គ្រាន់តែកាបូប​យួរ​ដៃ​តម្លៃ​ក្បែរ​ ១ ពាន់​ដុល្លារ​ ធ្វើឲ្យ Fan Bingbing ក្មេង​មួយ​រំពេច​បាន!

  • 2018-03-03 02:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​តារា​សម្ដែង​ដ៏​លេចធ្លោ​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន Fan Bingbing មាន​​ចំណុច​ពិសេសនោះ គឺសម្រស់​ស្រស់​ស្អាត និង​របៀប​តុបតែង​ខ្លួន​ប្លែក​ៗ។ អនាគត​ភរិយា Li Chen ស្រលាញ់​កាបូប​យួរ​ដៃ​មួយ​ដែល​មាន​តម្លៃ ជិត ១ ពាន់​ដុល្លារ ព្រោះ​ធ្វើឲ្យ​នាង​មើល​ទៅ​ក្មេង​ជាង​វ័យ។ ជា​ធម្មតា​រូបរាង​កាបូប​នោះ​ដូចជា​ថង់ តែ​ធ្វើ​មក​ពី​រោម​សត្វ ហើយ​ម៉ូដ​ពិតជា cute មែនទែន ទើប​ធ្វើឲ្យ អ៊ូម៉ីនាង ជាប់ចិត្ត​នឹង​វា​រហូត​អ្នក​ប្រមាញ់​រូបថត​ឧស្សាហ៍​ឃើញ​នាង​កាន់​ជាប់​ទាំង​ពេល​ចូលរួម​កម្មវិធី និង​ដើរ​កម្សាន្ត។

កាបូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ម៉ាក fadi ដែល​ផលិត​តាំងពី​ឆ្នាំ ២០១៦ និង​មាន​តម្លៃ​ប្រហែល ៨២៥ ដុល្លារ៕

ចុចអាន៖Angelababy សម្រស់​វ៉ា​ដាច់​កំពូល​ម៉ូដែល​អាមេរិក​លើ​ទឹក​ដី​បារាំង

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី