ហេតុ​ផល​ ៥ យ៉ាង​​ធ្វើ​​ឱ្យ​នារី​សុខ​ចិត្ត​នៅ​ម្នាក់​ឯង ទោះ​បី​មនុស្ស​ជុំវិញ​ខ្លួន​មាន​គូ​អស់​ក្តី​

  • 2020-02-20 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​សម័យ​ឥឡូវ​ច្រើន​ជ្រើស​រើស​នៅ​ម្នាក់​ឯង​​ច្រើន​ជាង​ការ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នរណា​ម្នាក់។ គេ​ច្រើន​សង្កេត​ឃើញ​ថា​ហេតុ​ផល​ដែល​​នារី​ភាគ​ច្រើន​មិន​ព្រម​បើក​ចិត្ត​ទទួល​យក​អ្នក​ណា​នោះ​គឺ​ព្រោះ​តែ​ជម្រើស​របស់​ពួក​គេ​ផ្ទាល់​តែ​ម្តង​ មិន​មែន​ព្រោះ​គ្មាន​​ឱកាស ឬ ​គ្មាន​ពេល​វេលា​​នោះ​ទេ​។ ហេតុផល​​ស៊ី​ជម្រៅ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ភាគ​ច្រើន​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​ មិន​ចង់​បាន​ដៃ​គូ​ស្នេហា​ដូច​គេ​ដូច​ឯង​នោះ​មាន​ដូច​ខាង​ក្រោម​៖

រូបតំណាង

**១. ពួក​គេ​ខ្លាច​បាត់បង់​សេរីភាព**

សេរីភាព​មិន​មែន​មាន​សារៈសំខាន់​តែ​សម្រាប់​ភាគី​បុរស​នោះ​ទេ តែ​សម្រាប់​នារី​ក៏​សំខាន់​ណាស់​ដែរ។ នារី​ភាគ​ច្រើន​យល់​ថា​ការ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នរណា​ម្នាក់​មាន​ន័យ​ថា​នាង​ត្រូវ​លះ​បង់​នូវ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​នាង ជា​ពិសេស​រឿង​ដែល​នាង​ធ្លាប់​ធ្វើ​ជា​មួយ​មិត្តភក្តិ​ទាំង​ប៉ុន្មាន​ អាច​នឹង​លែង​បាន​ធ្វើ​ត​ទៅ​ទៀត​ក៏​មាន។

២. ពួក​គេ​មិន​ចូលចិត្ត​​រ៉ាយរ៉ាប់​ប្រាប់​អ្នក​ណា

មនុស្ស​ស្រី​ខ្លះ​មិន​ចូល​ចិត្ត​ក្នុង​ការ​ត្រូវ​ពិភាក្សា ឬ និយាយ​រ៉ាយរ៉ាប់​ប្រាប់​រឿង​របស់​ខ្លួន​ទៅ​អ្នក​ណា​ទេ គឺ​នាង​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង ការ​នៅ​ម្នាក់​ឯង។ ពួក​គេ​ស្រឡាញ់ និង ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន មិន​ចាំ​បាច់​អ្នក​ណា​ម្នាក់​មក​ផ្តល់​យោបល់ ឬ នៅ​ក្បែរ​អ្វី​នោះ​ឡើយ។

រូបតំណាង

៣. ពួក​គេ​ធ្លាប់​មាន​បទ​ពិសោធន៍​មិន​ល្អ​ពី​មុន​មក

ជួន​កាល ទំនាក់​ទំនង​មិន​ល្អ​ដែល​នាង​ធ្លាប់​មាន​កន្លង​មក​បាន​ធ្វើ​ឱ្យ​នាង​ឆ្អែត​ឆ្អន់​ពេក​ដល់​ថ្នាក់​លែង​ត្រូវ​ការ លែង​ចង់​ស្គាល់​ លែង​ចង់​ដឹង​ពី​ស្នេហា​តែ​ម្តង។ ការ​ឈឺ​ចាប់​ដែល​នាង​ធ្លាប់​ទទួល​រង​ពី​មុន​ ធ្វើ​ឱ្យ​នាង​រាង​ចាល​ក្នុង​ការ​បើក​ចិត្ត​ទទួល​យក​បុរស​ណា​ម្នាក់​ជា​ថ្មី​ ហើយ​នាង​យល់​ថា​ជីវិត​ខ្លួន​មួយ​គឺ​មាន​ភាព​ងាយ​ស្រួល​ជាង។

៤. ពួក​គេ​​មាន​ការ​រំពឹង​ខ្ពស់​ខ្លាំង

មនុស្ស​ស្រី​ដែល​មិន​ត្រូវ​ការ​អ្នក​ណា​គឺ​ជា​មនុស្ស​មាន​ភាព​រឹង​មាំ និង ឯករាជ្យ​លើ​ខ្លួន​ឯង។ ដូចនេះ​នាង​នឹង​មាន​ការ​រំពឹង​ខ្ពស់​​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់ និង ស័ក្តិសម​សម្រាប់​នាង ព្រោះ​នាង​មិន​ចង់​ចំណាយ​ចោល​ជាមួយ​នរណា​ម្នាក់​ឡើយ។

រូបតំណាង

៥. ពួក​គេ​មិន​​​ត្រូវ​ការ​ស្នេហា​ឡើយ

នារី​មួយ​ចំនួន​អាច​គិត​ថា​រឿង​អ្វី​ក៏​កើត​ឡើង​តាម​ពេល​វេលា​សម​ស្រប​របស់​វា​ដែរ ដូច្នេះ​ហើយ​រឿង​រ៉ាវ​ស្នេហា​ក៏​មិន​ខុស​គ្នា​ដែរ។ នាង​មិន​ចង់​ចំណាយ​ពេល​យក​ស្នេហា​ដាក់​មុខ​នោះ​ទេ គឺ​វា​គ្រាន់​តែ​ជា​រឿង​បន្ទាប់​បន្សំ​ប៉ុណ្ណោះ​សម្រាប់​នាង ព្រោះ​នាង​កំពុង​ពេញ​ចិត្ត​នូវ​ជីវិត​របស់​ខ្លួន​ឯង​យ៉ាង​ខ្លាំង ហើយ​មិន​ត្រូវ​ការ​អ្នក​ណា​ចូល​មក​ក្នុង​ជីវិត​នាង​ឡើយ ពោល​គឺ​ស្រេច​ទៅ​លើ​ពេល​វេលា​ និង កាលៈទេសៈ​ជា​អ្នក​សម្រេច៕ ​ ​

រូបតំណាង

អានបន្ត៖ ប្រពន្ធ​ល្អ​នឹង​មិន​ទាមទារ​រឿង​ទាំង​នេះ​ពី​ប្ដី​ដាច់​ខាត

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម