ឈប់​ឈឺ​ម្នាក់​ឯង! ៥វិធី​ដោះ​លែង​ខ្លួន​ឯង​ពី​មនុស្ស​ម្នាក់​ដែល​លែង​ស្រលាញ់​យើង

  • 2020-02-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មនោសញ្ចេតនា​មិន​ត្រូវ​បាន​គេ​តប​ស្នង នោះ​ការ​ឈឺចាប់​នឹង​ឡើង​ដល់​កំពូល។ នៅ​ពេល​ដែល​ឈាន​ដល់​ដំណាក់​កាល​នេះ​ហើយ គឺ​មាន​តែ​ដើរ​ចេញ​តែ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ទាំង​ឡាយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​កាត់​ចិត្ត ដើរ​ចេញ​ពី​គេ​បាន។

១. ទទួល​ស្គាល់​ថា​គេ​មិន​ត្រូវ​ការ​យើង

ទទួល​ស្គាល់​ថា​គេ​លែង​ស្រលាញ់​យើង​គឺ​ជា​ជំហាន​មួយ​ដ៏​សំខាន់​បំផុត​ដើម្បី​ដក​ចិត្ត​ពី​គេ។ ត្រូវ​ធ្វើ​តេស្ត​ថា​រឿង​ស្នេហា​របស់​អ្នក ដូច​នឹង​ស្នេហា​របស់​អ្នក​ដទៃ​ឬ​អត់? នៅ​ពេល​ដែល​ដឹង​ច្បាស់​ថា ស្នេហា​របស់​យើង​ខុស​ប្រក្រតី​ហើយ វា​ក៏​ងាយ​នឹង​ចាកចេញ​ដែរ។

រូបតំណាង

**២. ផ្លាស់​ប្ដូរ​គោលដៅ​របស់​ខ្លួន**

ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គេ​ផុត​ពី​ក្រសែ​ភ្នែក​យើង​គឺ​ជា​ជំហាន​ដំបូង​ដែល​កាត់​ផ្ដាច់​គេ​ចេញ​ពី​ចិត្ត​មាន​ប្រសិទ្ធភាព​បំផុត។ ប្រសិនបើ​កាលៈទេសៈ​បង្ខំ​អ្នក​ឲ្យ​ជួប​គ្នា​នោះ ត្រូវ​តែ​ធ្វើ​ចិត្ត​កុំ​ឲ្យ​គិត​ដល់​គេ ព្រោះ​បើ​នៅ​តែ​គិត គឺ​នៅ​តែ​ស្រលាញ់​អីចឹង។

៣. រក​មនុស្ស​ដែល​មាន​ស្ថានភាព​ដូច​យើង

នៅ​លើ​លោក​នេះ មិន​មែន​មាន​តែ​យើង​ដែល​ឆ្លង​កាត់​រឿង​មនោសញ្ចេតនា​តែ​ម្ខាង​នេះ​ទេ។ នៅ​ទី​ណា​មួយ ប្រាកដ​ជា​មាន​នរណា​ម្នាក់​កំពុង​ឆ្លង​កាត់​ស្ថានភាព​នេះ​ដូច​គ្នា។ ស្វែងរក​មនុស្ស​ដូច​នេះ ហើយ​ចែក​រំលែក​នឹង​គេ អ្នក​អាច​នឹង​ទទួល​ដំបូន្មាន​ដ៏​មាន​តម្លៃ ឬ​ក៏​ដូច​ជា​វិធី​ដក​ខ្លួន​ដ៏​ប្រសិទ្ធភាព​ដែរ។

៤. មើល​ថែ​ខ្លួន​ឯង

ទោះ​បី​ជា​ដឹង​ថា នៅ​ពេល​ដែល​ស្ថិត​ក្នុង​សភាព​បែប​នេះ គ្មាន​អ្នក​ណា​មាន​ចិត្ត​ធ្វើ​ខ្លួន​ក៏​ដោយ តែ​អ្នក​មិន​អាច​បោះបង់​ខ្លួន​ឯង​ចោល​បាន​ទេ។ ដើរ​លេង ជួប​ជុំ​មិត្តភ័ក្ដិ ទិញ​ទំនិញ ធ្វើ​អ្វី​ក៏​បាន​ឲ្យ​តែ​ធ្វើ​ឲ្យ​ខ្លួន​បាន​ធូរស្បើយ​ជាង​មុន។ ធ្វើ​ខ្លួន​ឯង​ឲ្យ​រវល់ ក៏​ធ្វើ​ឲ្យ​យើង​គិត​ពី​គេ​តិច​ជាង​មុន​ដែរ។

រូបតំណាង

៥. បោះបង់​ក្ដី​សង្ឃឹម​ចោល

កុំ​រំពឹង​ក្ដី​សង្ឃឹម​ក្លែង​ក្លាយ​គ្មាន​តម្លៃ​ទៀត​អី។ គ្មាន​អ្វី​ធ្វើ​ឲ្យ​ខក​បំណង​ជាង​ក្ដី​សង្ឃឹម​ក្លែងក្លាយ​នោះ​ទេ។ កុំ​រំពឹង​ថា​គេ​នឹង​អាច​ត្រលប់​មក​យើង​វិញ​ទៀត នៅ​ពេល​ដែល​គេ​អស់​ចិត្ត​ទៅ​ហើយ៕

ចុចអាន៖

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម