បើ​ស្នេហា​អ្នក​ដូច​រូប​តុកត្តានេះ បង្ហាញ​ថាវា​ជា​ស្នេហា​ដ៏​សាមញ្ញ និង​មាន​សុភមង្គល​មួយ

  • 2020-04-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​សុភមង្គល ប្រាថ្នា​សេចក្ដី​សុខ និង​ជួប​ការ​ស្រឡាញ់​មួយ​ដែល​ច្បាស់លាស់​ក្នុង​ជីវិត ប៉ុន្តែ​ពេល​ខ្លះ​ក៏​វា​មិន​សម​បំណង ហើយ​ខ្លះ​ទៀត​តម្រូវ​ឲ្យ​ម្នាក់​ៗ​ឆ្លង​ការ​រឿង​ឈឺចាប់​ជា​ច្រើន​ទម្រាំ​បាន​ជួវប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ម្នាក់​បាន។ រូប​តុកត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ​បាន​បង្ហាញ​ពី​ស្នេហា​មួយ​គូ​ដែល​ពោរេពេញ​ទៅ​ដោយ​សុភមង្គល និង​ជីវិត​បែប​សាមញ្ញ​មួយ​ដែល​អាច​និយាយ​បាន​ថា​ជា​ការ​ប្រាថ្នា​របស់​គូស្នេហ៍​គ្រប់​រូប។ បើ​សិន​ជា​ស្នេហា​អ្នក​សព្វថ្ងៃ​នេះ​ដូច​រូប​ភាព​នេះ វា​បាន​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​សេចក្ដី​សុខ​ហើយ។

ពេល​ហត់​ឲ្យ​តែ​មាន​ស្មា​ប៉ុណ្ណឹង​ផ្អែក​គឺ​គ្រប់គ្រាន់​ហើយ

ស្នេហា​គឺ​ជា​ការ​ផ្ដល់​ឲ្យ​ទៅ​វិញ​ទៅ​មក​យ៉ាង​រីករាយ​បំផុត

គ្រប់​ពេល​គឺ​ចង់​ក្បែរ​គ្នា ព្រោះ​ពេល​ក្បែរ​គ្នា​គ្រប់​យ៉ាង​គឺ​ស្រស់ស្អាត​បំផុត

សេចក្ដី​សុខ​គឺ​បាន​នៅ​ក្នុង​រង្វង់​ដៃ​មនុស្ស​ដែល​យើង​ស្រឡាញ់​ ហើយ​ស្រមៃ​រឿង​អនាគត​ល្អៗ​ជាមួយ​គ្នា

ស្នេហា​​ពេល​ខ្លះ​គឺ​ជា​អារម្មណ៍​​ម្យ៉ាង​ដែល​ដូច​ខ្លួន​ឯង​នៅ​ក្មេង ហើយ​ត្រូវ​ឲ្យ​គាត់​មើល​ថែ

ស្នេហា​គឺ​ជា​ការ​ Surprise គាត់​ដោយ​ឱប​គាត់​ពីខាង​ក្រោយ

សប្បាយ​ចិត្ត​ជាង​គេ​គឺ​អាច​មាន​ញ៉ាំ​អាហារ ហើយ​មើល​រឿង​ជាមួយ​គ្នា

ទៅកន្លែង​ដែល​យើង​ចង់​ទៅ​ជាមួយ​គ្នា ដោយ​មិន​ភ័យ​ខ្លាច

ចុចអាន៖គំនូរ ១៧ផ្ទាំងបង្ហាញពីសម្រស់នៃក្ដីស្រឡាញ់​ដែល​មាន​ន័យ​ជ្រាលជ្រៅ​បំផុត

ប្រភព៖ Guu ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម