ពេល​ស្រឡាញ់​គ្នាមនុស្ស​ប្រុស​មិន​ចង់​ឲ្យ​មនុស្ស​ស្រី​ធ្វើ​​រឿង៧ យ៉ាង​​នេះ​ទេ

  • 2017-08-31 02:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មាន​ចរិត​ខុស​គ្នា ដូច្នេះ​ពេល​ខ្លះ​យើង​មិន​អាច​ផ្គាប់​ចិត្ត​គេ​ត្រូវ​រហូត​ឡើយ។ ប៉ុន្តែ​ស្នេហា​អ្វី​ដែល​សំខាន់​គឺ​ការ​ស្វែង​យល់​ពី​គ្នា ដឹង​ថា​ថា​គាត់​មិន​ចូលចិត្ត​ហើយ​ អ្នក​ក៏​មិន​គួរ​ព្យាយា​មធ្វើ​វា​បន្ត​ទៀត​ដែរ។ សម្រាប់​រឿង​ ៧ យ៉ាង​ខាង​ក្រោម​គឺ​ជា​រឿង​ដែល​មនុស្ស​សឹង​តែ​ទាំង​អស់​មិន​ចូល​ចិត្ត​ ៖

១. ធ្វើ​ជា​ម៉ែ​ទីពីរ ៖ មនុស្ស​ប្រុស​មាន​ម៉ែ​ម្នាក់​រួច​ទៅ​ហើយ ដូច្នេះ​គាត់មិន​ចង់​បាន​ម៉ែ​ម្នាក់​ទៀត​នោះ​ទេ។ បើ​សិន​ជា​អ្នក​គ្រាន់​តែ​ជា​សង្សារ​ហើយ​ប្រកាន់​ចរិត​ដូច​ម្ដាយ​គាត់នោះ មិន​យូរ​ទេ​គាត់នឹង​ដើរ​ចេញ​ពី​តែម្ដង។

រូបតំណាង

**២. ព្យាយាម​ចង់​គ្រប់គ្រង​ជីវិត​គាត់ ៖** បើ​អ្នក​ជា​គាត់​វិញ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ បើ​មាន​មនុស្ស​មក​គ្រប់គ្រង​ជីវិត​? គ្មាន​អ្នក​ណា​ចង់​ឲ្យ​គេ​មក​បញ្ជា មក​រៀបចំ​ជីវិត​ឲ្យ​យើង​ឡើយ ជា​ពិសេស​មនុស្ស​​ប្រុសតែ​ម្ដង​ព្រោះ​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ​ខ្លាំង។

៣. សួរ​សំណួរ​ដដែល​ៗ ៖ អ្នក​ណា​ក៏​ធុញ​ដែរ​បើ​នៅ​តែ​សួរ​ដដែល​ៗ​នោះ ម្យ៉ាង​ទៀត​មនុស្ស​ធំៗ​អស់​ទៅ​ហើយ​ បើ​គេ​ចង់​និយាយ​គេ​និយាយ​ហើយ​ មិន​បាច​សួរនាំ​​ច្រំដែលៗ​ឡើយ។ បើ​អាច​គួរ​តែ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ ជាជាង​និយាយ​ច្រើន​ហើយ​គេ​នៅ​តែ​មិន​ស្ដាប់។

៤.​ និយាយ​បំបាក់​មុខ ឬធ្វើ​ឲ្យ​​គាត់​ខ្មាស​គេ ៖ មនុស្ស​ប្រុស​ស្រឡាញ់​កិត្តិយស​ណាស់ ដូច្នេះ​អ្នក​គួរ​តែ​ប្រយ័ត្ន កុំ​ព្យាយាម​បំបាក់​មុខ​គាត់ ឬ​ធ្វើ​អី​ឲ្យ​គាត់​ខ្មាស​គេ ទោះ​មាន​រឿង​អី​ក៏​ដោយ​ក៏​គួរ​តែ​ទុក​មុខ​ឲ្យ​គាត់ ហើយ​ដោះស្រាយ​ជាមួយ​គ្នា​វិញ។

៥. អ្នក​ដើរ​លេង​យប់​ជាមួយ​មនុស្ស​ប្រុស​ផ្សេង ៖ ពេល​ខ្លះ​ទោះ​បី​ជា​ម្នាក់​នោះ​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​អ្នក​ក៏​ដោយ​ក៏​គាត់​នៅ​តែ​បារម្ភ ហើយ មិន​ចង់​ឲ្យ​អ្នក​ទៅនោះ​ទេ ព្រោះ​គាត់​ជាម​មនុស្ស​ប្រុស​គាត់​ដឹង​ថា​មាន​រឿង​អី​អាច​កើត​ឡើង​នៅ​ពេល​ដែល​ស្រា​ចូល​ខ្លួន។

រូបតំណាង

៦. គិត​ច្រើន​ទាំង​គ្មាន​រឿង​អី​សោះ ៖ ពេល​ខ្លះ​រឿង​នោះ​គឺ​ជា​រឿង​ធម្មតា​ តែ​​អ្នក​បែរ​ជា​គិត​ច្រើន​រហូត​ក្លាយ​ជា​រឿង​ធំ ហើយ ជួនកាល​ឈ្លោះ​គ្នា​អត់​អំពើ​ទាំង​គាត់​អត់​ដឹង​អី​សោះ។ បើ​អាច​អ្នក​គួរ​តែ​ព្យាយាម​កាត់​បន្ថយ​រឿង​នេះ កុំ​ឲ្យ​ស្នេហា​មាន​បញ្ហា​ទាំង​អត់​ដឹង​ហេតុផល។

៧. ទន់​ខ្សោយ និង​ពូកែ​ Drama ៖ មនុស្ស​ស្រី​បើ​ទន់​ខ្សោយ​ហើយ នោះ​តម្លៃ​អ្នក​ក៏​កាន់​តែ​ខ្សោយ​តាម​នោះ​ដែរ បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ មិន​ចាំបាច់​មាន​គាត់​ក៏​បាន នោះ​គាត់​នឹង​មិន​អាច​លែង​អ្នក​ឲ្យ​ទៅ​មនុស្ស​ប្រុស​ផ្សេង​ឡើយ តែ​បើ​អ្នក​មាន​រឿង​អី​តិច​ក៏​ Drama មាន​រឿង​អី​តិច​ធ្វើ​បាន​ខ្លួន​ឯង នោះ​គាត់​គ្មាន​ហេតុផល​ក្នុង​ការ​ចាប់​អ្នក​ឲ្យ​ជាប់​ឡើយ។

៨.​ប្រចណ្ឌ​ខុស​រឿង ៖ ពេល​ខ្លះ​ភ្លើង​ប្រចណ្ឌ​អាច​ឲ្យ​អ្នក​ដើរ​ផ្លូវ​ខុស​បាន ដូច្នេះ​បើ​មិន​បាន​ឃើញ​មិន​បាន​ឮ​ផ្ទាល់​ភ្នែក ផ្ទាល់​ត្រចៀក​ទេ​កុំ​ជឿ​តាម​គេ​ប្រាប់ ហើយ​មនុស្ស​គាត់​អាច​មាន​ការ​រាប់​អាន​ច្រើន​ដូច្នេះ​កុំ​ប្រចណ្ឌ​ខកលាំង​ពេក ព្រោះ​វា​ងាច​ឲ្យ​មនុស្ស​ប្រុស​ធុញ​ទ្រាន់។

រូបតំណាង

ដឹង​ថា​ពេល​ខ្លះ​វា​ជា​ចរិត​ធម្មជាតិ​របស់​មនុស្ស​ស្រី តែ​បើ​អាច​គួរ​កាត់​បន្ថយ​បាន​គួរ​តែ​បន្ថយ​ដើម្បី​ក្ដីសុខ​ទាំង​អស់​គ្នាុ៕

ចុចអាន៖ព្យាយាម​ថែ​ស្នេហា​នោះ​ហើយ​ តែ​នៅ​តែ​បរាជ័យ​ អ្នក​គួរ​តែ​គិត​រឿង​ទាំង​នេះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម