រឿង​ចាក់​ដោត ៩យ៉ាង​ដែល​គ្រប់​គ្នា​ពិបាក​នឹង​ទទួល​យក​តែ​​វា​ជា​ការ​ពិត​

  • 2020-03-06 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​ពោល​ថា​ ទទួល​យក​ការ​ពិត​ដ៏​អាក្រក់​ ប្រសើរ​ជាង​ស្តាប់​ពាក្យ​កុហក​ដែល​ល្អ​។​ ការ​ពិត​តែង​តែ​ពិបាក​ទទួល​យក​ តែ​អ្នក​គ្រប់​គ្នា​ត្រូវ​តែ​ដឹង៖

១.​ ការ​ចង​ចាំ​របស់​យើង​ភាគ​ច្រើន​គឺ​ខុស​

ខួរ​ក្បាល​របស់​យើង​តែង​តែ​ផ្លាស់​ប្តូរ​និង​បំភ្លេច​ការ​ចង​ចាំ​ខ្លះៗ​ដែល​ធ្វើ​ឱ្យ​យើង​ច្របូក​ច្របល់។​ ឧទាហរណ៍​យើង​មិន​អាច​ចាំ​អ្វី​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​ខួប​កំណើត​ឆ្នាំ​នេះ​​ទេ​ តែ​បែរ​ជា​ច្រលំ​ជាមួយ​ខួប​កំណើត​ឆ្នាំ​មុន។​

២. មនុស្ស​គ្រប់​គ្នា​ជួប​ប្រទះ​រឿង​ខុសៗ​គ្នា

អ្នក​ខ្លះ​រស់​នៅ​វេទនា​ជាង​ស្លាប់​ រីឯ​អ្នក​ខ្លះ​ទៀត​កើត​មក​សោយ​សុខ​តែ​ម្តង។​ យើង​គ្រប់​មិន​អាច​មាន​វាសនា​ដូច​គ្នា​នោះ​ទេ​ ហើយ​យើង​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ទទួល​យក។​

៣.​ រំពឹង​ទុក​នូវ​អ្វី​ដែល​មិន​អាច​កើត​ឡើង​

អ្នក​នឹង​នៅ​លីវ​អស់​មួយ​ជីវិត​ ប្រសិន​បើ​អ្នក​រង់​ចាំ​ទេវ​បុត្រ​ជិះ​សេះ​ស​មក​ស្រលាញ់​អ្នក។​ កុំ​រំពឹង​ទុក​នូវ​អ្វី​ដែល​ពិបាក​នឹង​កើត​ គួរ​តែ​ធ្វើ​អ្វី​ដែល​នៅ​ចំពោះ​មុខ។​

៤.​ គ្មាន​អ្វី​ដែល​កើត​ឡើង​ដោយ​ឯកឯង​ទេ​ក្រៅ​ពី​ធម្មជាតិ

ប្រសិនបើ​អ្នក​មាន​​រូប​សម្បត្តិ​ល្អ​ ឆ្លាត​ ឬ​មាន​ចំណេះ​ដឹង​ មិន​ប្រាកដ​ថា​អ្នក​នឹង​ជោគ​ជ័យ​នោះ​ទេ​។ ត្រូវ​ចាំ​ថា​ឱកាស​មិន​អាច​រត់​មក​រក​ទេ​ បើ​សិន​ជា​អ្នក​មិន​ព្យាយាម​បង្កើត​វា។​

៥.​ អ្នក​មាន​ពេល​ច្រើន​ជាង​អ្នក​គិត

ក្នុង​មួយ​សប្តាហ៍​មាន​១៦៨​ម៉ោង​ វា​ពិត​ជា​ច្រើន​ណាស់​សម្រាប់​អ្នក​។​ អ្នក​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ជាមួយ​គ្រួសារ​ គ្រាន់​តែ​អ្នក​មិន​ចង់​។​ ដូច្នេះ​ហើយ​ កុំ​និយាយ​ថា​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់​ ត្រូវ​ទទួល​ស្គាល់​ថា​បើ​សិន​ជា​អ្នក​ចង់​ធ្វើ​អ្វី​មួយ​ នោះ​អ្នក​នឹង​មាន​ពេល​សម្រាប់​វា។​

៦.​ ជីវិត​អ្នក​មិន​អាច​ល្អ​ឥត​ខ្ចោះ​រហូត​ទេ

ឥលូវ​អ្នក​អាច​នឹង​មាន​ការងារ​ល្អ​ ជួប​មនុស្ស​ល្អៗ​ តែង​មិន​ប្រាកដ​ថា​អ្វី​ទាំង​នេះ​នឹង​នៅ​ជាមួយ​អ្នក​ពេញ​មួយ​ជីវិត​នោះ​ទេ​ វា​នឹង​ប្រែ​ប្រួល​ទៅ​តាម​ពេល​វេលា។​ ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឱ្យ​ហើយ​ ជៀស​វៀង​ស្តាយ​ក្រោយ​ទៅ​ថ្ងៃ​មុខ។

៧.​ អ្នក​មិន​អាច​ល្អ​ឥត​ខ្ចោះ​ក្នុង​ភ្នែក​អ្នក​គ្រប់​គ្នា​ទេ

មាន​មនុស្ស​ខ្លះ​ចាំ​តែ​រិះ​គន់​អ្នក​ មាន​អ្នក​ខ្លះ​ទៀត​ពេញ​ចិត្ត​អ្នក​គ្រប់​យ៉ាង​ អីចឹង​ហើយ​អ្នក​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​ទេ។​ ឧទាហរណ៍​ មាន​ប្តី​ប្រពន្ធ​២​នាក់​ជិះ​លា​ អ្នក​គ្រប់​គ្នា​នឹង​គិត​ថា​គាត់​ធ្វើ​បាប​លា​ តែ​ប្រសិន​បើ​គិត​ចុះ​ដើរ​ទាំង​២​នាក់​ នោះ​គេ​នឹង​គិត​ថា​គាត់​ល្ងង់​។​

៨​ ជីវិត​គឺ​អយុត្តិធម៌​

នៅ​ពេល​ដែល​អ្នក​ស្មោះ​ត្រង់​ជាមួយ​ដៃ​គូ​អ្នក​ មិន​ប្រាកដ​ថា​គាត់​មិន​ក្បត់​អ្នក​ទេ។​ នៅ​ពេល​ដែល​អ្នក​ធ្វើ​ល្អ​ចំពោះ​អ្នក​ណា​ម្នាក់​ក៏​មិន​ប្រាកដ​ថា​គេ​និង​ធ្វើ​ល្អ​ត្រឡប់​មក​វិញ​ដែរ​។​ ជីវិត​គឺ​មាន​រឿង​ជា​ច្រើន​ដែល​អយុត្តិធម៌​ តែ​ក៏​មិន​មាន​ន័យ​ថា​សុទ្ធ​តែ​អាក្រក់​រហូត​ដែរ​។

៩.​ អ្នក​ដែល​សម្លាប់​អ្នក​គឺ​ជា​ខ្លួន​អ្នក

អ្នក​មិន​អាច​សម្លាប់​ខ្លួន​អ្នក​ដោយ​ប្រយោល​ទេ​ តែង​អ្នក​ច្រើន​តែ​សម្លាប់​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​ការ​ញាំ​អាហារ​មិន​ល្អ​ ទម្លាប់​អាក្រក់​។ល៕

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា