រោយ​ក៏​មាន​តែ​ពាក្យ​ថា​ខូច​ចិត្ត។

អ្នក​​ត្រូវ​ជ្រើសរើស​រវាង​ ការ​ព្រម​ទទួល​យក​ទង្វើ​​ដែល​គេ​ធ្វើ ហើយ​រក្សា​អ្វី​ដែល​ល្អ​ៗ​បន្ត​ទៀត ឬ​សុខ​ចិត្ត​បំផ្លាញ​ទំនាក់ទំនង​ចោល ​​ទាំង​ធ្វើ​បែប​នេះ​ក៏​​មិន​បាន​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដដែល ៕

ចុចអាន៖

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម