ឆ្លងកាត់ពេលវេលាលំបាក៤យ៉ាងនេះបាន ប្តីប្រពន្ធ​គ្មានថ្ងៃលែងលះគ្នាឡើយ

  • 2020-03-27 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​នៃ​មង្គលការ​ គឺ​ជា​សុភមង្គល​​ដែល​ប្តី​ប្រពន្ធ​ណា​ក៏​ចង់​រក្សា​រហូត​ដល់​ចាស់​ស្លាប់។ ​យ៉ាង​ណា​ក៏​ដោយ ការ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា ​ធ្វើ​ឲ្យ​ម្នាក់​ៗ​ដាច់​ចិត្ត​ស៊ី​ញ៉េ​លើ​ក្រដាស​លែង​លះ​មួយ​សន្លឹក​ដែល​​គួរ​ឲ្យ​ឈឺ​ចាប់​បំផុត។ ​ប្រសិន​បើ​ទាំង​ប្តី និង​ប្រពន្ធ​អាច​កាន់​ដៃ​​គ្នា​ឆ្លង​កាត់​ទុក្ខ​លំបាក​៤​យ៉ាង​នេះ​បាន ​នោះ​ជីវិត​រៀប​ការ​របស់​ពួក​គេ​​គ្មាន​ថ្ងៃ​រលំ​រលាយ​នោះ​ទេ។​

រូបតំណាង

**១. ពេល​វេលា​ដ៏​ឈឺ​ចាប់​បំ​ផុត​**

​​ជម្លោះ​គឺ​ជា​​រឿង​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​ប្តី​ប្រពន្ធ​ ពេល​ខ្លះ​​ដោយសារ​តែ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខឹង​ពីរ​បី​នាទី​របស់​ខ្លួន​មិន​បាន ​ក៏​ជ្រុល​សម្តី​ស្ទើរ​ក្អួត​ឈាម​ដាក់​​ដៃ​គូ​​ម្ខាង​ទៀត​ឲ្យ​ឈឺ​ចាប់​​​បាន​។ ​​​យ៉ាង​ណា​មិញ ​បើ​ទាំង​ប្តី​និង​ប្រពន្ធ​សុខ​ចិត្ត​ធ្វើ​មិន​ដឹង​​មិន​លឺ​បំភ្លេច​​​​រឿង​ទាំង​នោះ​ចោល របួស​​ផ្លូវ​ចិត្ត​​ក៏​អាច​ធូ​រ​ស្រាល។ ​អ្នក​ទាំង​ពីរ​ក៏​មាន​ឱកាស​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ពេញ​លេញ និង​មាន​ន័យ​សម្រាប់​មង្គលការ​មួយ​នេះ​។ ​លើ​លោក​នេះ​គ្មាន​នរណា​ល្អ​ឥត​ខ្ចោះ​​ឡើយ ​ពេល​ដែល​អ្នក​​អាច​បំភ្លេច​រឿង​ទាំង​នោះ​ចោល​បាន ​អត់​ធ្មត់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បាន ​នោះ​អាពាហ៍ពិពាហ៍​ច្បាស់​ជា​ស្ថិត​ស្ថេរ​និង​រីក​រាយ​។

រូបតំណាង

២. ពេល​ដែល​អ្នក​ទាំង​ពីរ ​ត្រូវ​កា​រគ្នា​

ភាព​ជា​គូ​គឺ​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​មង្គលការ​មួយ​នេះ​។ ​ពេល​ប្រពន្ធ​ត្រូវ​ការ​ប្តី ​កាលៈទេសៈ​នេះ​​ប្តី​ត្រូវ​តែ​មាន​វត្តមាន។ ​ពេល​ប្តី​បាក់​ទឹក​ចិត្ត ហត់​នឿយ ​​នាម​ជា​ប្រពន្ធ​ត្រូវ​តែ​រឹង​មាំ​និង​​​លើក​​ទឹក​ចិត្ត​ស្វាមី។ ​ប្តី​និង​ប្រពន្ធ​គឺ​ជា​គូ ប្រៀប​ដូច​ចង្កឹះ​ដែល​មិន​អាច​ខ្វះ​គូ​របស់​វា​បាន​។ ត្រូវ​ធ្វើ​ស្រមោល​នៅ​ពី​ក្រោយ​ចាំ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ពេល​នរ​​ណា​ម្នាក់​ត្រូវ​ការ​​បំផុត​។ បើ​អ្នក​ទាំង​ពីរ​អាច​រក្សា​ជំហរ​បែប​នេះ​បាន ​ទំនាក់ទំនង​គ្មាន​ថ្ងៃ​ប្រេះ​ស្រាំ​នោះ​ទេ។

៣. ពេល​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់

​​​ការ​ឈឺ​ចាប់​បំផុត ​គឺ​ពេល​ដែល​​សាច់​ញាតិ​​របស់​ប្តី​ឬ​ប្រពន្ធ​មាន​នរណា​ម្នាក់​ចែក​ឋាន​ទៅ​។ ​ពេល​នោះ ​​អ្នក​ទាំង​ពីរ​​ដាច់​ខាត​ត្រូវ​តែ​រឹង​មាំ​ជាមួយ​គ្នា​ដើម្បី​​ការពារ​និង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។​ ​​ស្ថាន​សុភមង្គល​គឺ​ស្អិត​និង​ផ្អែម​ល្ហែម​ណាស់ ​បើ​ទោះ​​តាម​កាំ​ជណ្ដើរ​ឡើង​ទៅ​​រាង​ជូរ​ចត់​បន្តិច​ក៏​ដោយ។ ​ស្វាមី​ភរិយា​ ត្រូវ​រៀន​​ពី​របៀប​កាត់​បន្ថយ​កំហឹង ​ការ​យោគ​យល់ ​និង​​ចេះ​អាណិតអាសូរ។

រូបតំណាង

​៤. ​ពេល​ដែល​ម្នាក់​ទៀត​ផ្លាស់​ប្ដូរ​ចិត្ត

មិន​ខ្វះ​ទេ ​ដែល​អាពាហ៍ពិពាហ៍​ជា​​ច្រើន​ត្រូវ​លែង​លះ​ដោយសារ​មនុស្ស​ទី​៣បង្ហាញ​ខ្លួន ប៉ុន្តែ​ក្នុង​ស្ថាន​ការណ៍​នេះ ​ក៏​មាន​បុរស​ជា​ច្រើន​បាន​ភ្ញាក់​ខ្លួន​ថា ​តាម​ពិត​មាន​តែ​ប្រពន្ធ​របស់​ខ្លួន​ទេ​​គឺ​ជា​ស្នេហា​ពិត​ក្នុង​ជីវិត​របស់​គេ។ ​នេះ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផិត​ក្បត់​ទេ ​តែ​មាន​គូ​ជា​ច្រើន​​ណាស់​​ដែល​ជួប​រឿង​ឈឺ​ចាប់​បែប​នេះ​។ ​​ដូច្នេះ ​មាន​តែ​រក្សា​និង​ថែ​ឬស​គល់​​នៃ​ចំណង​​ស្នេហា​នេះ​ទេ ​ទើប​​អាច​រក្សា​​​អាពាហ៍ពិពាហ៍​បាន។ ​​នោះ​គឺ​ជា​ភាព​ស្មោះ​ត្រង់ ​ការ​អត់​ធ្មត់​ទៅ​វិញ​ទៅ​មក ដើម្បី​ចាក់​ឬស​មិន​ឲ្យ​ប្រេះ​ឆា​៕​​​

អានបន្ត៖ ប្តី​ល្អ គ្មាន​ថ្ងៃ​​ធ្វើ​រឿង​ ៥​ យ៉ាង​នេះ​ចំពោះ​ប្រពន្ធ​​ឡើយ ​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម