ខ្លាច​អី​រៀបការ​យឺត មើល​កំពូល​តារា​មើល សុទ្ធ​តែ​ក្បែរ​សែ​ទើប​ចូល​រោងការ!

  • 2017-10-30 03:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ទាំង​សម្រស់ និង​ទ្រព្យ​សម្បត្តិ​ច្រើន​ស្ដុកស្ដម្ភ តែ​កំពូល​តារា​ស្រី​ចិន និង​កូរ៉េ​សុទ្ធ​តែ​មាន​អាយុ​ក្បែរ​ខ្ទង់​សែ​ទាំង​អស់ ទើប​សម្រេច​ចិត្ត​ចូល​រោងការ។

ក្នុង​ឆ្នាំ​២០១៧ រង្វង់​សិល្បៈ​ចិន និង​កូរ៉េ​សុទ្ធ​តែ​ទទួល​បាន​ដំណឹង​ល្អ​ពី​តារា​ជួរ​មុខ​ទាំង​អស់។ ខណៈ​កំពូល​តារា​សម្ដែង និង​ចម្រៀង Rain និង Kim Tae Hee បាន​ទទួល​សមាជិក​ថ្មី​នោះ Song Hye Kyo និង Song Joong Ki ក៏​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ពេល​ខាង​មុខ​ដែរ។

រីឯ​ខាង​ចិន​វិញ ព័ត៌មាន​ក៏​បាន​ចុះ​ផ្សាយ​ដែរ​ថា កំពូល​រាជិនី​សម្រស់ Fan Bingbing ព្រម​ទាំង​មិត្ត​ប្រុស បើ​មិន​ការ​នៅ​ចុង​ឆ្នាំ​ទេ យ៉ាង​យូរ​បំផុត​ដើម​ឆ្នាំ​ក្រោយ​នឹង​ចំណង​អាពាហ៍ពិពាហ៍​ហើយ។ តើ​អ្នក​ទាំង​អស់​មាន​ដឹង​ទេ​ថា មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​ទាំង​៣​មាន​ចំណុច​ដូច​គ្នា​នោះ? នោះ​គឺ​កំពូល​តារា​ទាំង​៣​សុទ្ធ​តែ​រក​បាន​គូ​ស្រករ​របស់​ខ្លួន នៅ​ពេល​ដែល​មាន​អាយុ​ជិត​៤០​ឆ្នាំ​ទាំង​អស់ ហើយ​បើ​និយាយ​ពី​ដៃ​គូ​ជីវិត​វិញ គឺ​សង្ហារ​លើស​អ្នក​ឯទៀត​ដាច់​តែ​ម្ដង។

អ្វី​ដែល​គេ​សង្កេត​ឃើញ​ថា​មាន​ចំណុច​ដូច​គ្នា​រវាង​ស្រី​ស្អាត​ទាំង​៣​មួយ​ទៀត​នោះ​គឺ ពួក​គេ​សុទ្ធ​តែ​ជោគជ័យ​លើ​អាជីព​រៀង​ខ្លួន​អស់​ហើយ ទើប​គិត​ដល់​រឿង​គ្រួសារ។ បើ​និយាយ​ពី​តម្លៃ​ខ្លួន​របស់ តារា​សម្ដែង​បី​រូប​នេះ ប្រាកដ​ជា​គ្មាន​អ្នក​ណា​អាច​វ៉ា​មុខ​បាន​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kim Tae Hee មាន​អាយុ​៣៦​ឆ្នាំ​ពេល​រៀបការ។ រីឯ Song Hye Kyo មាន​អាយុ​៣៥​ឆ្នាំ ហើយ​កូន​កំលោះ​របស់​ពួក​គេ​សុទ្ធ​តែ​មាន​អាយុ​ប្អូន​ប្រពន្ធ​ទាំង​អស់៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម