របៀបអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សរឹងមាំ មើលឃើញពិភពលោកកាន់តែច្បាស់

  • 2020-02-27 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ការ​មើល​ឃើញ​ពិភព​​លោក​ជាមួយ​នឹង​ការ​ពិត ប្រហែល​មិន​មែន​ជា​រឿង​អាក្រក់ ឬ​ក៏​ធ្វើ​ឲ្យ​ពួក​យើង​ក្លាយ​ជា​មនុស្ស​អវិជ្ជមាន​នោះ​ទេ។ ​​នៅ​ពេល​មនុស្ស​គិត​វិជ្ជមាន​និង​មើល​ពិភពលោក​​ដោយ​ការ​យោគ​យល់ នោះ​ប្រៀប​ដូច​ឲ្យ​ជីវិត​កាន់​តែ​រឹង​មាំ​ជាង​អ្នក​ដទៃ​ក៏​ថា​បាន។ ការ​ទទួល​ស្គាល់​និង​ដឹង​ពី​របៀប​រស់​នៅ​ជាមួយ​គ្នា​ ​នោះ​អាច​ឲ្យ​អ្នក​រក​ឃើញ​សុភមង្គល​បាន។

រូបតំណាង

**១. ប្ដូរ​ពី​ពាក្យ​ថា​រិះគន់​ខ្លួន​ឯង​មក​ជា​ការ​លើក​ទឹក​ចិត្ត**

​​​មនុស្ស​ជា​ច្រើន​នៅ​ពេល​លឺ​ពាក្យ​​រិះ​គន់ ​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​នោះ​​ទេ ហើយ​អារម្មណ៍​វិញ​ក៏​​​វង្វេង​វង្វាន់ ​ស្រងាក​ចិត្ត ​និង​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ ​ដូច្នេះ​ដើម្បី​ផ្លាស់ប្ដូរ​ពាក្យ​អវិជ្ជមាន​ទាំង​នោះ ​អ្នក​ត្រូវ​តែ​ពង្រឹង​ខ្លួន​ឯង​​​ឲ្យ​បាន​ល្អ​ប្រសើរ។ ​​វា​មិន​ខុស​ពី ​អ្នក​ត្រូវ​ជួយ​ខ្លួន​ឯង​ហើយ​បង្កើត​​របក​គំហើញ​មួយ​ថ្មី ដោះ​ស្រាយ​ជាមួយ​ពាក្យ​ឈឺ​ចាប់​​ទាំង​នោះ​រហូត​ដល់​អ្នក​អាច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ផ្សេង​ទៀត​យ៉ាង​ពិត​ប្រាកដ។

រូបតំណាង

២. គិត​ឲ្យ​បាន​ជ្រុង​ជ្រោយ ​តែ​កុំ​គិត​អី​តឹង​តែង​ពេក

គិត​និង​មើល​គ្រប់​យ៉ាង​​ក្នុង​ផ្លូវ​កណ្ដាល ​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ជួយ​ការពារ​អ្នក​ពី​ការ​ខក​ចិត្ត​ផ្សេង​ៗ។ ​ដោយសារ​តែ​មនុស្ស​ជា​ច្រើន​​​នៅ​តែ​ចូល​ចិត្ត​កំណត់ ​ការ​រំពឹង​ខ្ពស់​ខ្លាំង​ពេក រហូត​អារម្មណ៍​ទៅ​ជា​អវិជ្ជមាន​និង​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​ជីវិត។ ​ដូច្នេះ ​សូម​ក្រឡេក​មើល​ពិភពលោក​ជាមួយ​ការ​ពិត បើ​ទោះ​​វា​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ពេល​ខ្លះ​ក៏​ដោយ។ ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ​វា​ក៏​មិន​មែន​ជា​ការ​បញ្ឆោត​ខ្លួន​ឯង​និង​អាច​ពង្រឹង​ខ្លួន​ឯង​ឲ្យ​បាន​រឹង​មាំ​ជាង​មុន។

រូបតំណាង

៣. ត្រូវ​ដឹង​ពី​អ្វី​ដែល​កំពុង​ធ្វើ

​មិន​ថា​ការ​បញ្ចេញ​គំនិត ​ការ​ថ្លែង​សុន្ទរកថា ​ឬ​ក៏​រឿង​រ៉ាវ​មួយ​ចំនួន​ អ្នក​ត្រូវ​ដឹង​និង​រៀប​ចំ​ខ្លួន​​ឲ្យ​បាន​រៀប​រយ​ជា​មុន​ដើម្បី​អាច​បង្កើត​លទ្ធផល​បាន​ល្អ មិន​​ឲ្យ​ខ្លួន​ឯង​បាក់​មុខ​ជា​ដើម។ នេះ​មិន​ខុស​ពី​អ្នក​កំពុង​​ហ្វឹក​ហាត់​ខ្លួន​ឯង​​ឲ្យ​នៅ​ទី​តាំង​វិជ្ជមាន ​​ព្រម​ទាំង​ជួស​ជុល​អ្វី​ដែល​ខ្វះ​ខាត​បាន​ទាន់​ពេល​នោះ​ឡើយ។ វា​ជា​ការ​បើក​ទ្វារ​ដ៏​ល្អ​បំផុត​និង​​យ៉ាង​ហោច​ណាស់​ក៏​​បង្រួញ​គុណ​វិបត្តិ​បាន​តិច​បំផុត​តាម​ដែល​អាច​ទៅ​រួច​ផង​ដែរ៕

រូបតំណាង

អានបន្ត៖ ​ រោគ​សញ្ញា​មនុស្ស​មាន​ជំងឺ "តួ​ឯក" ឬ “ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង” មើល​ៗ​ត្រូវ​ខ្លួន​ឯង​ឬ​អត់

​​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម