ពុលស្លាប់ភ្លាមៗ បើហ៊ានញ៉ាំរបស់ទាំងនេះជាមួយទុរេន

  • 2020-02-21 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ប្រសិន​បើ​អ្នក​ហ៊ាន​​លាយ​ទុរេន​ជាមួយ​​របស់​ខាង​ក្រោម ​​​​វា​​អាច​ក្លាយ​ជា​សោកនាដកម្ម​​សម្រាប់​អាយុជីវិត​និង​សុខភាព​​របស់​អ្នក​បាន​។ ​ ​

រូបតំណាង

**១. ​​​ទឹក​ដោះ​គោ**

​​ផឹក​ទឹក​ដោះ​គោ​បន្ទាប់​ពី​ហូប​ផ្លែ​ទុរេន​រួច​បណ្ដាល​ឲ្យ​សុខភាព​ទៅ​ជា​មិន​ធម្មតា ​ឈាន​ដល់​ការ​កើត​ជំ​ងឺ​លើស​ឈាម ​ហើយ​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ​គឺ​អាច​ឈាន​ដល់​ការ​ពុល​ស្លាប់​តែ​ម្ដង។ ​បើ​អ្នក​ចង់​ផឹក​ទឹក​ដោះ​គោ​​​គួរ​រង់​ចាំ​​រយៈ​ពេល​៨​ម៉ោង ​បន្ទាប់​ពី​ហូប​ទុរេន​ហើយ ​ទើប​សុវត្ថិភាព។

២. ​​គ្រឿង​ស្រវឹង

​​​វា​អាច​​ប្រែ​ជា​ថ្នាំ​ពុល​ភ្លាម​ៗ​បាន បើ​អ្នក​ហ៊ាន​​​យក​ទុរេន​មក​លាយ​ជាមួយ​គ្រឿង​ស្រវឹង​ដូច​ជា​ ស្រាបៀ ​ឬ ​ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល​ជា​ដើម។ ​សម្ពាធ​ឈាម​របស់​អ្នក​នឹង​ឡើង​ខ្ពស់ ​ពេល​ខ្លះ​ស្ទះ​សរសៃ​ឈាម ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទៀត​ផង។

រូបតំណាង

៣. កាហ្វេ និងភេសជ្ជៈ

​​ផឹក​កាហ្វេ ឬភេសជ្ជៈ ​លាយ​ជា​មួយ​​ទុរេន​ងាយ​នឹង​ប្រតិកម្ម​បណ្ដាល​ឲ្យ​តាន​តឹង​ក្នុង​សារពាង្គ​កាយ រហូត​ឈាន​ទៅ​ដល់​​គាំង​បេះ​ដូង​បាន។ ​

រូបតំណាង

​​​ក្រៅ​ពី​នេះ ​ដោយសារ​ទុរេន​​សម្បូរ​ជាតិ​ស្ករ​ខ្ពស់ ​កាឡូរី​និង​កូឡេស្តេរ៉ូល​ក៏​ខ្ពស់​ដែរ ​វា​មិន​សក្ដិសម​សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម អ្នក​​​​ធាត់ ​អ្នក​មាន​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់ ​ព្រម​ទាំង​​កម្រិត​កូឡេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់ គួរ​តែ​ចៀស​វាង។

អ្នក​ដែល​មាន​ជំ​ងឺ​បេះ​ដូង ​​តម្រង​នោម ​គួរ​​កុំ​ហូប​ទុរេន​ដោយសារ​បរិមាណ​ប៉ូតាស្យូម​ក្នុង​ផ្លែ​ទុរេន​​មាន​កម្រិត​ខ្ពស់​ណាស់។ ​ជា​ហេតុ​បង្ក​ឲ្យ​តម្រង​នោម​ងាយ​រង​គ្រោះ​ថ្នាក់​បំផុត ​ទៅ​ជា​ភាព​មិន​ប្រក្រតី ​​និង​ប៉ះ​ពាល់​ដល់​​អ្នក​មាន​ជំ​ងឺ​បេះ​ដូង​ឲ្យ​គាំង​ស្លាប់​ភ្លាម​ៗ​ផង​ដែរ។

រូបតំណាង

​ជា​ដំបូន្មាន ​អ្នក​មិន​គួរ​ហូប​ទុរេន​ច្រើន​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឡើង​ជាតិ​ស្ករ​ខ្ពស់​​ក្នុង​ឈាម ​ហើម​ពោះ ​ក្អួត​ ​ផង​ដែរ៕​​​

​អានបន្ត៖ ​ ផ្លែខ្នុរអាចប្រែជាថ្នាំពុល នៅពេលអ្នកហូបដោយមិនត្រឹមត្រូវ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម