កើត​មក​ជា​មនុស្ស​ស្រី មាន​មេរៀនជីវិតសំខាន់ៗអ្វី​ខ្លះ​គួរ​យល់​ដឹង?

  • 2020-03-30 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មិន​សូវ​ផ្ដល់​នូវ​តម្លៃ​ឲ្យ​មនុស្ស​ស្រី អ្នក​ដាច់​ខាត​ត្រូវ​ចេះ​ជួយ​លើក ទឹក​ចិត្ត​ស្រ្ដី​ដូចគ្នា និង ការ​ពារ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំណុច​សំខាន់ៗ​ខាង​ក្រោម​ ​គឺ​ជា​មេរៀន​ជីវិត​ដែល​ខ្ញុំ​បាន​យល់​ដឹង​ក្នុង​នាម​ជា​មនុស្ស​ស្រី៖

រូបតំណាង

- ព្យាយាម​បើក​ស្មារតី និង​ បេះដូង​ឲ្យ​ទូលាយ៖ កុំ​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​មក​ផ្លាស់​ប្ដូរ​ចិត្ត​ គំនិត​អ្នក​ឲ្យ​សោះ

  • រៀន​រស់​នៅ និង ដក​បទ​ពិសោធន៍​ថ្មីៗ​ដោយ​ខ្លួន​ឯង៖ បើ​ទោះ​ជា​គ្មាន​អ្នក​ណា​កំដរ ឬ​គាំទ្រ​អ្វី​ដែល​អ្នក​ស្រឡាញ់​ អ្នក​គួរ​តែ​ធ្វើ​តាម​បេះដូង​របស់​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​អាច​មក​ចំណាយ​ពេល​កំដរ​អ្នក​រហូត​បាន​ទេ

  • ត្រូវ​មាន​ចិត្ត​ទូលាយ៖ កុំ​ប្រើ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ហើយ ក៏​កុំ​និយាយ​អ្វី​ដែល​ខ្លួន​ មិន​ចង់​និយាយ ជាពិសេស​ទៅ​កាន់​ខ្លួន​អ្នក

  • កុំ​​កំណត់​តម្លៃ​ខ្លួន​ឯង​ ឬ​ នារី​ដទៃ៖ អ្នក​ត្រូវ​ចាំ​ថា​តម្លៃ​របស់​ខ្លួន មិន​ស្ថិត​នៅ​លើ​វាយ​តម្លៃ ឬ ​នៅ​លើ​មាត់​របស់​អ្នកដទៃ​ឡើយ។ ដូច្នេះ អ្នក​ត្រូវ​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន​ជានិច្ច

រូបតំណាង
  • កុំ​ព្យាយាម​បញ្ឈឺ​នរណា​ម្នាក់​ដោយ​ចេតនា

  • ត្រូវ​ចងចាំ​ថា​អ្នក​គឺ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ឯង។ អ្នក​ជា​មនុស្ស​ស្រី​ដែល​ឆ្លាត អ្នក​រឹង​មាំ អ្នក​ស្រស់​ស្អាត ហើយ អ្នក​គឺ​សំខាន់

  • រាល់​ពេល​ដួល អ្នក​ត្រូវ​ក្រោក​ឈរ​ឡើង​វិញ ហើយ កុំ​បោះ​បង់​ចោល! ព្យាយាម​បន្ត​ទៅ​មុខ​ ព្រោះ​អ្នក​នឹង​អាច​សម្រេច​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ប្រាថ្នា

  • មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ និង ញញឹម​ឲ្យ​បាន​ច្រើន

រូបតំណាង

គួរ​បញ្ជាក់​ថា រឿង​សំខាន់​ជាង​គេ ក្នុង​នាម​ជា​មនុស្ស​ស្រី​​ គឺ​មិនមែន​រូប​រាង​ខាង​ក្រៅ​របស់​អ្នក​ឡើយ ហើយ​ក៏​មិន​មែន​ទស្សនៈ​របស់​អ្នក​ដទៃ​ទៅ​កាន់​អ្នក​ដែរ!​ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ ភាព​ជឿជាក់​ និង​ ​ផ្ដល់​តម្លៃ​ឲ្យ​ខ្លួន​ឯង​។ មនុស្ស​ស្រី​ក្លាហាន រឹងមាំ និង អស្ចារ្យ​​ គឺ​ផ្ដើម​ចេញ​ពី​ការ​តាំង​ចិត្ត​របស់​អ្នក៕ ​

ចុចអានបន្ត៖ ជូន​ចំពោះ​មនុស្ស​ស្រី​ដែល​​តែង​តែ​គិត​ថា​ខ្លួន​មិន​ល្អ​គ្រប់​គ្រាន់​

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម