ទស្សនិកជន​ភ្ញាក់​ព្រើត ពេល​រូប​សម្រស់កាល​ពី​១៨​ឆ្នាំ​មុន​របស់ Jun Ji Hyun មិន​ប្លែក​ពី​ឥលូវ​សោះ

  • 2020-03-10 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្ររបស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Jun Ji Hyun កំពុង​ស្ញប់ស្ញែង​ជា​ខ្លាំង ជាយ​មួយ​រូបរាង​ក៏​ដូច​ជា​សម្រស់​មិន​ចេះ​ប្រែប្រួល​តាម​ពេល​វេលា​របស់​របស់​ស្រី​ស្អាត​រូប​នេះ ទោះ​បី​ជា​ចូល​សិល្បៈ​រាប់​សិប​ឆ្នាំ ហើយ​ក៏​ដោយ។

ទោះ​បី​ជា​កន្លង​ផុត​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ តែ​កេរ្តិ៍​ឈ្មោះ​​របស់​តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ Jun Hi Hyun នៅ​តែ​ឈរ​លើ​លំដាប់​កំពូល​ជា​និច្ច។ ដោយស្ទើរ​គ្រប់​តារា​រាជិនី​សម្រស់​ទាំង​អស់ គឺ​តែង​តែ​មាន​វត្តមាន​របស់​តួ​រឿង សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ​ ជា​និច្ច។

ថ្មី​ៗ​នេះ បំផុត នៅ​លើ​បណ្ដាញ​សង្គម​កូរ៉េ​ តារា​ស្រី​រូប​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក នៅ​ពេល​កម្រង​រូបភាព​របស់​នាង ថត​ស្ប៉ត​ពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ ២០០២ ត្រូវ​បាន​គេ​បង្ហោះ​ឡើង​វិញ។ តាម​នោះ​ដែរ នៅ​ពេលនោះ Jun Ji Hyun ទើប​តែ​មាន​អាយុ​២០​ឆ្នាំ តែ​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ ទោះ​បី​ជា​រយៈ​ពេលឆ្លង​ផុត​ជិត​២​ទសវត្ស​ហើយ​ក៏​ដោយ តែ​គេ​សង្កេត​ឃើញ​ថា សម្រស់​របស់​អ្នក​ម្ដាយ​កូន​១​នៅ​តែ​មិន​ប្រែ​ប្រួល បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន៕

អានបន្ត៖ ​ ធ្លាប់​តែ​ស្អាត​ដូច​ទេព​អប្សរ​ពេល​ថត​ទស្សនាវដ្ដី​ក្នុងស្រុក Liu Yifei ប្រែ​​សម្រស់​​មើល​សឹង​​មិន​ស្គាល់​ពេល​ថត​ទស្សនាវដ្ដី​អាមេរិក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម