របៀប​ធ្វើឲ្យលុយ​សល់​ច្រើន ដោយ​មិន​បាច់​សន្សំ ឬ​ព្យាយាម​រិះ​ថាំ

  • 2018-02-06 09:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​ខិតខំ​ធ្វើ​ការ​រក​លុយ តែ​ក្រោយ​ពេល​បាន​ចំណូល​មក​ហើយ ការ​ចំណាយ​ក៏​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ស្មុគស្មាញ​ដែរ។ ព្រោះតែ​យល់​ពី​តម្រូវ​ការ​បែបនេះ ទើប កញ្ញា ណែនាំ​ពី​វិធី​កាត់​បន្ថយ​ការ​ចំណាយ​លើ​របស់​ឥតប្រយោជន៍​មួយ​ចំនួន ដើម្បី​ឲ្យ​អ្នក​បាន​សល់​ប្រាក់​ច្រើន ដោយ​មិន​ចាំបាច់​រិះ​ថាំ​ពេក៖

១.កុំ​ប្រើ​សេវាកម្ម​ខ្សែកាប

ត្បិត​ការ​ចំណាយ​ប្រចាំខែ​លើ​សេវាកម្ម​មួយ​នេះ​មិន​ថ្លៃ តែ​ពេល​ត​ភ្ជាប់់​ដំបូង​ត្រូវ​អស់​ច្រើន ហើយ​ពេល​អ្នក​មាន​ទូរទស្សន៍​ប៉ុស្តិ៍​ខ្សែកាប​ទៅ អ្នក​ប្រាកដ​ជា​ជក់​ចិត្ត​តាមដាន​ភាពយន្ត​ច្រើន ដូចនេះ​ថ្លៃ​ភ្លើង​ប្រាកដ​ជា​ផ្នែក​មួយ​ធ្វើឲ្យ​អ្នក​ឈឺក្បាល។

រូបតំណាង

**២.ពិចារណា​ទម្លាប់​ចំណាយ​របស់​អ្នក​ប្រចាំ​ខែ**

មនុស្ស​ខ្លះ​របស់​ប្រើប្រាស់​មាន​មិន​ខ្វះ តែ​លុយ​សន្សំ​ទុក​មាន​ពេល​អាសន្ន​បែរជា​គ្មាន​មួយ​រៀល​សោះ។ ដូចនេះ​ត្រូវ​ពិចារណា​លើ​ទម្លាប់​ទិញ​គ្រឿង​លំអ​ខ្លួន​មួយ​ចំនួន ដូចជា​សំលៀកបំពាក់ គ្រឿងអលង្ការ និង​គ្រឿង​សម្អាង​មួយ​ចំនួន ដោយ​កាត់​បន្ថយ​ពី​ទិញ​រាល់​ខែ មក ៣ ខែ​ទិញ​ម្ដង។

៣.មិន​ចាំបាច់​ទិញ​គ្រឿង​ទេស​នៅ​ផ្សារ​ទំនើប

គ្រឿង​ទេស​ធម្មតា​ដែល​ប្រើ​សម្រាប់​ចម្អិន​ម្ហូប​ប្រចាំថ្ងៃ​នៅ​ផ្សារ ឬ​លក់​តាម​ផ្ទះ​ក៏​មាន​ដែរ មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ទិញ​នៅ​ផ្សារ​ទំនើប​ឡើយ។ ព្រោះ​តម្លៃ​ខុស​គ្នា​គួរសម​ដែរ ហើយ​ពេល​ច្រើន​មុខ​បញ្ចូល​គ្នា​លុយ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ។

៤.ដើរ

កន្លែង​ណា​ដែល​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​បាន គួរតែ​ដើរ កុំ​ជិះ​ម៉ូតូ ឬ​ឡាន​ច្រើន​ពេក ព្រោះ​ប្រេងឥន្ធនៈ​មាន​តម្លៃ​ថ្លៃ​ណាស់។ ណា​មួយ​ការ​ដើរ​ប្រៀប​ដូចជា​ការ​ហាត់ប្រាណ ដែល​នាំ​ឲ្យ​សុខភាព​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

រូបតំណាង

៥.បញ្ឈប់​ការ​ឥវ៉ាន់​នៅ​តាម​អនឡាញ

បើ​អ្នក​នៅតែ Like page ឬ​មាន friend ជា​អ្នក​លក់​តាម​អនឡាញ អ្នក​នឹង​នៅ​មិន​ស្ងៀម​ឡើយ។ ដូចនេះ​ដើម្បី​បញ្ឈប់​ការ​ទិញ​ទំនិញ​តាម​នោះ​បាន អ្នក​ត្រូវ​តែ​ឈប់​មាន page ឬ friend នៅ​ក្នុង​បណ្ដាញ​សង្គម​ទៀត។

៦.កាត់​បន្ថយ​ការ​ជួប​មិត្តភ័ក្ដិ

នៅ​ដើម​ខែ​អ្នក​ប្រាកដ​ជា​មាន​លុយ​ច្រើន ដូចនេះ​តែងតែ​នឹកឃើញ​មិត្តភ័ក្ដិ​ជា​ញឹកញាប់ ហើយ​ពាក់​កណ្ដាល និង​ចុង​ខែ​គឺ​អស់​លុយ​ចាយ។ វិធី​ល្អ​មិន​គួរ​ជួប​មិត្ត​ច្រើន​ពេក​ទេ ២-៣ ខែ​ជួប​គ្នា​ម្ដង​ក៏​មិន​អី​ដែរ៕

រូបតំណាង

ចុចអាន៖អ្នក​នឹង​ភ្ញាក់ផ្អើល​រឿង ៥ យ៉ាង​នេះ បន្ទាប់​ពី​ឈប់​រិះ​ថាំ​សន្សំ​លុយ​ទុក

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម