ប្រយ័ត្ន​ក្លាយ​ជា​ស្រី​អន់! មនុស្ស​ប្រុស​​ចរិត​យ៉ាប់ ៥​​យ៉ាង​ដែល​អ្នក​មិន​គួរ​បន្ទាប​ខ្លួន​សេពគប់​ជាមួយ

  • 2020-04-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​យើង​ខ្លី​ណាស់ កុំ​រវល់​តែ​ចំណាយ​ពេល​​ទាក់ទង​​មនុស្ស​ដែល​មិន​គួរ​ទាក់ទង ឬមនុស្ស​ដែល​អ្នក​ដឹង​ស្រាប់​ទៅ​ហើយ​ថា​ជា​មនុស្ស​មិន​ល្អ។ កុំ​​បន្ត​ដោយ​សារ​សោក​​ស្ដាយ​ពេល​វេលា​ដែល​ទាក់ទង​​​កន្លង​មក ឬ​ខ្លាច​នៅ Single ព្រោះ​បើ​អ្នក​នៅ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​មនុស្ស​បែប​នោះ​ទៀត ជីវិត​អ្នក​ពិបាក​ជាង​នៅ Single ទៅ​ទៀត។ ខាង​ក្រោម​នេះ កញ្ញា​នឹង​បង្ហាញ​ពី​បុរស ៥​ប្រភេទ​ដែល​អ្នក​មិន​គួរ​បន្ទាប​ខ្លួន​សេពគប់​ជា​គូ​ស្នេហ៍ ព្រោះ​នឹង​ត្រូវ​ចំណាយ​ពេល​ឥត​ប្រយោជន៍ ហើយ​នឹង​អាច​បាត់បង់​តម្លៃ​ខ្លួន​ឯង​ទៀត៖

រូបតំណាង

**១. ចូល​ចិត្ត​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ**

កុំ​សេពគប់​មនុស្ស​ដែល​មិន​ដែល​មើល​ឃើញ​កំហុស​របស់​ខ្លួន​ឯង ឬ​ទោះ​បី​មើល​ឃើញ ក៏​មិន​ទទួល​ខុស​ត្រូវ ឬ​មិន​រៀន​សូត្រ​ពី​កំហុស​ ថែម​ទាំង​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ។ មនុស្ស​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ​ហ៊ាន​ស៊ី​ត្រូវ​ហ៊ាន​សង ហ៊ាន​ធ្វើ​ត្រូវ​ហ៊ាន​ទទួល។ បើ​បន្ត​ទាក់ទង​មនុស្ស​បែប​នេះ អ្នក​នឹង​ពិបាក​មិនខាន។

២. ខឹង​អាក្រក់ ចូល​ចិត្ត​ប្រើ​ហិង្សា

ប្រាកដ​ហើយ គ្មាន​នរណា​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​មនុស្ស​ដែល​មាន​សតិ​គ្រប់គ្រាន់​នឹង​មាន​ភាព​ឆ្លាត​វៃ​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង ដោយ​មិន​ស្ដែង​ចេញ​នូវ​អាកប្បកិរិយា​ឈ្លានពាន ឬ​ប្រើ​កម្លាំងបាយ មិន​ថា​ចំពោះ​របស់របរ​ ឬ​ចំពោះ​មនុស្ស​ក៏​ដោយ។ ​ស្រលាញ់​មនុស្ស​បែប​នេះ អ្នក​នឹង​ត្រូវ​ឈឺ​កាយ ឈឺ​ចិត្ត​ទទេ​ៗ​។

៣. គ្មាន​ចិត្ត

កុំ​ស្រលាញ់​​មនុស្ស​អាត្មានិយម មើល​​ឃើញ​តែ​ផលប្រយោជន៍ ឬ​គិត​អារម្មណ៍​ខ្លួន​ឯង​ជាធំ ដោយ​មិន​យល់​ចិត្ត​យល់​ថ្លើម​អ្នក​ដទៃ មិន​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ ព្រោះ​ថា​បើ​គេ​ធ្វើ​បែប​នេះ​ជាមួយ​អ្នក​ដទៃ​បាន គេ​ក៏​នឹង​ធ្វើ​បែប​នេះ​ជាមួយ​អ្នក​ដែរ​ទៅ​អនាគត។

រូបតំណាង

៤. ចូល​ចិត្ត​ជាន់ មើល​ងាយ​អ្នក​ដទៃ

កុំ​ស្រលាញ់​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន ព្រោះ​នឹង​អាច​ឲ្យ​អ្នក​ឆ្លង​នូវ​ចរិត​មិន​ល្អ​ ក៏​ដូច​ជា​ការ​គិត​អាក្រក់​ៗ​របស់​គេ​មក​ដូច​គ្នា។ មនុស្ស​ដែល​ចូល​ចិត្ត​មើលងាយ​វាយ​តម្លៃ​អ្នក​ដទៃ មិន​ថា​តាម​រយៈ​រូបរាង ពូជសាសន៍ ពណ៌​សម្បុរ ឬ​ក៏​រស​និយម​ផ្លូវ​ភេទ​​ក្ដី។ គួរ​សេពគប់​មនុស្ស​ដែល​ចិត្ត​ទូលាយ និង​ចេះ​យល់​ចិត្ត​យល់​អារម្មណ៍​អ្នក​ដទៃ​ប្រសើរ​ជាង។

៥. ចរិត​ព្រាន ខិលខូច

មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​កុហក ខិលខូច និង​ចរិត​ព្រាន គឺ​ជា​បុរស​ដែល​អ្នក​មិន​គួរ​បន្ទាប​តម្លៃ​ទៅ​ទាក់ទង​ដាច់​ខាត ព្រោះ​គេ​គឺ​ជា​មនុស្ស​អាត្មានិយម មិន​ស្រលាញ់​អ្នក​ពិត​ក្រៅ​ពី​ខ្លួន​ឯង ហើយ​នឹង​ធ្វើ​​ឲ្យ​អ្នក​ត្រូវ​ខូច​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម