បើចេះតែ ៦ វិធីនេះ ស្រីៗស្លៀកអីក៏ស័ក្ដិសមដែរ!

  • 2017-12-13 03:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បំណងដ៏ធំរបស់មនុស្សស្រីគ្រប់រូប គឺចង់បានស្បែកសរលោងស្អាត ព្រោះថាកាលណាមានស្បែកសស្អាតហើយ គឺអាចស្លៀកពាក់សមគ្រប់ម៉ូដតែម្ដង។ បើមិត្តៗនារីចេះវិធីថែរក្សាស្បែកទាំង ៦ នេះ ទោះចង់ស្លៀកពាក់អ្វីក៏សមទាំងអស់ដែរ៖

១. ញ៉ាំទឹកផ្លែឈើឲ្យបានច្រើន

ញ៉ាំទឹកផ្លែឈើ ជួយឲ្យស្បែកនៅតែមានសំណើមគ្រប់ពេល បើទោះជាស្ថិតនៅក្នុងអាកាសធាតុបែបណាក៏ដោយ។ ទឹកផ្លែឈើដែលល្អមាន តែក្រូចឆ្មារ ទឹកឪឡឹក strawberry និងទឹកក្រូច ជាដើម។

២. ផ្ដល់ជាតិសំណើមដល់ស្បែក

ជាតិសំណើមនោះ គឺសំដៅដល់ការលាបឡេ ដើម្បីជួយឲ្យស្បែកសរលោង និងភ្លឺស្រស់ថ្លា។ ដូចនេះ កញ្ញា សូមណែនាំដល់ប្រិយមិត្តឲ្យប្រើ វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ យូវីឡៃធើនីង ដែលធ្វើឲ្យស្បែកមានសុខភាពល្អ និងសភ្លឺថ្លាក្នុងរយៈពេល ២ សប្ដាហ៍ ជាមួយវីតាមីន B3 រួមបញ្ចូលទាំងការការពារកម្ដៅថ្ងៃ ៣ ជាន់ ជួយការពារស្បែករបស់អ្នកឱ្យមានសុខភាពល្អ។ ភាគល្អិតតូចៗរបស់ Vaseline Jelly ធ្វើឲ្យស្បែកមានសំណើម ម៉ដ្ឋរលោង ហើយ Micro-droplet ជួយឲ្យស្បែករបស់អ្នកសជាងមុនបានឆាប់រហ័ស ក្រោយពីការដុតបំផ្លាញដោយកម្តៅថ្ងៃ។

៣. ទឹកក្ដៅ

ដើម្បីឲ្យស្បែកស្អាតមកពីខាងក្នុង អ្នកគួរឧស្សាហ៍ងូតទឹកក្ដៅឧណ្ហៗ។ ទឹកក្ដៅអាចជួយបន្សាបជាតិពុលពីក្នុងខ្លួន។ ម្យ៉ាងទៀត ចំហាយទឹកក្ដៅក៏ជួយសម្រួលសរសៃឈាម និងធ្វើឱ្យអុកស៊ីសែនក្នុងឈាមដើរបានស្រួល៕

៤. ញ៉ាំប៉ូតាស្យូម

ជាជាងការញ៉ាំកាហ្វេមួយពែងនៅពេលព្រឹក ស្រីៗគួរតែងាកមកញ៉ាំជាតិប៉ូតាស្យូមវិញ។ សារធាតុចិញ្ចឹមសំខាន់នេះ ត្រូវបានគេរកឃើញនៅក្នុងចេក ទឹកក្រូច ដំឡូង និងទំពាំងបាយជូរក្រៀម។

៥. ហាត់ប្រាណ

ការបែកញើសតិចតួចនៅពេលព្រឹក ជារឿងសំខាន់ខ្លាំងណាស់ ព្រោះវាជួយឲ្យអ្នករក្សារាងរៅបានស្អាត និងធ្វើឱ្យស្បែកមានភាពហាប់ណែនល្អ។ កាលណាអ្នកមានរាងស្អាត ហើយស្បែកសភ្លឺថ្លាទៀតនោះ ទោះជាស្លៀកសំលៀកបំពាក់បែបណា ក៏សមនឹងអ្នករហូតដែរ៕

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម