Liu Yifei ស្អាត​ដូច​ព្រះ​នាង​ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​រឿង Mulan ទូទាំង​ពិភពលោក

  • 2020-03-11 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​ថ្ងៃ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត Mulan ជា​សាកល​នោះ កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei បាន​ទាក់ទាញ​គ្រប់​ចំណាប់​អារម្មណ៍​ពី​អ្នក​កាសែត​មក​ពី​គ្រប់​ទិស​ទី។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​មីនា​កន្លង​ទៅ​នេះ កំពូល​ខ្សែ​ភាពយន្ត Mulan ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Disney ត្រូវ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​រដ្ឋ​ California សហរដ្ឋ​អាមេរិក។ តារា​សម្ដែង​ស្រីលំដាប់ A ចិន Liu Yifei ក្នុង​តំណែង​ជា​តួឯក​នៃ​ភាពយន្ត បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​កម្រាល​ព្រំ​ក្រហម។ មនុស្ស​ជា​ច្រើន​បាន​ប្រៀប​ធៀប ស្រី​ស្អាត​វ័យ​៣៣​ឆ្នាំ​ថា នាង​មាន​សម្រស់​ប្រៀប​ដូច​ព្រះនាង​មួយ​អង្គ។

ទោះ​បី​ជា​កម្រង​រូប​ដែល​ត្រូវ​បាន​ចែកចាយ​នេះ មិន​ទាន់​ឆ្លង​កាត់​ការ​កាត់​ត​ក៏​ដោយ តែ​សម្រស់​របស់​ សៀវ ឡុង​នី​​ នៅ​តែ​លេច​ធ្លោ ពិបាក​រក​អ្នក​ប្រៀប​ផ្ទឹម​បាន។ ខ្សែភាពយន្ត Mulan ត្រូវ​បាន​គេ​ជឿជាក់​ថា​ នឹង​ជួយ​ឲ្យ​អាជីព​របស់ Liu Yifei នឹង​កាន់​តែ​លូត​លាស់​ជាង​មុន​ទៅទៀត​នៅ​លើ​វិថី​ហូលីវូដ៕

អានបន្ត៖ ​ សង្ស័យ​តួឯក​ស្រី​រឿង “កល​ល្បិច​ក្នុង​រាជវាំង” វគ្គ​២ ធ្លាក់​ខ្លួន​ជា​អ្នក​​ដឹក​ជញ្ជូន​ព្រោះ​វីរុស​កូរ៉ូណា

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម