អ្នកកើតខែមេសា អាចធ្វើខួបកំណើតឲ្យខ្លួនឯងយ៉ាងរីករាយ ទោះពេលនៅផ្ដាច់ខ្លួនពីគេក៏ដោយ

  • 2020-04-03 07:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ថ្ងៃ​កំណើត​ជា​ពិសេស​របស់​បុគ្គល​ម្នាក់​ៗ​ ដែល​តែង​ឃើញ​គេ​រៀប​ចំ​ពិធី​​រំលឹក​ថ្ងៃ​កំណើត​របស់​ខ្លួន​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ ​គ្រួសារ និង​មិត្ត​ភក្ដិ​ជា​ដើម។​ ដោយ​ឡែក​ក្នុង​ឆ្នាំនេះ ដើមឆ្នាំ​ ២០២០​ បន្ទាប់​ពី​មាន​រីរុស​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម​បាន​រីក​ឡើង​ស្ទើរ​តែ​ជុំ​វិញ​ពិភពលោក​ មនុស្ស​ម្នា​ត្រូវ​ផ្អាក​ភាព​សប្បាយ​រីករាយ​នៅ​ខាង​ក្រៅ​ផ្ទះ​ដើម្បី​ការពារ​ខ្លួន​ពី​រីរុស​​។​ ​ទោះ​យ៉ាង​ណា​​ឆ្នាំ​នេះ​ សម្រាប់​អ្នក​កើត​ខែ​មេសា ក៏​អាច​រៀប​ចំ​ការ​រំលឹក​ថ្ងៃ​កំណើត​ឲ្យ​ខ្លួន​ឯង​យ៉ាង​រីករាយ ទោះ​ត្រូវ​ផ្ដាច់​ខ្លួន​ពី​មិត្ត​ភក្ដិ​ ឬ​រស់​នៅ​ឆ្ងាយ​គ្រួសារ​ក៏ដោយ​ ដែល​Kanha សូម​ណែនាំ​ធ្វើ​នូវ​រឿង​ទាំង​នេះសម្រាប់ខ្លួនឯង​៖​​

១. ចាប់​ផ្ដើម​ថ្ងៃ​ពិសេស​ដោយ​ការ​ស្រលាញ់​ខ្លួនឯង​

​នៅ​ពេល​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក​​ព្រលឹម​ កុំ​ទាន់​បើក​ទូរស័ព្ទ កុំព្យូទ័រ ឬ​ប្រព័ន្ធ​ទាក់ទង​ណា​ទំាងអស់​ តែ​អ្នក​គួរ​ស្ដាប់​ពី​សូរ​សម្លេង​នៃ​ការ​ដកដង្ហើម​របស់​អ្នក​ រដោះ​នូវ​ភាព​អវិជ្ជមាន​ និង​ស្រូប​យក​នូវ​ភាព​វិជ្ជមាន​ និង​ក្ដី​ស្រលាញ់​សម្រាប់​ខ្លួនឯង​។

២.​ តុប​តែង​​ខ្លួន​ឲ្យ​ស្រស់​ស្អាត​ខុស​ពី​ថ្ងៃ​ធម្មតា​

​ អាច​ចាប់​ផ្ដើម​ពី​ការ​កក់​សក់ ​កៀប​សក់ ធ្វើ​ម៉ូដ​សក់​ខ្លួន​ឯង​ស្រឡាញ់​ជាង​គេ​ ​ហើយ​ផាត់​មុខ​តិច​ៗ​បែប​ Cute ​Cute​ ឬ​​តាម​ចំណូល​ចិត្ត​។ ​ជ្រើស​រើស​សំលៀកបំពាក់​តាម​​ចិត្ត​របស់​អ្នក​ស្រឡាញ់​។ ​និយាយ​រួម​ឲ្យ​ធ្វើ​អ្វី​តាម​​ចិត្ត​ ឲ្យ​អារម្មណ៍​រីករាយ​ កុំ​ភ្លេច​ដាក់​ចម្រៀង​កំដរ​ផង​។

​៣. នឹក​ដល់​ម៉ាក់​

អ្នកខ្លះ​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ខួប​កំណើត​ គិត​តែ​ការ​សប្បាយ​ផ្ទាល់​ខ្លួន​ មិន​បាន​នឹក​រលឹក​ដល់​អ្នក​មាន​គុណ​ ជាពិសេស​អ្នក​ម៉ាក់​ដែល​បាន​ឆ្លង​ទន្លេ​យ៉ាង​លំបាក​ដើម្បី​បង្កើត​យើង​ចេញ​មក​។ សម្រាប់​អ្នក​នៅ​ឆ្ងាយ​ម្ដាយ​ គួរ​ទំនាក់​ទំនង​ទៅ​គាត់​តាម​ទូរស័ព្ទ​ ឬ​វីដេអូ​ខល​ ដើម្បី​អបអរ​​ថ្ងៃ​កំណើត​ជាមួយ​គ្នា​ក៏​បាន​។ ​

៤. ​ទិញ​កាដូ​ឲ្យ​ខ្លួនឯង

​កាដូ​សម្រាប់​ខ្លួនឯង​ គឺ​មិន​គួរ​ខ្វះ​​ឡើយ​សម្រាប់​ថ្ងៃ​នេះ​ពិសេស​នេះ​។ ប៉ុន្តែ​អ្នក​មិន​អាច​ទៅ​ក្រៅ​បាន​ក្នុង​ស្ថាន​ភាព​ដែល​រដ្ឋាភិបាល​ណែនាំ​នៅ​ផ្ដាច់​ខ្លួន​ពី​ទីប្រជុំ​ជន​មួយ​រយៈ​សិន​ ដូច្នេះ​អ្នក​ជំពាក់​សិន​ ហើយ​ជំនួស​ដោយ​ការ​ធ្វើ​ម្ហូប​ឆ្ងាញ់​ខ្លួន​ឯង។ ​​​​

​​​៥. ​ធ្វើអំពើ​សប្បុរស

អំពើ​សប្បុរស​នោះ​រួមមាន​ការ​បរិច្ចាគ​ឈាម​ ឬ​ផ្តល់​ជា​សម្ភារៈ​ប្រើប្រាស់​ទៅ​ជន​ចាស់​ជរា​ ក្មេងកំព្រា ​និង​ជន​ក្រីក្រ​។ តែប្រសិនបើអ្នកពិតចង់ធ្វើចំណុចនេះ ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​កាលៈទេសៈ​នេះ​។

ប្រសិនបើប្រិយមិត្តមានអ្វីចង់ធ្វើបន្ថែម សូមបញ្ចេញយោបល់នៅក្រោមនេះ។ រីករាយថ្ងៃកំណើត សម្រាប់អ្នកកើតខែមេសាទាំងអស៉គ្នា៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម