អត់ម៉េចបានទិវាសិទ្ធនារីឆ្នាំនេះ! ពិព័រណ៍សម្រស់ត្រៀមបញ្ចុះតម្លៃកប់ៗ ចែកទាំងកាដូ និងបានជួបតារាល្បីទៀត

  • 2020-03-02 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រៀមៗ ជិតដល់ថ្ងៃទិវាសិទ្ធនារី កម្មវិធីពិព័រណ៍សម្រស់ Beauty Fairs បានមកដល់ជាលើកទី ៦ កំពុងរៀបចំ និងតម្រៀបជួរគ្នាបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូនស្ត្រីសម័យថ្មី ដែលចូលចិត្ត ប្រើប្រាស់ផលិតផលថែរក្សាសម្រស់។

Beauty Fairs នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២០ នៅ អ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០យប់

អ្វីដែលកាន់តែពិសេសនោះ ពិព័រណ៍សម្រស់ ២០២០នេះ មានបញ្ចុះតម្លៃកប់ៗ ព្រមទាំងមានចែកកាដូដូចជា៖

  • បញ្ចុះតម្លៃរហូតដល់ទៅ ៧០% សម្រាប់ផលិតផលគ្រឿងសម្អាង និង ផលិតផលថែរក្សាស្បែក
  • ចែកភេសជ្ជៈ Free Free ដល់ទៅ ២០០កែវ ។

គ្រាន់តែដើរមើលក៏រីករាយណាស់ដែរ ជាមួយការ លេងហ្គេម កម្សាន្តផ្សេងៗ និងទទួលបានកាដូឃ្យូតៗ តាមស្តង់ជាច្រើន ដែលរួមមានផលិតផលថែរក្សា និងបំប៉នសម្រស់ យ៉ាងសម្បូរបែប គ្រឿង Make up ដែលស្ត្រីត្រូវការប្រើប្រាស់ជាប្រចាំ និងស្ក្រាប់រូបមន្តឲ្យសាច់ចាំជាដើម។

ជាងនេះទៅទៀត នេះក៏ជាឱកាសល្អបំផុតសម្រាប់ពាណិជ្ជករ ដែលចង់បង្ហាញផលិតផលថ្មីខ្លួនចូលប្រឡូកក្នុងទីផ្សារ ដើម្បីឆក់យកចំណាប់អារម្មណ៍ពីមហាជនផងដែរ ព្រោះថាដឹងតែចំណេញច្រើនម៉ង ដូចជា៖

  • អតិថិជនយ៉ាងហោចណាស់ ៣ម៉ឺនអ្នកអាចមើលឃើញស្តង់របស់អ្នក
  • អាចរកបានដៃគូចែកចាយធំតូច ជាច្រើនទៀត
  • ឱកាសទាក់ទាញអតិថិជនថ្មីតាមរយៈការផ្ដល់គំរូ
  • ឱកាសបានតាំងផលិតផលក្នុងផ្សារទំនើប អ៊ីអន ម៉ល
  • ដើម្បីណែនាំ និងអប់រំផលិតផលថ្មីៗដល់ស្ត្រី និងគ្រួសារកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ពិព័រណ៍សម្រស់ ត្រូវបានរៀបចំឡើងនៅផ្សារទំនើបអ៊ីអន និងទទួលបានការចាប់អារម្មណ៍ និងចូលរួមយ៉ាងច្រើនកុះករពីមហាជន ជាមួយការចូលរួមគាំទ្រពីផ្សារទំនើបអ៊ីអនផងដែរ។

សម្រាប់ព័ត៌មានថ្មីៗ នៃការផ្សព្វផ្សាយពីការតាំងពិព័រណ៍ ឬមានបំណងចង់ជួលស្តង់អាចទាក់ទងតាម៖

  • អ៊ីម៉ែល: 360ads.events@gmail.com
  • លេខទូរស័ព្ទ: 011 46 99 59/ 010 514 143
  • ហ្វេសបុកផេក: Beauty Fair Cambodia

ដឹងតែកក្រើកហើយ! Beauty Fairឆ្នាំនេះ ក៏នឹងមានការចូលរួមពីសំណាក់តារាល្បីៗ ជួរមុខប្រចាំកម្ពុជាដែរ ដូចជា៖ អ្នកនាង ហ្វីយ៉ាតា, អ្នកនាង គង់ចន្ទ័ស្រីមុំ, កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន, អ្នកនាង សុខសុម៉ាវត្តី, អ្នកនាង សុគន្ធនីសា, កញ្ញា គឹម លីហ្សា , កញ្ញា ហេង កែវនីតា, កញ្ញា ទេព បូព្រឹក, កញ្ញា រ៉ាបី, លោក រតនៈពិសិទ្ធ , លោក អេឡិច ច័ន្ទត្រា, លោក បញ្ញា សិទ្ធ, លោក ម៉ាដូណា, និងកញ្ញា យេ យេ ។

កុំភ្លេចចូលរួម រីករាយជាមួយនឹងការតាំងពិព័រណ៍សម្រស់ និងជួបជាមួយតារាល្បីរបស់យើងណា៎!

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម