ក្រោយ​ជំនួយ​ការ Chungha ឆ្លង​វីរុស​កូរ៉ូណា Song Hye Kyo និង Park Min Young ត្រូវ​ស្នើឲ្យនៅ​ដាច់​ពី​គេ

  • 2020-03-03 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​កូរ៉េ​ជា​ច្រើន​ដូច​ជា Song Hye Kyo, IU ដែល​ទើប​តែ​ត្រលប់​មក​ពី​កម្មវិធីនៅ​ប្រទេស​អ៊ីតាលី​នោះ កំពុង​ត្រូវ​គេ​តវ៉ា​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​ក្រោយ​ពេល​បុគ្គលិក​របស់​តារា​ចម្រៀង​ស្រី Chung Ha បាន​ឆ្លង​វីរុស​កូរ៉ូណា​រួច​ហើយ។

កាល​ពី​ព្រឹក​ថ្ងៃទី ២ ខែ​មីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា ពិភព​សិល្បៈ​កូរ៉េ​ទាំង​មូល​កំពុង​ជ្រួលច្របល់​ជា​ខ្លាំង​ដោយ​សារ​តែ​ការ​វាយ​លុក​នៃ​វីរុស​កូរ៉ូណា។ តាម​នោះ​ដែរ នៅ​ពេល​ជំងឺ​មួយ​នេះ​បាន​ចាប់​ផ្ដើម​ឆ្លង​ចូល​សិល្បករ​ហើយ ដោយ​ជំនួយ​ការ​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Chung Ha បាន​ឆ្លង​រោគ​ខាង​លើ​​ក្រោយ​ពី​ត្រលប់​ពី​ប្រទេស​អ៊ីតាលី។ ​តារា​ស្រី​រូប​នេះ​ផ្ទាល់​កំពុង​ត្រូវ​វេជ្ជ​បណ្ឌិត​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ដើម្បី​ចៀស​វាង​ការ​ឆ្លង មុន​ពេល​ដឹង​ថា​នាង​មាន​ផ្ទុក​រោគ​នេះ​​ឬ​អត់។

មុន​នោះ​ដែរ តារា​​ជួរ​មុខ​ជា​​ច្រើនដូជ​ជា Song Hye Kyo, IU, Park Min Young, Han Ye Seul, Lisa សុទ្ធ​តែ​​បាន​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី​ទាំង​អស់។ អាស្រ័យ​ហេតុ​នេះ​ហើយ ទស្សនិកជន​កូរ៉េ​ជា​ច្រើន​បាន​តវ៉ា​ឲ្យ​ស្រី​ស្អាត​​ទាំង​នេះ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ទាំង​អស់​មុន​ពេល​ពួក​គេ​តេស្ត​ថា​មាន​ឆ្លង​រោគ​កូរ៉ូណា​ឬ​អត់។

តាម​ប្រភព Naver ដដែល អម​ដំណើរ​តារា​ទាំង​នេះ​គឺ​បុគ្គលិក​ជាង​ ៣០​នាក់ ដូច​នេះ​ហើយ​អត្រា​ដែល​ពួក​គេ​ឆ្លង​រោគ​គឺ​ខ្ពស់​បំផុត ​ដ្បិត​អ៊ីតាលី​កំពុង​ជា​ប្រទេស​ដែល​មាន អ្នក​ឆ្លង​កូរ៉ូណា​ច្រើន៕

អានបន្ត៖ ​ ជំនួយ​ការ​តារាចម្រៀង​កូរ៉េ Chungha ឆ្លង​រោគ​កូរ៉ូណា ខ្លួន​នាង​ផ្ទាល់​កំពុង​ត្រូវ​តាមដាន

ប្រភព៖ Zing | Koreaherald ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម