បើ​មាន​អារម្មណ៍​ថា «ហួស​ពេល​​នឹង​​រក​ជោគជ័យក្នុងជីវិត» គួរតែងាក​មក​គិតរឿង​ទាំង​នេះ​

  • 2018-01-02 04:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គឺ​មិន​អាច​ល្អ​គ្រប់​យ៉ាង​ទេ ការ​ឈឺចាប់ ការ​ខក​ចិត្ត​ត្រូវ​តែ​មាន​ជានិច្ច។ យ៉ាង​ណាមិញ​បើ​អ្នក​បរាជ័យ​រហូត​ដល់​ថ្នាក់​មាន​អារម្មណ៍​ថា យឺតពេល​ក្នុងជីវិត នោះ​មាន​ន័យ​ថា​អ្នក​ឈាន​ជិត​ដល់​ចំណុច​ទាប​បំផុត​ក្នុង​ជីវិត​ហើយ តែ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​មិន​មែន​ទន្ទេញ​ពាក្យ​នេះ​ទេ គឺ​ត្រូវ​គិត​ពី​រឿង​នេះ​វិញ ៖

១. គេ​មើល​មក​អ្នក​ថា​អ្នកយ៉ាង​ម៉េច​ជា​រឿង​របស់​គេ

ពាក្យ​សម្ដី​មនុស្ស​គឺ​អាច​សម្លាប់​ទឹក​ចិត្ត​មនុស្សបាន ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​អ្នកមិន​អាច​គិត​តាម​មាត់​គេ​និយាយ​នោះ​ទេ តែ​ត្រូវ​ធ្វើ​ឲ្យ​គេ​ភ្លឺ​ភ្នែក​បាន​ត្រូវ។ បើ​គេ​ថា​អ្នក​ជា​មនុស្ស​ចោល​ម្សៀត អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​សង្គម​ត្រូវ​ការ​ជា​ចាំបាច់។

រូបតំណាង

**២. គិត​ថា​ការ​លំបាក​ដែល​អ្នកជួប​ជាតេស្ដ​ ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ**

មុន​អ្នក​បញ្ចប់​ការ​សិក្សា​អ្នក​ត្រូវ​ប្រឡង អ្នក​ត្រូវ​ធ្វើ​តេស្ដ​ ហើយ​ជីវិត​ក៏​ដូច​គ្នា ការ​លំបាក ការ​បាក់ទឹក​ចិត្ត ការ​បរាជ័យ គឺ​សុទ្ធ​តែ​ជា​ តេស្ដ​ក្នុង​ជីវិត​យើង​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ​យើង​អ្នក​តស៊ូ​ឆ្លង​កាត់​វា​បាន​កម្រិត​ណា នោះ​ជោគជ័យ​ក៏​យើង​អាច​ទទួល​បាន​ប៉ុណ្ណឹង​ដែរ។

៣. កុំ​បោះបង់​ចោល​ទៅ​តាមការ​ឈឺចាប់​ដែល​អ្នក​ជួប

ជួប​ការ​ឈឺចាប់​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​ត្រូវ​រឹងមាំ មិន​មែន​ទន់ជ្រាយ​ឲ្យ​ភាព​ឈឺចាប់​នោះ​គ្រប​សង្កត់​ឡើយ។ ត្រូវ​ចាំ​ថា​បើ​អ្នក​បណ្ដោយ​ខ្លួន អ្នក​នឹង​រស់នៅ​ជាមួយ​វា​អស់​មួយ​ជីវិត។

រូបតំណាង

៤. មើល​ពី​កំហុស​ដែល​នាំ​ឲ្យ​អ្នក​បរាជ័យ

ស្វែងរក​​កត្តា​ដែល​នាំ​អ្នក​ឲ្យ​ធ្លាក់​ខ្លួន​បែប​នេះ មើល​ថា​តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​ខុស​អី​ខ្លះ ដើម្បី​ធ្វើ​ការ​កែប្រែចេញ។ បើ​អ្នក​ខ្ជីខ្ជា អ្នក​ត្រូវ​កែប្រែ​ឲ្យ​ក្លាយ​ជា​មនុស្ស​ម៉ត់ចត់​វិញ ហើយ​បើ​អ្នក​រាប់​អាន​មនុស្ស​ខុស​អ្នក​ត្រូវ​ចោល​មិត្តភាព​នោះ​ជា​ដាច់ខាត។

៥. ហ៊ាន​ជម្នះ​រឿង​ដែល​អ្នក​ភ័យខ្លាច មិន​ធ្លាប់​ធ្វើ

អ្នក​បាន​ធ្វើ​រឿង​នោះ​ហើយ​ឬនៅ? បើ​អ្នក​ខ្លាច​ក្នុង​ការ​និយាយ​ជាមួយ​មនុស្ស​ថ្មីៗ អ្នក​ត្រូវ​តែ​សាកល្បង​និយាយ បើ​អ្នក​ខ្លាច​ក្នុង​ការ​រកស៊ី​ អ្នក​ត្រូវ​តែ​ប្រថុយ​ធ្វើ។ ទាំង​អស់​នេះ​នឹង​បង្រៀន​អ្នក​​ឲ្យ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ​ម្នាក់។

រូបតំណាង

យ៉ាង​ហោច​ណាស់​អ្នក​បាន​តស៊ូ​ដល់ចំណុច​មួយ​ដែល​អ្នក​ទៅ​មុខ​លែង​កើត នោះ​ទើប​អ្នក​ដឹង​ថា​អ្នក​នៅ​ត្រឹម​ចំណុចណា​នៃ​ជីវិត៕

ចុចអាន៖គន្លឹះ ៥យ៉ាង​ជួយ​ឲ្យ​អ្នក​ស្វែងរក​គោល​ដៅ​ជីវិត​​ខ្លួន​បាន​យ៉ាង​ពិត​ប្រាកដ

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម