ទម្លាប់ល្អ ៤យ៉ាងមុនចូលគេងជួយរក្សាសម្រស់របស់អ្នកបានដោយមិនដឹងខ្លួន
- 2020-04-10 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ល្អ ៤យ៉ាងមុនចូលគេងជួយរក្សាសម្រស់របស់អ្នកបានដោយមិនដឹងខ្លួន
អ្នកប្រហែលជាមិនដឹងទេថាការគេងបានត្រឹមត្រូវនឹងជួយរក្សាសម្រស់របស់អ្នក។ វាមិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវកាយប៉ុណ្ណោះទេ តែវាថែមទាំងជួយសុខភាពផ្លូវចិត្តរបស់អ្នកទៀតឯណោះ។ ការគេងបានត្រឹមត្រូវនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រូបអ្នក អញ្ចឹងទម្លាប់ ៤ យ៉ាងនោះមានអ្វីខ្លះ? តោះមកដឹងទាំងអស់គ្នា៖
**១. ចូលគេងឲ្យទៀងពេល**
ប្រសិនបើអ្នកចង់បានការគេងដ៏ត្រឹមត្រូវនិងមានគុណសម្បត្តិមកលើអ្នក អ្នកត្រូវចេះកែប្រែទម្លាប់នៃការចូលគេង។ អំឡុងម៉ោង ១០ យប់ ទៅម៉ោង ២ ព្រឹកជាម៉ោងដែលរាងកាយធ្វើការរំលាយអាហារលឿនបំផុតហើយក៏ជាពេលដែលអរម៉ូនលូតលាស់ផងដែរ។ ហើយអរម៉ូននោះផងដែរ វាក៏ជួយជួសជុលកោសិកាស្បែករបស់អ្នកឲ្យបានល្អ។
២. ត្រំាទឹកក្តៅជើងមុនពេលចូលគេង
នៅមុនពេលចូលគេង អ្នកគួរត្រំាជើងនឹងទឹកក្តៅឧណ្ហៗយ៉ាងតិចឲ្យបាន ៥នាទី។ ការធ្វើបែបនេះនឹងជួយឲ្យសម្ពាធឈាមរត់បានស្រួល កាត់បន្ថយការឈឺចាប់សាច់ដុំ និងជួយឲ្យអារម្មណ៍ល្អទៀតផង។
៣. សម្អាតផ្ទៃមុខ
មុនចូលគេង អ្នកតែងតែមុជទឹកសម្អាតខ្លួនប្រាណនិងផ្ទៃមុខ។ ការលាងសម្អាតផ្ទៃមុខតែមួយមុខមិនគ្រប់គ្រាន់នោះទេ អ្នកអាចលាងសម្អាតមុខបន្ថែមជាមួយទឹកជូតមុខ ឬបិទម៉ាសដើម្បីឲ្យផ្ទៃមុខមានសំណើម។
៤. គេងឲ្យឆ្ងាយពីឧបករណ៍ប្រើប្រាស់អ៊ីនធើណែត
អ្នកគួរតែគេងឲ្យឆ្ងាយពីគ្រឿងប្រើប្រាស់អ៊ីនធើណែតអស់ទាំងនោះរួមមាន ទូរស័ព្ទដៃ កុំព្យូទ័រ Tablet ជាដើម។ វាសុទ្ធតែអាចរំខានដល់ការគេងរបស់អ្នក ឬក៏អ្នកអាចដាក់ flight mode នៅពេលគេងក្បែរទូរស័ព្ទធ្វើបែបនេះខួរក្បាលអ្នកនឹងមានការសម្រាកបានល្អ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ចង់ឲ្យសក់ដុះលឿន រឹងមាំល្អ សាកទឹកអង្ករតាមក្បួនចិនបុរាណ