ការ​និយាយ​ត​គ្នា​ពី​របៀប​មើល​ភាព​បរិសុទ្ធ​​​ ដែល​ខុស​ពី​ការ​ពិត​ទាំង​ស្រុង​ នាំឲ្យ​អាប់​ឱនខ្លាំង​ដល់​ស្រ្តី

  • 2018-03-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​សង្គម​ខ្មែរ​យើង​ ក៏​ដូចជា​ប្រទេស​ប៉ែក​អាស៊ី​មួយ​ចំនួន​ មាន​វប្បធម៌​ស្រដៀង​គ្នា​មិន​ថា​ជំនាន់​ដើម​ ឬ​សម័យ​បច្ចុប្បន្ន​ទេ​ ដោយ​គេ​តែង​តែ​ឲ្យ​តម្លៃ​ និង​លើក​តម្កើង​​មនុស្ស​ស្រី​ដែល​ចេះ​ថែរក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​រៀបការ​។ ទោះ​សម័យ​បច្ចុប្បន្ន​​មាន​ការ​បើក​ទូលាយ​នូវ​ចំណេះ​ដឹង​ផ្លូវ​ភេទ​ ក៏​ប្រជាជន​ភាគ​ច្រើន​នៅ​ប្រកាន់​យក​ផ្នត់​គំនិត​អៀន​ខ្មាស​ និង​មិន​និយាយ​បើក​ចំហ​ពី​បញ្ហា​នេះ​។ ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​មាន​អ្នក​ខ្លះ​នៅ​តែ​ជឿ​លើ​ការ​និយាយ​ត​គ្នា​ ពី​រឿង​ពាក់ព័ន្ធ​នឹង​ការ​មើល​ព្រហ្មចារី​ ហើយ​ធ្វើ​ការ​កាត់​ក្ដី​ដោយ​យល់​ខុស​ថា​នារី​នោះ​បរិសុទ្ធ​ ឬ​អត់​ ធ្វើ​ឲ្យ​មនុស្ស​ស្រី​អាប់​ឱននិង​រង​ការ​ចោទ​ប្រកាន់។​ របៀប​មើល​ភាព​បរិសុទ្ធ​ទាំង​ ៤ យ៉ាង​នេះ​ដែល​សុទ្ធ​តែ​មិន​ត្រឹម​ត្រូវ​ និង​ចេះ​តែ​និយាយ​ត​គ្នា៖​

រូបតំណាង

**១.​ បើ​ក្រមុំ​នឹង​ហូរ​ឈាម​ច្រើន​ពេល​រួម​ដំណេក​លើក​ដំបូង​**

មិន​ប្រាកដ​ថា​គ្រប់​មនុស្ស​ស្រី​ព្រហ្មចារី​ទាំង​អស់​នឹង​មាន​ឈាម​ហូរ​ច្រើន​ពេល​រួម​ដំណេក​លើក​ដំបូង​នោះ​ទេ។​ មនុស្ស​ស្រី​គ្រប់​គ្នា​កើត​មក​មាន​សន្ទះ​ព្រហ្មចារី​ និង​រន្ធ​ប្រដាប់​ភេទ​ខុស​ៗ​គ្នា​ ខ្លះ​ក្រាស់​ ខ្លះ​ទៀត​ស្ដើង​​ ហើយ​ករណី​ខ្លះ​ទៀត​នាង​កើត​មក​គ្មាន​សន្ទះ​នោះ​តែ​ម្ដង​ ដែល​ធ្វើ​ឲ្យ​ហូរ​ឈាម​តិច​ច្រើន​ ឬ​គ្មាន​ឈាម​ហូរ​ក៏​មាន។​

២.​ លើក​ទី​មួយ​គឺ​ឈឺ​ខ្លាំង​

វា​អាច​មាន​អាការ​ឈឺ​ តែ​មិន​ដល់​ថ្នាក់​ឈឺ​ទ្រាំ​មិន​បាន​នោះ​ទេ។​ ដោយ​សារ​ទំហំ​និង​កម្រាស់​សន្ទះ​ព្រហ្មចារី​ ទើប​មាន​អ្នក​ខ្លះ​ឈឺ​តិច​ ឬ​អត់​ឈឺ​ ដូច្នេះ​មិន​អាច​កាត់​ក្ដី​ថា​នាង​មិន​បរិសុទ្ធ​នោះ​ទេ។​

៣.​ ក្រមុំ​ព្រហ្មចារី​ត្រូវ​តែ​មាន​ទ្វា​មាស​តឹង​ណែន

មិន​មែន​មនុស្ស​ស្រី​ក្រមុំ​ទាំង​អស់​ត្រូវ​តែ​មាន​រន្ធ​ទ្វា​​មាស​តឹង​ណែន​នោះ​ទេ​ ព្រោះ​​ប្រដាប់​ភេទ​មនុស្ស​ស្រី​មាន​ទម្រង់​ផ្សេងៗ​ពី​គ្នា​ដែល​មិន​អាច​កំណត់​បាន​ថា​ ទាល់​តែ​តឹង​ណែន​ទើប​បរិសុទ្ធ​នោះ​ទេ។​

៤.នាង​អស់ព្រហ្មចារី​ជាមួយ​សង្សារចាស់​

មិន​មែន​ឲ្យ​តែ​បាត់បង់​ព្រហ្មចារី​ គឺ​សុទ្ធ​តែ​ជា​មួយ​ប្រុស​ដទៃ​នោះ​ទេ អ្នក​ប្រហែល​ជា​គិត​រំលង​ពី​ការ​ជួយ​ខ្លួន​ឯង​។​ ការ​មាន​ចំណង់​ផ្លូវ​ភេទ​ជា​រឿង​ធម្មជាតិ​ ហើយ​ការ​សម្រេច​ចំណង់​នោះ​ខ្លួន​ឯង​គឺ​តែង​កើត​មាន​ឡើង​ ដែល​ធ្វើ​ឲ្យ​ដាច​សន្ទះ​ព្រហ្មចារី​៕

ចុចអាន៖រឿង ៧ យ៉ាង​មនុស្ស​ចូល​ចិត្ត «សិច» គិត​ថា​ជា​រឿង​ពិត ប៉ុន្តែ​ជាក់​ស្ដែង​មិនមែន

ប្រភព៖theconversation

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម