មនុស្ស​ប្រុស​ស្រលាញ់​ដក​ចិត្ត​មិន​រួច​ទេ បើ​ខាង​ស្រី​ចេះ ៧ ចំណុច​នេះ

  • 2020-04-03 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កសាង​អនុស្សាវរីយ​មិន​ទាន់​គ្រប់គ្រាន់​អាច​ចង់​ចិត្ត​មនុស្ស​ប្រុស​ជាប់​ទេ។ ការ​អត់ឱន​ឲ្យ​គ្នា ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​ចេះ​គិត​ដៃគូ​ក្នុង​ផ្លូវ​ល្អ សុទ្ធតែ​ជា​កត្តា​ធ្វើ​ឲ្យ​ចំណង​រឹតតែ​រឹងមាំ​ខ្លាំង​ថែម​ទៀត ជាពិសេស​ពេល​គួបផ្សំ​កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ​ទៀត៖

១.ចេះ​គិតគូរ​ដល់​ដៃគូ

ធ្វើ​រឿង​គួរ​ឲ្យ​ស្រលាញ់​ដូចជា​សរសេរ​ក្រដាស​តូច​មួយ ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់​ដាក់​ក្នុង​ហោប៉ៅ​របស់​គាត់។ ម្យ៉ាង​ទៀត​អាច​រៀប​ចំ​អាហារ​ពេល​ល្ងាច​ដ៏​ពិសេស​នៅ​ថ្ងៃ​ធម្មតា ហើយ​ចាក់​តន្ត្រី​ដែល​គាត់​ចូលចិត្ត​រឹតតែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់។

រូបតំណាង

**២.​ធ្វើ​ឲ្យ​គាត់​​មាន​អារម្មណ៍​ថា​គាត់​ជា​មនុស្ស​ពិសេស**

ខល​ទៅ ឬ​ផ្ញើ​សារ​ទៅ​ប្រាប់​គាត់​ថា​អ្នក​ស្រលាញ់ ​និង​នឹក​គាត់​គ្រប់​ដង្ហើម​ចេញចូល។ ការ​ប្រាប់​បុរស​បែប​នេះ ធ្វើឲ្យ​គាត់​ខំប្រឹង​ធ្វើ​ការ​នឹង​អាល​ឆាប់​ចប់ ហើយ​ឆាប់​បាន​ទៅ​ជួប​អ្នក។

៣.សម្លឹង​គាត់​ដោយ​កែវ​ភ្នែក​ស្រទន់

ការ​ប្រើ​ក្រសែ​ភ្នែក​ស្រទន់​និយាយ​មើល​មុខ​គ្នា​បែប​នេះ​វា​បង្កើន​ភាព​រ៉ូមេនទិក​​និង​ជួយ​អោយ​ពួក​គេ​ស្រលាញ់​គ្នា​បាន​យូរ​អង្វែង​។​​

៤.បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក

បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ពី​អ្វី​ដែល​ម្នាក់​ៗ​ចូលចិត្ត ដើម្បី​ឲ្យ​ស្រលាញ់​របស់​ដូចគ្នា ឬ​អាច​បង្រៀន​គាត់​ឲ្យ​ចេះ​ញ៉ាំ​អាហារ​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ ហើយ​ឲ្យ​គាត់​បង្រៀន​វិញ។

៥.បបួល​គាត់​ធ្វើ​រឿង​រន្ធត់​ៗ

បបួល​គាត់​ជិះ​រថភ្លើង​(Roller Coster) ឬ​បាញ់​កាំ​ភ្លើង រឺ​ជិះ​បាលូន​ហោះ​ ជួយ​ឲ្យ​ចង្វាក់​បេះដូង​គាត់​លោត​ញាប់​ខុស​ពី​ធម្មតា​ និង​ធ្វើ​អោយ​គាត់​ចងចាំ​ហើយ​ស្រលាញ់​អ្នក​កាន់​តែ​ខ្លាំង​ឡើង​។

៦.ធ្វើ​រឿង​ដែល​គាត់​ចូល​ចិត្ត

មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​មនុស្ស​ស្រី​ទន់ភ្លន់​តែ​រឹងមាំ​។ គាត់​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​សម្ដី​ពីរោះ ចេះ​គោរព​គាត់​ និង​ស្ដាប់​​សំដី។ ជា​ពិសេស​នោះ​គឺ​ត្រូវ​ចេះ​ចុះ​សម្រុង​ជា​មួយ​ក្រុម​គ្រួសារ​គាត់។

រូបតំណាង

៧.​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ​ជាមួយ​គាត់

ចំណាយ​ពេល​នៅ​ជា​មួយ​គាត់​​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ​ដែល​អ្នក​បាន​សាង​ឡើង។ បែប​នេះវា​ជួយ​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​អ្នក​ទាំង​ពីរ។​

ចុចអាន៖រើស​មិត្ត ១០០ ឆ្នាំ មិន​បាច់​រក​អ្នក​ដូចគ្នា​ទាំង​ស្រុង​ឡើយ មាន​តែ ៤ យ៉ាង​នេះ​គ្រាន់ហើយ!

ប្រភព៖ Shape ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម