៥ ក្បាច់ហាត់ប្រាណនៅផ្ទះយករាងស្អាតបានយ៉ាងស្រួល

  • 2020-03-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅពីទំនេរនៃការសិក្សាឬធ្វើការ មិត្តនារីភាគច្រើនតែងតែចំណាយពេលហាត់ប្រាណយករាងស្រឡូន​ស្អាត​និង​សុខភាពល្អ។ ជាការពិតណាស់ ការហាត់ប្រាណមានច្រើនប្រភេទដែលអ្នកអាច​ហាត់នៅ​ផ្ទះដោយ​ខ្លួន​ឯង​បាន​យ៉ាងងាយ។ ថ្ងៃនេះ ប្រិយមិត្ត​ទាំងអស់គ្នានឹង​បានដឹងពីលំហាត់​ប្រាណហាត់នៅ​ផ្ទះខ្លួនឯង​យ៉ាង​ងាយ​។ តោះ​សូមអាននៅខាងក្រោមរួមមាន៖

រូបតំណាង

**១. ក្បាច់អាវ៉ង់**

រូបតំណាង

នៅពេលអាវ៉ង់កុំភ្លេចទប់ពោះនិងត្រគៀករបស់អ្នក ព្រោះការធ្វើបែបនេះនឹងជួយដុតបំផ្លាញខ្លាញ់នៅក្បាល​ពោះ​។ ប្រសិនបើអ្នកបន្តធ្វើឲ្យបានញឹកញាប់ អ្នកនឹងទទួលបានក្បាលពោះរាបស្មើ។

២. ក្បាច់ភ្នំ

រូបតំណាង

អ្នកត្រូវធ្វើកាយវិការឲ្យដូចរូបនេះដោយដាក់ដៃទាំងសខខាងទៅលើឥដ្ឋ ហើយពត់ខ្លួនឲ្យកោងស្រួចដូចភ្នំ។ ក្បាច់នេះនឹងជួយអ្នកកាត់បន្ថយខ្លាញ់នៅចង្កេះ។

៣. ក្បាច់លេខប្រាំបី

រូបតំណាង

ចំពោះក្បាច់នេះ អ្នកត្រូវដាក់ខ្លួនអ្នកផ្កាប់លើឥដ្ឋហើយលើកគូទអ្នកឡើងលើបន្តិច បន្ទាប់មកដាក់ជើង​រាបស្មើ​នឹង​ដង​ខ្លួន។ ការធ្វើបែបនេះនឹងជួយអ្នកឲ្យកាត់បន្ថយខ្លាញ់ក៏ដូចជាជាធ្វើឲ្យគូទណែនដែរ។

៤. ក្បាច់ចាប់ផ្តើម

រូបតំណាង

ក្បាច់នេះអ្នកត្រូវបោះជើងម្ខាងទៅមុខដោយដាក់ដៃម្ខាងកាត់ជើងនោះ រីឯជើងម្ខាងទៀតត្រូវដាក់ទៅក្រោយ​ហើយ​ដៃម្ខាង​ទៀតត្រូវ​បោះ​ទៅ​មុខ។ ក្បាច់នេះផងដែរនឹងជួយអ្នកកាត់បន្ថយខ្លាញ់នៅកំភ្លៅរបស់អ្នកបាន។

៥. ក្បាច់ផ្កាប់ខ្លួន

រូបតំណាង

អ្នកត្រូវដេកផ្កាប់លើឥដ្ឋ តែពាក់កណ្តាលខ្លួនរបស់អ្នកត្រូវងើបឡើងលើធម្មតា។ ចំពោះក្បាច់នេះជួយក្រពះ​ក៏​ដូច​ជា​ពោះរបស់អ្នកពត់បានល្អ។

រូបភាព៖ 小红 书 @ 爱心 biu, Pinterest

ចុចអានបន្ត៖

៥ វិធីជួយអ្នកឲ្យញុំាតិច តែពុំសូវឃ្លានខ្លាំង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម