មិនបាច់ប្រឹងតមអាហារនាំបាក់កម្លាំង ផឹកទឹកក្តៅអំឡុងម៉ោងមាសទាំងនេះនឹងជួយបាន

  • 2020-04-08 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មិន​បាច់​ហត់​បញ្ចុះ​ទម្ងន់​ដោយ​ការ​តម​អាហារ​មិន​ញ៉ាំ​អ្វី​នោះ​ទេ គ្រាន់​តែ​ផឹក​ទឹក​ក្ដៅ​ក្នុង​ម៉ោង​មាស​បាន​ត្រឹម​ត្រូវ ​នោះ​រាង​កាយ​អ្នក​នឹង​ស្គម​ស្អាត​​យ៉ាង​ងាយ។ យ៉ាង​ណា​ក៏​ដោយ ​​មុន​នឹង​ប្រាប់​អ្នក​ពី​ម៉ោង​មាស​ដែល​ល្អ​បំផុត​ក្នុង​ការ​ផឹក​ទឹក​ក្ដៅ​ដើម្បី​សម្រក​ទម្ងន់ ​កញ្ញា សូម​ប្រាប់​អ្នក​ខ្លះ​ៗ​ពី​គុណ​ប្រយោជន៍​នៃ​កា​ផឹក​ទឹក​ក្ដៅ​សិន។

រូបតំណាង

​​​តា​ម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ​​ផឹក​ទឹក​ក្ដៅ​ជួយ​ពន្យារ​ភាព​ចាស់​មុន​អាយុ​បាន។ ​វា​ជួយ​ស្តារ​និង​ផលិត​កោសិកា​ស្បែក​ឡើង​វិញ​ឲ្យ​តឹង​ណែន​ល្អ ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​អាការៈ​ឈឺ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ទន្ទឹម​នឹង​នេះ ​ទឹក​ក្ដៅ​ជួយ​ចលនា​ចរន្ត​ឈាម​រត់​បាន​ល្អ ព្រម​ទាំង​ប្រព័ន្ធ​​ប្រសាទ​ក៏​ដំណើរ​ការ​ល្អ​ផង​ដែរ។ ​

រូបតំណាង

​ចំណុច​មួយ​ទៀត ប្រហែល​អ្នក​មិន​ដឹង​ទេ​ថា ​ទឹក​ក្ដៅ​អាច​ជួយ​ឲ្យ​សក់​របស់​អ្នក​​រឹង​មាំ​បាន​តាំង​ពី​ឬស​​តែ​ម្ដង។ មិន​តែ​ប៉ុណ្ណោះ ​វា​ជួយ​កាត់​បន្ថយ​ស្រ្តេស ភាព​តាន​តឹង​ផ្លូវ​ចិត្ត​បាន​មួយ​កម្រិត​ថែម​ទៀត។ ​មិន​ទាន់​អស់​ទេ ​គុណ​ប្រយោជន៍​របស់​ទឹក​ក្ដៅ​​​ជា​ឱសថ​ធម្មជាតិ​ជួយ​បំបាត់​ការ​ឈឺ​ពោះ​ ​និង​រមួល​ក្រពើ​បាន។ ​ដោយសារ​ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​លើ​សាច់​ដុំ​ពោះ ​ដូច្នេះ​វា​ជួយ​កាត់​បន្ថយ​ការ​ចុក​ពោះ​​​វា​ជួយ​ឲ្យ​ពង្រឹង​ចលនា​ឈាម​រត់ ជួយ​សម្រាល​សាច់​​ដុំ​​​ដែល​មិន​ឲ្យ​រមួល​ក្រពើ​បាន។ លើស​ពី​នេះ ​ក៏​ជួយ​រំលាយ​អាហារ​បាន​ល្អ កាត់​បន្ថយ​ការ​ទល់​លាមក ​ជួយ​សម្រក​ទម្ងន់​និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា។

រូបតំណាង

ម្ល៉ោះ​ហើយ ​ការ​ផឹក​​ទឹក​ក្ដៅ​ខណ្ឌ​ៗ​ពិត​ជា​ផ្ដល់​សារប្រយោជន៍​ច្រើន​ណាស់។ ​​មិន​ថា​ចំពោះ​សុខភាព​ ​ចំពោះ​សម្រស់​ អ្នក​គួរ​ផឹក​ទឹក​ក្ដៅ​​មួយ​កែវ​ជា​រៀង​រាល់​ពេល​ព្រឹក​ព្រលឹម និង​មុន​ពេល​ចូល​គេង​ ។ ដោយ​សារ​វា​នឹង​​បង្កើន​​​មេតា​ប៉ូលីស​ក្នុង​រាង​កាយ ​​ជួយ​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់​តែ​ច្រើន​ពេញ​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​អ្នក​ស្រក​គីឡូ​លឿន។​ នេះ​ជា​ម៉ោង​មាស​ដែល​ល្អ​បំផុត ​និង​ទទួល​បាន​លទ្ធផល​លឿន​ជា ទី​គាប់​ចិត្ត៕ ​​​​​​

​​ រូបតំណាង

អានបន្ត៖ ​ តោះ មកថែស្បែកតាមរូបមន្តបិទម៉ាសធម្មជាតិ កុំឲ្យចាស់តាមពេលវេលា​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា