សញ្ញា ៩ យ៉ាង​បញ្ជាក់​ថា​ បុរសកំពុង​ញៀន​​រឿង​​អាសអាភាស​ខ្លាំង​​លើស​កម្រិត

  • 2018-01-23 02:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជៀស​មិន​ផុត មនុស្ស​ម្នាក់ៗ​​តែងតែ​​​មាន​​​រឿង​ពិសេស​ណា​មួយ​​ដែល​ខ្លួន​​ចូលចិត្ត​ធ្វើ​ខ្លាំង រហូត​ក្លាយ​ជា​ចំណង់ចំណូលចិត្ត​ផ្ទាល់​ខ្លួន​​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​។ សម័យ​បច្ចុប្បន្ន​សេវាកម្ម​​​អ៊ីនធឺណិត​កាន់​តែ​ងាយស្រួល ការ​កម្សាន្ត​អារម្មណ៍​ជាមួយ​រឿង​អាសអាភាស​ក៏​កាន់​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ជា​ពិសេស​គឺ​ចំពោះ​​បុរស​ៗ​តែ​ម្ដង​។ ទោះ​ជា​វា​មាន​​គុណសម្បត្តិ​ល្អ​ៗ​មួយ​ចំនួន​ ប៉ុន្តែ​បើ​អ្នក​​ញៀន​និង​វា​​ខ្លាំង​ហួស​កម្រិត វា​អាច​ក្លាយ​ជា​បញ្ហា​វិញ​។ ដូច្នេះ​ប្រសិន​អ្នក​សង្កេត​ឃើញ​សញ្ញា​ទាំង​ ៩​ ខាង​ក្រោម អ្នក​គួរ​តែ​ប្រញាប់​បញ្ឈប់​ជា​បន្ទាន់៖

១.គិត​ដល់​វា​គ្រប់​​ពេល​វេលា

អារម្មណ៍​របស់​អ្នក​នៅ​ជាមួយ​រឿង​​​​រហូត មិន​ថា​អ្នក​កំពុង​ធ្វើការ​ ឬ​​​ធ្វើ​សកម្មភាព​​នានា​​។ ការ​ផ្ចង់​អារម្មណ៍​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរ​តែ​មិន​អាច​ទទួល​យក​បាន ព្រោះ​ខួរក្បាល​របស់​អ្នក​ដិតដាន​ជាប់​ជាមួយ​រឿង​ទាំង​នោះ​គ្មាន​សល់​ចន្លោះ​​សោះ​ឡើយ​។​

រូបតំណាង

**២.អ្នក​​ស្គាល់​ឈ្មោះ​តារា​ល្បី​ៗ​នៅ​ក្នុង​វិស័យ​នេះ​​**

តួអង្គ​មួយ​ណា​ក៏​​អ្នក​​ស្គាល់​ដែរ​ ព្រោះ​អ្នក​ជា​ប្រិយមិត្ត​ដែល​​ស្នេហា​វិស័យ​នេះ​ខ្លាំង​។​

៣.មើល​វា​ដើម្បី​សម្រេច​កាម​ដោយ​ខ្លួន​ឯង​

យូរ​ៗ​ទៅ​ទោះ​មិន​មាន​គូ​ក៏​មិន​ថ្វី​ ព្រោះ​រាល់​ថ្ងៃ​អ្នក​រីករាយ​ជាមួយ​វា​ខ្លាំង​ណាស់​។​

៤.អ្នក​លែង​ចាប់​អារម្មណ៍​ជាមួយ​ដៃគូ​

អ្នក​លែង​ចាប់​អារម្មណ៍​ ឬ​ខ្វល់ខ្វាយ​ចំពោះ​តម្រូវការ​របស់​​ដៃគូ​​​​អ្នក​ទៀត​ហើយ​។​ ទោះ​គេ​មិន​សប្បាយ​ចិត្ត ក៏​អ្នក​គ្មាន​បញ្ហា ព្រោះ​អ្វី​ដែល​អ្នក​ត្រូវការ​គឺ​ការ​មើល​រឿង​មួយ​មុខ​គត់​។​

រូបតំណាង

៥.ដក​ខ្លួន​ពី​សង្គម​

អ្នក​ព្យាយាម​គេចវេះ មិន​ចង់​​ទៅ​ណា​មក​ណា​ជាមួយ​មិត្តភ័ក្ដិ ឬ​ក្រុម​ការងារ​។ អ្នក​តែងតែ​ប្រញាប់​ប្រញាល់​ត្រឡប់​មក​ផ្ទះ​ឲ្យ​បាន​លឿន ដើម្បី​បន្ត​សាច់​រឿង​​​របស់​អ្នក​។​

៦.វា​​ក្លាយ​ជា​​ជំនួយការ​ដ៏​ល្អ​បំផុត​

រាល់​ពេល​​អ្នក​រួម​ភេទ​ជាមួយ​ដៃគូ អ្នក​ត្រូវការ​ជំនួយ​ពី​វា ដើម្បី​បន្ថែម​អារម្មណ៍​​​ឲ្យ​ខ្លួន​ឯង និង​ដៃ​គូ​។​

៧.ទស្សនៈ​ចំពោះ​​សុភមង្គល​ផ្លូវ​ភេទ​របស់​អ្នក​ផ្លាស់ប្ដូរ​

ការ​រំពឹង​របស់​អ្នក​ពី​ដៃគូ​​កាន់​តែ​ខ្ពស់​។ អ្នក​ចង់​​​​​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ប៉ិន​ប្រសប់​ដូច​តារា​ទាំង​នោះ​។ អ្នក​ភ្លេច​ថា​អ្វី​ដែល​អ្នក​មើល គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ​។​

៨.សុខភាព​ទ្រុឌទ្រោម​ដោយសារ​មើល​កុំព្យូទ័រ​ច្រើន​

អ្នក​ចាប់ផ្ដើម​កើត​ជំងឺ​ធុញថប់ ភ័យខ្លាច ឆេវឆាវ ឯកោ ​អារម្មណ៍​ប្រែប្រួល​ញឹកញាប់​ខ្លាំង​ជាដើម​។ លើស​ពី​នេះ​ទៀត អ្នក​ក៏​ត្រូវ​ប្រឈម​ជាមួយ​ ការ​ឈឺ​ខ្នង ស្ពឹក​ដៃ​ ឈឺ​ភ្នែក​ រួម​ទាំង​បញ្ហា​ជាមួយ​ការ​ញ៉ាំ​ឬ​គេង​មិន​គ្រប់គ្រាន់​ថែម​ទៀត​​​​។​

៩.អ្នក​​ស្រឡាញ់​កុំព្យូទ័រ​ខ្លាំង

ពេល​កុំព្យូទ័រ​​ខូច អ្នក​រារែក​មិន​ចង់​យក​ទៅ​ជួសជុល​ទេ ព្រោះ​អ្នក​បារម្ភ​ចំពោះ​រឿង​ដែល​អ្នក​បាន​រក្សា​ទុក​ទាំង​​នោះ​។ មិន​ចង់​ឲ្យ​គេ​ដឹង​មធ្យម ងំ​គឺ​ខ្លាច​​​បាត់​វីដេអូ​អស់​​ពី​​កុំព្យូទ័រ​ហ្នឹង​តែ​ម្ដង។

រូបតំណាង

ប្រសិន​បើ​​គិត​ថា​អត្ថបទ​នេះ​មាន​ប្រយោជន៍ ហើយ​ស្គាល់​អ្នក​ដែល​កំពុង​តែ​ញៀន​ជាមួយ​រឿង​នេះ អ្នក​គួរ​តែ​ចែក​រំលែក​ជាមួយ​ពួកគាត់ ដើម្បី​ឲ្យ​គាត់​ភ្ញាក់​ខ្លួន​ និង​យក​ឈ្នះ​ការ​ញៀន​នេះ​​បាន​សម្រេច​ទាន់​ពេល​វេលា៕

ចុចអាន៖​រឿង​​សំខាន់​ៗ​ដែល​ត្រូវ​ចាំ​ ​បើ​អ្នក​ទើប​​រួម​ភេទ​​លើក​ដំបូង

ប្រភព៖ blognews អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម