៣ តិចនិចសម្រាប់នារីមានសាច់ស្លៀករ៉ូបឲ្យឃើញខ្លួនតូចស្រឡូនស្អាត

  • 2020-04-08 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗកើតមកមានរូបសម្បត្តិខុសៗគ្នា ពណ៌សម្បុរ រូបរាង មិនអាចដូចគ្នាទាំងអស់បានទេ។ អ្នកខ្លះស្គម អ្នក​ខ្លះ​ទៀតមានមាឌធាត់មានសាច់ទ្រលុកទ្រលុនគួរឲ្យស្រឡាញ់ តែអ្វីដែលសំខាន់អ្នកទាំងនោះត្រូវចេះ​លើក​ទឹក​ចិត្តខ្លួនឯងនិងពេញចិត្តនូវអ្វីដែលខ្លួនមានទើបជាការប្រសើរ។ សម្រាប់មិត្តនារី​មានរាង​ម៉ាប់ៗ​ឈប់​បារម្ភ​ទៀត​ទៅ ថ្ងៃនេះ កញ្ញា នឹងចែករំលែក ៣ គន្លឹះស្លៀកពាក់ឲ្យមើលឃើញស្គមជាងមុន។ ចំណុច​ទាំងនោះ​រួម​មាន៖

១. អាវចាក់សាច់ក្រណាត់ + សំពត់

រូបតំណាង
រូបតំណាង

អ្នកនឹងមើលមកឃើញស្គមរាងស្រឡូនជាងមុន ប្រសិនបើអ្នកប្តូរស្ទីលនៃការស្លៀកពាក់ប្រចាំថ្ងៃដូចជា អាវ​ចាក់​សាច់ក្រណាត់ជាមួយនឹងសំពត់វែងស្ទើរជើងបន្តិច។ អ្នកអាចស្លៀកឈុតបែបនេះទៅធ្វើការក៏បាន នៅផ្ទះ​ក៏​បាន​អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ខ្លូន។

២. អាវដៃវែងរឹប + អៀមខាងក្រៅ

រូបតំណាង

វាជាការប្រសើរបើអ្នកស្លៀកពាក់ឲ្យរឹបផ្នែកខាងក្នុង តែបើអ្នកស្លៀកពាក់ខាងក្នុងរាងធំៗបូកជាមួយនឹង​អៀម​ខាង​ក្រៅនោះអ្នកនឹងមើលមកធាត់ខ្លាំងតែម្តង។ នៅពេលស្លៀកអៀមក្រៅវានឹងជួយរង្វង់ខ្សែចង្កេះអ្នក​បាន​មួយ​កម្រិត។ អ្នកអាចជ្រើសរើសអាវដៃវែងរឹបជាមួយនឹងអៀមសាច់ក្រណាត់ក្រៅទៅតាម​ពណ៌ដែលអ្នក​ចូល​ចិត្ត​បាន។

សក់ខ្លីឬវែងមិនសំខាន់ សំខាន់ចេះប្រើបូរសក់ឲ្យសមនឹងម៉ូដសក់ដឹងតែស្អាតប្លែកម៉ង

៣. រ៉ូប

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នករាងខ្ជិលបន្តិចក្នុងការស្លៀកពាក់ មិនចូលចិត្តចំណាយពេលយូរក្នុងការជ្រើសរើសម្លៀកបំពាក់​ច្រើន​នោះ អ្នកអាចប្តូរមកស្លៀករ៉ូបវិញតែម្តងព្រោះថានៅពេលស្លៀករ៉ូបវែងអ្នកនឹងមើលឃើញខ្ពស់និង​ស្រ​ឡូន​តាមដងខ្លួន៕

រូបភាព៖ Pinteres

ចុចអានបន្ត៖

នៅផ្ទះបានយ៉ាងស្រួលចិត្ត ជាមួយម៉ូដខោអាវសាច់ទន់ៗទាំងនេះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម