កំហុស​ធំ​បំផុត​របស់​មនុស្ស​ប្រុស​គឺ​ គិត​ថា​មនុស្ស​ស្រី​ស្រលាញ់​ហើយ គ្មាន​ថ្ងៃ​ចាក​ចេញ

  • 2020-04-08 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​លោកនេះ មនុស្ស​ប្រុស​ត្រូវ​ដឹង​ថា អ្វី​ដែល​មាន​ហើយ​ ក៏​នឹង​អាច​ចាក​ចេញ​នៅ​ពេល​ណា​មួយ ប្រសិន​បើ​យើង​មិន​ឲ្យ​តម្លៃ​វា។ ហើយ​មនុស្ស​ស្រី​ដែល​ធ្លាប់​ស្រលាញ់​អ្នក​លើស​ខ្លួន​ឯង​នោះ ក៏​អាច​ដោយ​សារ​តែ​ទង្វើ​របស់​យើង ហើយ​ចាក​ចេញ​បាន​ដូច​គ្នា។

រូបតំណាង

មនុស្ស​ស្រី​នៅពេល​ដាក់​ចិត្ត ដាក់​កាយ​ស្រលាញ់​នរណា​ម្នាក់​ហើយ មិន​ក្រែង​ក្នុង​ការ​លះបង់ យុវភាព ពេល​វេលា ឬ​ថែម​ទាំង​អាជីព​ការងារ ដើម្បី​រត់​តាម​អ្វី​ដែល​បេះដូង​ខ្លួន​ចង់​បាន​នោះ​ទេ។ ពេល​ទើប​ចាប់​ផ្ដើម​ស្រលាញ់ មនុស្ស​ស្រី​គិតថា ការ​លះបង់​ទាំង​អស់​នេះ នឹង​ត្រូវ​បាន​តប​ស្នង​មក​វិញ​ដោយ​សណ្ដាន​​ចិត្ត​ស្មោះ​ស​របស់​មនុស្ស​ប្រុស។ គួរ​ឲ្យ​សោក​ស្ដាយ មនុស្ស​ប្រុស​មួយ​ចំនួន បែរ​ជា​ប្រកាន់​យកគំនិត មាន​ថ្មី​ចោល​ចាស់។ ពេល​មិ​ន​ទាន់​បាន​គេ​ជា​ផ្លូវ​ការ អ្វី​ក៏​ហ៊ាន​និយាយចេញ​មក ដើម្បី​បាន​គេ​ជា​កម្មសិទ្ធិ។ ដល់​ពេល​បាន​គេ​ហើយ បែរ​ជា​លែង​អើពើ។ នៅ​ពេល​នេះ​ ពួក​គេ​គិត​ថា ខ្លួន​មាន​អី​ត្រូវ​តោងទាម​គេ​ទៀត ពេល​នេះ​គឺ​ដល់​វេន​មនុស្ស​ស្រី​ត្រូវ​ការ​គេ​វិញ​ម្ដង។ គេ​នៅ​តែ​ប្រកាន់​ខ្ជាប់​ថា មនុស្ស​ស្រី​ក្លាយ​ជា​របស់​គេ​ហើយ នឹង​នៅជា​របស់​គេ​មួយ​ជីវិត ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

រូបតំណាង

យ៉ាងណាក្ដី អ្វី​ៗ​សុទ្ធ​តែ​មាន​កំណត់ បូក​រួម​ទាំង​ភាព​អត់​ធ្មត់​របស់​មនុស្ស​ស្រី​ផង​ដែរ។ ស្រលាញ់​លះបង់​យ៉ាងណា ទ្រាំទ្រយ៉ាងណា ក៏​នឹង​មាន​ពេល​មួយ​ទ្រាំ​នឹង​ការ​ឈឺ​ទៀត​លែង​បាន។ ពេល​នោះ​ហើយ ដែល​មនុស្ស​ស្រី​នឹង​ដើរ​ចេញ​ដោយ​គ្មាន​ក្រលេក​ក្រោយ​សូម្បី​បន្តិច។ នៅ​ពេល​នោះ​ហើយ ទើប​មនុស្ស​ប្រុស​ដឹង​ថា គេ​បាត់​បង់​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ស្រលាញ់​គេ​ពិត​មែន។

សម័យ​នេះ​ មនុស្ស​ស្រី​ឆ្លាត​ណាស់ ទោះ​ឆោត​ពេល​ស្រលាញ់​ក៏​ពិត​មែន តែ​បើ​គេ​ដឹង​ថា មនោសញ្ចេតនា​មួយ​នេះ​ដល់​ផ្លូវ​ទាល់ សង្គ្រោះ​លែង​បាន​ហើយ គេ​ប្រាកដ​ជា​ដើរ​ចេញ ទោះ​មាន​អារម្មណ៍​ដូច​គេ​ចាក់​មួយ​កាំបិត​ក៏​ដោយ។ ព្រោះ​គេ​មិន​អាច​អោប​ផ្កាកុលាប​បាន​ឡើយ ទោះ​បី​ជា​ខាង​ក្រៅ​ស្អាត​ទាក់ទាញ​ពិត​មែន តែ​បន្លា​ចាក់​មក គ្មាន​អ្នក​ណា​អាច​ទ្រាំ​មួយ​ជីវិត​ទេ៕

អានបន្ត៖ ​ បើ​ស្នេហា​អ្នក​ដូច​រូប​តុកត្តានេះ បង្ហាញ​ថាវា​ជា​ស្នេហា​ដ៏​សាមញ្ញ និង​មាន​សុភមង្គល​មួយ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម