ធ្លាប់​តែ​ស្អាត​ដូច​ទេព​អប្សរ​ពេល​ថត​ទស្សនាវដ្ដី​ក្នុងស្រុក Liu Yifei ប្រែ​​សម្រស់​​មើល​សឹង​​មិន​ស្គាល់​ពេល​ថត​ទស្សនាវដ្ដី​អាមេរិក

  • 2020-03-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន Sina បាន​​ចុះ​ផ្សាយ​ព័ត៌មាន​ពី​កម្រង​រូបភាព​ថ្មី​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei ថត​ឲ្យ​ទស្សនាវដ្ដី The Hollywood Reporter របស់​សហរដ្ឋ​អា​មេរិក។ យោង​តាម​ប្រភព​ដដែល សម្រស់​របស់​តួ​រឿង Mulan បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​ថត​ឲ្យ​ទស្សនាវដ្ដី​ខាង​លើ។

នៅ​ក្នុង​កម្រង​រូប​នេះ ស្រី​ស្អាត​វ័យ ២៧​ឆ្នាំ​ផាត់​មុខ​ដិត​ខ្លាំង មិន​ស្រាល​ហើយ​ធម្មជាតិ​ដូច​ថត​រាល់​ដង។ កម្រង​រូបភាព​ដែល​ធ្លាប់​តែ​ស្អាត​ដូច​ទេព​អប្សរ​ប្រែ​ទៅ​ជា​ចាស់​ខ្លាំង ដែល​ធ្វើ​ឲ្យ​គេ​លើក​ឡើង​ថា នាង​មិន​ស័ក្ដិសម​នឹង​ស្ទីល​បែប​នេះ​ទាល់​តែ​សោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្បែក​ដែល​ធ្លាប់​តែ​ស​ដូច​បណ្ដូល​ចេក​របស់ Liu Yifei ក៏​ប្រែ​ទៅ​ជា​ស្រអាប់។ ក្រោយ​ពេល​ឃើញ រូបភាព​ទាំង​នេះ អ្នក​គាំទ្រ​របស់​តួ​ សៀវ ឡុង​នី បាន​លើក​ឡើង​ថា ស្រីស្អាត​រូប​នេះ នៅ​តែ​ស័ក្ដិសម​ស្ទីល​តែង​ខ្លួន​នៅ​ប្រទេស​ចិន ជាជាង​នៅ​បរទេស​បែប​នេះ៕

អានបន្ត៖ ​ជំនួយ​ការ​តារាចម្រៀង​កូរ៉េ Chungha ឆ្លង​រោគ​កូរ៉ូណា ខ្លួន​នាង​ផ្ទាល់​កំពុង​ត្រូវ​តាមដាន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម