មនុស្សប្រុសបើមាន៨ចំណុចនេះ ចាត់ទុកថាគ្រប់គ្រាន់សម្រាប់មនុស្សស្រីហើយ

  • 2020-03-04 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ពី​រឿង​ស្នេហា មនុស្ស​ប្រុស​មួយ​ចំនួន​​តែង​មាន​ទស្សនៈ​ដែល​មិន​ពិត​ពី​មនុស្ស​ស្រី​គឺ​គិត​ថា​ ស្រីៗ​ច្រើន​​ប្រាថ្នា​ស្វែង​រក​​ដៃ​គូ​ដែល​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ ពោល​គឺ​​ទាំង​ស្អាត ទាំង​ចេះ​ដឹង និង មាន​ទ្រព្យធន​ជា​ដើម។ យ៉ាង​ណា​មិញ ការ​គិត​ទាំង​នោះ​គឺ​មិន​ពិត​ទាំង​ស្រុង​នោះ​ទេ​។ មនុស្ស​ស្រី​ឱ្យ​តម្លៃ​ទៅ​លើ​រឿង​រ៉ាវ​បេះដូង​ច្រើន​ជាង​ហេតុផល​បន្ទាប់​បន្សំ​ទាំង​នោះ។ ដូច្នេះ​ហើយ​ សូម​មិត្ត​បុរសៗ​ឈប់​មាន​ការ​យល់​ច្រឡំ​ទៀត​ទៅ នារី​មិន​បាន​ទាមទារ​ឱ្យ​អ្នក​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ គឺ​ត្រឹម​មាន​ ៨ ចំណុច​នេះ​គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​នាង ៖

១. នាង​ចង់​ឱ្យ​អ្នក​ចំណាយ​ពេល​វេលា​ជាមួយ​នាង​

រូបតំណាង

កាដូ​ដែល​មាន​តម្លៃ​បំផុត​ដែល​អ្នក​អាច​ជូន​ទៅ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​គឺ ពេល​វេលា។ ការ​ចំណាយ​ពេល​របស់​អ្នក​ដើម្បី​នៅ​ជាមួយ​នាង អាច​ធ្វើ​ឱ្យ​នាង​រីករាយ​ជាង​ទទួល​បាន​របស់​មាន​តម្លៃ​នានា​ទៅ​ទៀត។​ ពេល​ដែល​ភាគី​បុរស​តែង​ផ្តល់​នូវ​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​នាង​​ វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្នក​ផ្តល់​តម្លៃ​ឱ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ ព្រម​ទាំង​នាង​ផង​ដែរ។

២. នាង​ចង់​ឱ្យ​អ្នក​គោរព​ឱ្យ​តម្លៃ​នាង

រូបតំណាង

ពេល​ខ្លះ​សម្ដី​មិន​អាច​ស្ដែង​ពី​អារម្មណ៍​ពិត​របស់​មនុស្ស​ម្នាក់​បាន​ឡើយ ដូច្នេះ​ហើយ​វា​តម្រូវ​ឱ្យ​មាន​ទង្វើ​ភ្ជាប់​មក​ជាមួយ​ផង​ដែរ។ អ្នក​អាច​និយាយ​រាប់​រយ​ រាប់​ពាន់​ដង​ថា​អ្នក​ស្រឡាញ់ និង​ គោរព​នាង​ខ្លាំង​ ក៏​ប៉ុន្តែ​បើ​ទង្វើ​និង​កាយវិការ​របស់​អ្នក​មិន​បាន​ដូច​នឹង​សម្ដី​របស់​អ្នក នោះ​វា​ក៏​គ្មាន​ន័យ​អ្វី​នោះ​ដែរ។ ដូច្នេះ​ហើយ​ទើប​នារី​ភាគ​ច្រើន​ទាមទារ​ឱ្យ​អ្នក​បង្ហាញ​ថា​អ្នក​ឱ្យ​តម្លៃ និង គរព​នាង​ពិត​ប្រាកដ។

៣. នាង​ចង់​ឱ្យ​អ្នក​ខិត​ខំ​​ដើម្បី​ទំនាក់ទំនង​មួយ​នេះ

រូបតំណាង

ចំណុច​នេះ​មិន​បាន​មាន​ន័យ​ថា​នាង​ត្រូវ​ការ​កុលាប​៩៩​ទង​អ្វី​ពី​អ្នក​នោះ​ទេ។ នាង​ក៏​មិន​បាន​ត្រូវ​ការ​ឱ្យ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ។ ពេល​ខ្លះ​នាង​គ្រាន់​ចង់​ឃើញ​ថា​អ្នក​ពិត​មាន​ចិត្ត​ធ្វើ​អ្វីៗ​ដើម្បី​នាង និង​ដើម្បី​ស្នេហា​អ្នក​ទាំង​ពីរ​ មិន​ថា​វា​ជា​រឿង​តូច​តាច​យ៉ាង​ណា​នោះ​ទេ។

៤. នាង​ចង់​ឱ្យ​អ្នក​ចេះ​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​

រូបតំណាង

នាង​មិន​ចង់​ស្ដាប់​ពាក្យ​កុហក​បោក​ប្រាស់​ និយាយ​ឱ្យ​តែ​ផុត​ពី​មាត់​នោះ​ទេ។ នាង​មិន​ត្រូវ​ការ​សន្យា​ខ្យល់ ឬ ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​យក​រួច​ខ្លួន​នោះ​ឡើយ។ អ្វី​ដែល​នាង​ត្រូវ​ការ​គឺ អ្នក​គោរព​នូវ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​ ឬ សន្យា​ជា​មួយ​នាង ពោល​គឺ​កុំ​បំផ្លាញ​ការ​ជឿ​ទុក​ចិត្ត​របស់​នាង​ដោយ​ការ​និយាយ​ហើយ​មិន​ដែល​ឃើញ​ធ្វើ​ឱ្យ​សោះ។

៥. នាង​ចង់​បាន​អ្នក​នៅ​ក្បែរ​​ ពេល​នាង​ត្រូវ​ការ​

រូបតំណាង

នាង​ដឹង​ថា​គ្មាន​អ្នក​ណា​ល្អ​គ្រប់​​យ៉ាង​នោះ​ទេ តែ​នាង​គ្រាន់​ចង់​បាន​បុរស​ម្នាក់​ដែល​អាច​នៅ​ក្បែរ​នាង ជួយ​លើក​ទឹក​ចិត្ត​នាង​ ធ្វើ​ឱ្យ​នាង​អាច​ញញឹម​នៅ​ពេល​នាង​គ្មាន​អ្នក​ណា​នៅ​ក្បែរ ឬ មាន​អារម្មណ៦​ថា​ឯកា​ជា​ដើម។ បុរស​ម្នាក់​ដែល​មិន​ឈរ​ឱប​ដៃ​ពេល​ឃើញ​នាង​ជួប​ប្រទះ​បញ្ហា​ក្នុង​ជីវិត បុរស​ម្នាក់​ដែល​ឱប​នាង​ហើយ​ប្រាប់​នាង​ថា​អ្វីៗ​នឹង​ប្រសើរ​ឡើង បុរស​ប្រភេទ​នេះ​ហើយ​​ទើប​ជា​បុរស​ក្នុង​ក្តី​ស្រមៃ​របស់​នាង​ពិត​ប្រាកដ។ ​​

៦. នាង​ចង់​ឱ្យ​អ្នក​ជួយ​គាំ​ទ្រ និង លើក​ទឹក​ចិត្ត​នាង

រូបតំណាង

ពេល​ខ្លះ​ នាង​មិន​បាន​ចង់​ឱ្យ​អ្នក​​សម្រេច​រាល់​ក្តី​ស្រមៃ​របស់​នាង​ទេ នាង​គ្រាន់​ចង់​មាន​អ្នក​ឈរ​ក្បែរ​នាង​ ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​នាង​ ខណៈ​នាង​ព្យាយាម​ឈោង​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​​។​​

៧. នាង​ចង់​ឱ្យ​អ្នក​ស្តាប់​នាង

រូបតំណាង

ពេល​នាង​ហត់​នឿយ ឬ ស្មុគស្មាញ​ជាមួយ​រឿង​អ្វី​មួយ​ នាង​ចង់​មាន​មនុស្ស​ម្នាក់​ដែល​អាច​ស្ដាប់​ពី​ការ​រ៉ាយរ៉ាប់​របស់​នាង។​ ​នាង​ក៏​មិន​បាន​សុំ​ឱ្យ​អ្នក​ជួយ​រក​ដំណោះ​ស្រាយ ឬ មធ្យោបាយ​អ្វី​ឡើយ គឺ​ត្រឹម​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​នាង​និយាយ​ប្រាប់ ហើយ​បើក​ចិត្ត​ទទួល​យក​គ្រប់​រឿង​ដែល​កើត​ឡើង​ចំពោះ​នាង​ និង​មិន​ព្រងើយ​កន្តើយ​ពេល​នាង​ត្រូវ​ការ​អ្នក​បំផុត។

៨. នាង​ចង់​ឱ្យ​អ្នក​ស្រឡាញ់​នាង​ដូច​ដែល​នាង​ស្រឡាញ់​អ្នក​

រូបតំណាង

នាង​មិន​ត្រូវ​ការ​ឱ្យ​អ្នក​មាន​អ្វី​គ្រប់​យ៉ាង​ដូច​បុរស​ដទៃ​ ហើយ​នាង​ក៏​គ្មាន​ថ្ងៃ​ប្រៀប​ធៀប​អ្នក​នឹង​គេ​ដែរ តែ​អ្វី​ដែល​នាង​សុំ​ពី​អ្នក​គឺ​ក្តី​ស្រឡាញ់​តែ​មួយ​មុខ​គត់។ នាង​មិន​ចង់​ឱ្យ​អ្នក​ស្រឡាញ់​នាង​ដោយ​ផ្តល់​នូវ​វត្ថុ ឬ កាដូ​មាន​តម្លៃ​​អ្វី​នោះ​ទេ តែ​នាង​ចង់​ឱ្យ​អ្នក​ស្រឡាញ់​នាង​ដូច​ដែល​នាង​ស្រឡាញ់​អ្នក​គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ៕​

ចុចអានបន្ត៖ វិធីសាស្ត្រ ៤​យ៉ាង ក្នុងការដើរ​ចេញ​ពី​ស្នេហា​ដែល​គ្មាន​ផ្តល់​អ្វី​ឱ្យ​អ្នក​ ​ក្រៅ​ពី​ភាព​ឈឺចាប់

ប្រភព៖ HerWay ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម