សក់ខ្លីឬវែងមិនសំខាន់ សំខាន់ចេះប្រើបូរសក់ឲ្យសមនឹងម៉ូដសក់ដឹងតែស្អាតប្លែកម៉ង

  • 2020-04-02 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីខ្លះមានសក់វែងស្អាត ឯមិត្តនារីខ្លះទៀតមានសក់ខ្លីតែក៏ស្អាតមិនចាញ់អ្នកសក់វែងប៉ុន្មានដែរ។ សម្រាប់​អ្នក​មិនចូលចិត្តតែងខ្លួនប្រាកដជាមិនចូលចិត្តពាក់បូរសក់អ្វីឡើយ តែបើអ្នកចង់ប្តូរស្ទីល​តុបតែងសក់​របស់​អ្នក​ឲ្យ​ឃើញប្លែកស្អាត អ្នកអាចសាកល្បងប្រើបូរ ៣ ប្រភេទនេះបាន។ បូរទាំង ៣ នេះរួមមាន៖

១. បូរសម្រាប់សក់ទម្លាក់

រូបតំណាង

ភាគច្រើននៅពេលនារីៗពាក់បូរគឺច្រើនតែទម្លាក់សក់ចុះក្រោមហើយយកបូរមកពាក់នៅលើក្បាល។ ទម្រង់​ថ្ងាស​នឹងមើលមកស្រស់ស្អាត និងមានអារម្មណ៍ថាស្រស់ស្រាយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាច​ពាក់មួក​ពីលើ​សក់​ក្បាលនៅពេលអ្នកចេញក្រៅក៏បាន។

មិនចាំបាច់ប្រើជក់ផាត់មុខទេ ប្រើតែម្រាមដៃក៏ផាត់ស្អាតមិនអន់ដែរ

២. បូរស៊កពាក់កណ្តាលក្បាល

រូបតំណាង

បូរប្រភេទនេះនឹងផ្តល់ឲ្យអ្នកមានអារម្មណ៍ស្អាតនិងមានសណ្តាប់ធ្នាប់។ អ្នកអាចជ្រើសរើស​​បូរឲ្យស៊ី​នឹងពណ៌​សម្លៀក​បំពាក់របស់អ្នកណាមួយដើម្បីឲ្យកាន់តែស្រស់ស្អាតពេលប្រើជាមួយពណ៌សក់។ ម្យ៉ាងវិញទៀត សម្រាប់​មិត្តនារីណាដែលមានជើងសក់ខ្លីៗប្រើបូរនេះកាន់តែស្អាតតែម្តង។

៣. បូរក្រណាត់ចង

រូបតំណាង

សម្រាប់បូរក្រណាត់ប្រភេទនេះវិញ អ្នកប្រើបានច្រើនយ៉ាងដូចជាធ្វើជាបូរពាក់ក្បាល បូរចងសក់ និង​ជា​កន្សែង​បង់​ក​ជាដើម។ សម្រាប់មិត្តនារិចូលចិត្តក្រងសក់ទី​ទុយទម្លាក់អាច​ប្រើបូរនេះចង់​លើក្បាល​ដើម្បី​ជួយ​លើក​មុខ​របស់​អ្នកមួយកម្រិតបន្ថែម៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

តិចនិក​កោរ និង​គូរ​ចិញ្ចើម​ឲ្យ​បាន​ស្អាត ​ត្រឹម​ត្រូវ​តាម​ទម្រង់​មុខ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម