តោះ មកថែស្បែកតាមរូបមន្តបិទម៉ាសធម្មជាតិ កុំឲ្យចាស់តាមពេលវេលា​

  • 2020-04-06 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​កាន់​តែ​​កៀក​ចូល​ឆ្នាំ​ខ្មែរ​ហើយ ​សុភាព​នារី​ទាំង​ឡាយ​ប្រាកដ​ជា​ចង់​ថែ​រក្សា​សម្រស់ ដើម្បី​កុំ​ឲ្យ​ចាស់​តាម​អាយុ​មិន​ខាន។ ​ប្រាកដ​ហើយ ​ណាមួយ​អំឡុង​ពេល​នេះ ហាង​ស្ប៉ា ​ហាង​សាឡន​ជា​ច្រើន​ក៏​បិទ​ទ្វារ​ទៀត ដូច្នេះ​​ កញ្ញា សូម​ណែ​នាំ​វិធី​រក្សា​ផ្ទៃ​មុខ​ឲ្យ​ផូរផង់​បាន​ដោយ​ខ្លួន​ឯង​ងាយ​ៗ​ ដោយ​អនុវត្ត​បាន​ពេល​នៅ​ផ្ទះ​។

រូបតំណាង

**១. ម៉ាស​ប៉េង​ប៉ោះ**

​​​គុណ​សម្បត្តិ​របស់​ប៉េង​ប៉ោះ ​គឺ​ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ​ ឲ្យ​ស្បែក​ប្រែ​ជា​សខ្ចី ​មាន​សុខភាព​ល្អ​ផង​ដែរ។ ​ម្យ៉ាង​ទៀត​វា​សម្បូរ​ដោយ​វីតាមីន C និង​អាស៊ីត AHA​។

រូបតំណាង

របៀប​ធ្វើ៖

-​ចិត​ប៉េង​ប៉ោះ​ជា​ចំណិត​ស្តើង​ៗ -​រួច​ត្រដុស​ពេញ​ផ្ទៃ​មុខ -​ទុក​ចោល​រហូត​​ទឹក​ប៉េង​ប៉ោះ​ជ្រាប​ចូល​ស្បែក​មុខ -​បន្ទាប់​មក​យក​សំឡី​ជូត​មុខ​ ​និង​​លាង​ទឹក​ចេញ ហើយ​ម៉ាស្សា​មុខ​ថ្នម​ៗ​ជា​ការ​ស្រេច។

​២. ​ម៉ាស​ដំឡូង​បារាំង

​ក្រៅ​ពី​យក​ធ្វើ​ម្ហូប​បាន​ឈ្ងុយ​ឆ្ងាញ់ ​​ដំឡូង​​ក៏​ជួយ​ផ្ចិត​រន្ធ​រោម​​ឲ្យ​តូច ​និង​ជួយ​ឲ្យ​ចរន្ត​ឈាម​លើ​ផ្ទៃ​មុខ​រត់​បាន​ស្រួល​​ផង​ដែរ។

រូបតំណាង

របៀប​ធ្វើ៖

-ស្រុះ​ដំឡូង​ឲ្យ​ឆ្អិន​ល្ម​ម​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ឌ​ៗ -​បន្ទាប់​មក​​កិ​ន​វា​ឲ្យ​​ម៉ត់ ។ ​មុន​លាប​ដំឡូង​​លើ​មុខ ​អ្នក​ត្រូវ​លាប​គ្រីម​ឲ្យ​សព្វ​មុខ​សិន -​ទុក​ដំឡូង​លើមុខ​ប្រហែល​២០​នាទី -​ក្រោយ​មក ​លាង​ជម្រះ​ទឹក

៣. ​ម៉ាស​ចេក​និង​ទឹក​ឃ្មុំ

​​ម៉ាស​មួយ​ប្រភេទ​នេះ ​​ល្អ​បំផុត​សម្រាប់​ស្បែក​មុខ ដោយសារ​សារធាតុ​ទាំង​២​ប្រភេទ ​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ ​​បំបាត់​ជាតិ​ខ្លាញ់​លើ​មុខ ​ព្រម​ទាំង​ជួយ​​ឲ្យ​​មុខ​ស ​និង​ផ្តល់​សុខភាព​ដល់​ស្បែក​មុខ​ថែម​ទៀត។

រូបតំណាង

របៀប​ធ្វើ​៖

-យក​ចេក​ណាំ​វ៉ា​មួយ​ផ្លែ ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា ​ទឹក​ក្រូច​​ឆ្មា​មួយ​ស្លាប​ព្រា -កិន​គ្រឿង​ផ្សំ​៣​មុខ​នេះ​ចូល​គ្នា​ -​យក​ម៉ាស​នេះ​មក​លាប​លើ​មុខ និង​ក -​​ទុក​ប្រហែល​១៥ -​២០ ​នា​ទី​ បន្ទាប់​មក​លាង​ទឹក​ចេញ

៤. ម៉ាស​ផ្លែ​ប័រ

ផ្លែ​ប័រ​មិន​ត្រឹម​តែ​សម្បូរ​ជីវជាតិ​ដល់​សុខភាព​នោះ​ទេ ​តែ​វា​ក៏​ជួយ​ផ្តល់​ជីវជាតិ​ដល់​ស្បែក​ឲ្យ​មាន​សំណើម​និង​​ផូរ​ផង់​​ផង​ដែរ។ ​វីតាមីន E ​និង​សារធាតុ​​រ៉ែ​ដទៃ​ទៀត​ជួយ​ដល់​កោសិកា​ស្បែក ​ដែល​សក្ដិសម​ឥត​ខ្ចោះ​សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត។

រូបតំណាង

របៀប​ធ្វើ៖

-​យក​ផ្លែ​ប័រ​មួយ​ចំណិត ​និង​​ប្រេង​អូលីវ​មូយ​ស្លាប​ព្រា -​កិន​​គ្រឿង​ផ្សំ​ទាំង​២​ចូល​គ្នា​ឲ្យ​ម៉ត់ -​​លាប​មុខ​ប្រហែល ១០ -​១៥ ​បន្ទាប់​មក​លាង​ទឹក​ឲ្យ​ស្អាត

៥. ម៉ាស​ស៊ុត​ស

​ផ្នែក​ស​របស់​ស៊ុត ​​ជា​សារធាតុ​ជួយ​បន្តឹង​រន្ធ​រោម ហើយ​វា​ជា​ម៉ាស​ដែល​សក្ដិសម​ចំពោះ​អ្នក​​មាន​ស្បែក​មុខ​ខ្លាញ់។ ​​វា​ជួយ​គ្រប់​គ្រង​ជាតិ​ខ្លាញ់​លើ​មុខ ព្រម​ទាំង​​ជា​រនាំង​ការពារ​ជាតិ​ពុល​មិន​ឲ្យ​​ជ្រាប​ដល់​កោសិកា​ស្បែក​មុខ ​និង​ផ្ដល់​សំណើម​ផង​ដែរ។

រូបតំណាង

របៀប​ធ្វើ៖

-​គោះ​ស៊ុត​យក​តែ​ផ្នែក​ស​ -​​យក​មក​លាប​មុខ​ប្រហែល​៣០​នាទី ​រួច​លាង​​ទឹក​ចេញ ជា​ការ​ស្រេច៕ ​​

អានបន្ត៖ ​ តិចនិក​កោរ និង​គូរ​ចិញ្ចើម​ឲ្យ​បាន​ស្អាត ​ត្រឹម​ត្រូវ​តាម​ទម្រង់​មុខ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម